កុំភ្លេចរង់ចាំទស្សនា! កម្មវិធី Killer Karaoke Cambodia ត្រលប់មកជាថ្មីក្នុងរដូវកាលទី ៤ ទៀតហើយ (វីដេអូ)
ក្រោយជោគជ័យបីរដូវកាលផ្ទួនៗរួចមក កម្មវិធីទូរទស្សន៍កម្សាន្តដ៏ពេញនិយម Killer Karaoke Cambodia បានត្រលប់មកសារជាថ្មីទៀតហើយក្នុងរដូវកាលទី ៤ ។
ពិភពដ៏រន្ធត់ព្រឺព្រួច ញាក់សាច់ រំភើប សប្បាយរីករាយ នឹងចាប់ផ្ដើមរដូវកាលថ្មីឆាប់ៗនេះហើយ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស និង រស្មីហង្សមាស ។ សម្រាប់ទស្សនិកជនដែលក្លាហានហើយមានចំណាប់អារម្មណ៍ចង់ចូលរួមក៏អាចមានឱកាសបង្ហាញមុខក្នុងកម្មវិធីដ៏សម្បូរបែបមួយនេះផងដែរ ។
រង់ចាំទស្សនាទាំងអស់គ្នាថា តើកម្មវិធីញ៉ាក់សាច់មួយនេះនឹងមានអ្វីប្លែកពីរដូវកាលមុនៗខ្លះ? កុំភ្លេចណា! រង់ចាំទស្សនាកុំឱ្យខកខាន ព្រោះកម្មវិធីនេះនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះហើយ ៕