ត្រៀមខ្លួនជាមួយព្រឹត្តិការណ៍ដ៏កក្រើកក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោករបស់ Pacquiao នៅថ្ងៃស្អែកនេះ! (វីដេអូ)
កំពូលអ្នកប្រដាល់អាស៊ីសញ្ជាតិហ្វីលីពីនលោក Manny Pacquiao ម្ចាស់ខ្សែក្រវាត់ពិភពលោក ៨ ស្ថាប័នបានត្រលប់មកប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកដែលការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យស្អែកនេះហើយ ។ ម្ចាស់ខ្សែក្រវាត់ WBA WELTERWIGHT លោក Matthysse នឹងត្រូវការពារខ្សែក្រវាត់ពីលោក Pacquiao ដែលជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមិនធ្លាប់មាន គឺការជួបគ្នាប្រយុទ្ធដណ្ដើមខ្សែក្រវាត់ពិភពលោក WBA WELTERWIGHT CHAMPIONSHIP រវាងកំពូលស្ដេចប្រដាល់ប្រចាំទ្វីបអាស៊ីខ្លាកំណាចលេខមួយ លោក Pacquiao ជាមួយអធិរាជដៃម៉ាស៊ីនលោក Matthysse នេះផ្ទាល់តែម្តង ។
ការប្រកួតនេះផងដែរនឹងមានការផ្សាយបន្តផ្ទាល់ផ្តាច់មុខពិសេសនៅកម្ពុជាផងដែរតាមរយៈស្ថានីយទូរទស្សន៍ហង្សមាស HDTV នៅថ្ងៃអាទិត្យស្អែកនេះ វេលាម៉ោង ៨ ព្រឹក ។ រង់ចាំទស្សនាទាំងអស់គ្នាថា តើកីឡាករដ៏ល្បីល្បាញពេញទ្វីបអាស៊ីលោក Pacquiao នឹងទទួលបានជោគជ័យដែរ ឬទេ? កុំភ្លេចស្អែកម៉ោង ៨ ព្រឹក នៅលើប៉ុស្តិ៍ហង្សមាស HDTV ៕