កូកា-កូឡាកាហ្វេ ថ្មី បើកដំណើរការដើម្បីបំពេញតម្រូវការ «វប្បធម៌កាហ្វេ» ដែលកំពុងរីកចម្រើននៅកម្ពុជា
រាជធានីភ្នំពេញ៖ កូកា – កូឡាកាហ្វេថ្មី គឺជាការលាយបញ្ចូលគ្នាយ៉ាងល្អឯក និង ប្រកបដោយភាពច្នៃប្រឌិតនៃរសជាតិដ៏ល្បីល្បាញរបស់ កូកា-កូឡា ដែលមានរសជាតិនៃអារម្មណ៍ស្រស់ស្រាយ និង កាហ្វេពិត ។ «វប្បធម៌កាហ្វេ» កំពុងតែមានភាពរីកចម្រើនជាខ្លាំងនៅប្រទេសកម្ពុជា ដោយសារតែកាហ្វេជាភេសជ្ជៈដែលមានការនិយមចូលចិត្តទទួលទានច្រើន ។ នេះជាលើកទីមួយហើយដែលប្រជាជនកម្ពុជាអាចរីករាយជាមួយរសជាតិពីរយ៉ាងដែលពួកគាត់ចូលចិត្តលាយបញ្ចូលគ្នានៅក្នុងភេសជ្ជៈតែមួយ ។
កូកា-កូឡាកាហ្វេ ឥឡូវនេះមានលក់នៅទូទាំងប្រទេសកម្ពុជាហើយ ។ កម្ពុជាជាប្រទេសទីបួនដែលចាប់ផ្តើមដំណើរការនូវរសជាតិលាយបញ្ចូលគ្នាថ្មីនេះ បន្ទាប់ពីទទួលបានភាពជោគជ័យនៅក្នុងប្រទេសជប៉ុន អូស្ត្រាលី និង វៀតណាម ។ កូកា- កូឡាកាហ្វេ ត្រូវបានគេរំពឹងថានឹងក្លាយជាដៃគូប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ក្នុងការជួយបង្កើនអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក និង ក្រោយញ៉ាំអាហារថ្ងៃត្រង់ ព្រមទាំងជំរុញស្មារតីឲ្យកាន់តែប្រសើរនៅពេលសិក្សា ឬធ្វើការងារ ។
មិនមានភាពខាប់ដូចកាហ្វេពេកទេ កូកា-កូឡាកាហ្វេ កើតចេញពីការលាយបញ្ចូលជាមួយរសជាតិកូកា-កូឡាក្លាសីក (ធម្មតា) ហើយ កូកា-កូឡាកាហ្វេ ជាភេសជ្ជៈដែលអាចទទួលទានបានគ្រប់ពេល គ្រប់ទីកន្លែង និង សម្រាប់អ្នកដែលចង់បង្កើនភាពច្នៃប្រឌិត ឬការផ្តោតអារម្មណ៍របស់ពួកគេក្នុងការរស់នៅប្រចាំថ្ងៃ ។
អ្នកស្រី គង់ កុសល ដែលជានាយកផ្នែកពាណិជ្ជកម្មប្រចាំក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍៖ «យើងតែងតែស្វែងរកវិធីសាស្ត្រ ដើម្បីនាំយកជម្រើសផលិតផលល្អៗជាច្រើនដល់ប្រជាជនកម្ពុជា ដោយសង្ឃឹមយ៉ាងមុតមាំថានឹងអាចជួយបំពេញតម្រូវការជាច្រើននៅក្នុងសកម្មភាពដ៏មមាញឹកប្រចាំថ្ងៃរបស់ពួកគេ ។ ការបើកឲ្យដំណើរការ កូកា-កូឡាកាហ្វេ នៅប្រទេសកម្ពុជាបានបង្ហាញពីការយល់ដឹងរបស់យើងនូវអ្វីដែលអតិថិជនកំពុងស្វែងរកសំរាប់ភេសជ្ជៈផ្តល់នូវភាពស្រស់ស្រាយ» ។
កូកា-កូឡាកាហ្វេ នឹងមានលក់នៅប្រទេសកម្ពុជាដែលមាននៅក្នុងកំប៉ុងចំណុះ 330 មីលីលីត្រ ។ វាមានជាតិស្ករទាបជាងកូកា-កូឡាធម្មតា ត្រឹមតែ 5 ក្រាម ក្នុង 100 មីលីលីត្រប៉ុណ្ណោះ ។ លើសពីនេះទៀត កូកា-កូឡាកាហ្វេ មានជាតិកាហ្វេអ៊ីនច្រើនជាង 13 មីលីក្រាម ក្នុង 100 មីលីលីត្រ ដើម្បីជួយបង្កើនស្មារតីឱ្យកាន់តែប្រសើរ ។
លោក David Wigglesworth នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានមានប្រសាសន៍៖ «ក្នុងនាមជាក្រុមហ៊ុនដែលផ្តោតសំខាន់ទៅលើអតិថិជន យើងចង់ផ្តល់ផលិតផលថ្មីដែល ប្រជាជនកម្ពុជាចូលចិត្ត ដូចដែលយើងបាននាំយកភេសជ្ជៈទឹកផ្លែឈើ MINUTE MAID REFRESH កាលពីឆ្នាំមុន ។
កូកា-កូឡាកាហ្វេ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូននូវផលិតផលមានគុណភាពខ្ពស់ ដែលអាចបំពេញតម្រូវការរស ជាតិ អាហារូបត្ថម្ភ និង ការរស់នៅរបស់ប្រជាជនកម្ពុជា ។ ជាមួយការនាំយក កូកា-កូឡាកាហ្វេ បន្ថែមនេះស្តែងឲ្យឃើញថា យើងកំពុងស្ថិតក្នុងជំហានមួយដែលខិតជិតទៅនឹងការសម្រេចចក្ខុវិស័យរយៈពេលវែងរបស់យើង ដើម្បីក្លាយខ្លួនជាក្រុមហ៊ុនផ្គត់ផ្គង់នាំមុខគេលើគ្រប់ប្រភេទភេសជ្ជៈគ្មានជាតិស្រវឹងនៅក្នុងព្រះរាជាណាចក្រកម្ពុជា» ។
អំពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា (CBC) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា ។ CBC មានមោទនភាពក្នុងនាមជាអ្នកផលិត ផ្គត់ផ្គង់ និង អ្នកចែកចាយទទួលបានសិទ្ធិផ្ដាច់មុខរបស់ក្រុមហ៊ុន កូកា-កូឡា និងសម្រាប់ផលិតផលក្រុមហ៊ុន Monster Energy Company ក្នុងប្រទេសកម្ពុជា។
CBC គឺជារោងចក្រថ្មីបំផុតរបស់ក្រុមហ៊ុនកូកា-កូឡា នៅក្នុងតំបន់អាស៊ី។ រោងចក្រនេះស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គ្របដណ្ដប់លើផ្ទៃដី ១២,៥ ហិកតា ហើយមានទំហំធំជាងទីតាំងចាស់រហូតដល់ទៅ ១០ ដង។ រោងចក្រថ្មីនេះបានជួយបង្កើនសមត្ថភាព ផលិតរបស់យើងបានច្រើន ដើម្បីបំពេញតម្រូវការរបស់អតិថិជន និង អ្នកប្រើប្រាស់ក្នុងស្រុករបស់យើងនាពេលបច្ចុប្បន្ន និង នាពេលអនាគត ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖កញ្ញា ឡាវ ស្រីដែត ប្រធានផ្នែកសហប្រតិបត្តិការ និងកិច្ចការសាធារណៈរបស់ក្រុមហ៊ុន តាមរយៈ lsreydett@coca-cola-com.kh