កម្មវិធី Cambodia’s Got Talent រដូវកាលទី ២ នឹងចាប់ផ្តើមឆាប់ៗនេះហើយ ! (វីដេអូ)
បេក្ខជនប្លែកគេរបស់កម្មវិធី Got Talent នាង The Scared Riana បានបំភ័យគណៈកម្មការមិនស្ទើរទេកាលនាងប្រកួត Asia’s Got Talent ដោយការសម្តែងជាខ្មោចមិនចំខ្មោចមនុស្សមិនចំមនុស្សរបស់នាង ។ ថ្វីត្បិតថាវាជាការសម្តែង តែ The Scared Riana បានឆក់យកអារម្មណ៍ទស្សនិកជនព្រមទាំងគណកម្មការឱ្យលោះព្រលឹងមិនតិចទេតាម រយៈការសម្តែងរបស់នាងម្តងៗ ហើយជាងនេះទៅ ទៀតនាងទទួលបានការគាំទ្ររហូតទទួលបានជ័យលាភីក្នុងកម្មវិធី Asia’s Got Talent នេះផ្ទាល់តែម្តង ។ មិនបញ្ឈប់ត្រឹមហ្នឹងទេ ពេលនេះ The Scare Riana បានមកដល់ America’s Got Talent ហើយ ដោយទទួលបាន YES 3 នៅក្នុងវគ្គ Judge Audition រង់ចាំមើលថាវគ្គក្រោយនាងនឹងទទួលបានលទ្ធផលយ៉ាងណាទៀត ។
ចំណែកឯនៅកម្ពុជាយើងវិញកម្មវិធី Cambodia’s Got Talent កំពុងតែជិតចាក់ផ្សាយរដូវកាលទី ២ ហើយនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៨ នេះ ។ នៅរដូវកាលទី ២ នេះ Cambodia’s Got Talent មានគណកម្មការបួនរូបគឺលោក ព្រាប សុវត្ថិ អ្នកនាង ខាត់ សុឃឹម នាយកុយ និង នាយក្រឹម ។ រង់ចាំទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕