ពិតជាភ្ញាក់ព្រើត ពេលមកឃើញសម្ភារប្រើប្រាស់ដ៏ពេញនិយមរបស់អ្នកជំនួញវ័យក្មេង
មនុស្សម្នាក់ៗមានចំណូលចិត្តរៀងៗខ្លួនក្នុងការលេងសម្ភារៈ ការស្លៀកពាក់ និង សកម្មភាពផ្សេងៗក្នុងជីវិតប្រចាំថ្ងៃ ។ ពេលខ្លះចំណង់ចំណូលចិត្តនៃ Lifestyle របស់យើងម្នាក់ៗអាចប្រែប្រួលតាមបរិយាកាសសង្គម ឬក៏អាចរក្សារទ្រង់ទ្រាយដើមដដែល បើសិនជាបរិយាកា ស និង បរិបទសង្គមអាចទាក់ចិត្តយើងបាន ។ អ៊ីចឹង! ថ្ងៃនេះយើងនិយាយពីការលេងខ្លួន និង ការសម្ភារៈមួយចំនួនដែលកំពុងតែពេញនិយមក្នុងសង្គមបរិយាកាសសហគ្រិនវ័យក្មេងកម្ពុជា ។
ការស្លៀកពាក់
ខុសពីការរៀបចំខ្លួនកាលពីនៅជាសិស្សមហាវិទ្យាល័យ ធ្វើជាអ្នកជំនួញតែងតែរៀបចំខ្លួនមានសណ្ដាប់ធ្នាប់ជានិច្ច ។ ដូច្នេះម៉ាកសំលៀកបំពាក់ដែលអ្នកជំនួញវ័យក្មេងនិយមប្រើមានដូចជា Arrow, Calvin Klein, Eagle One, G200 និង GEOFFREY BEENE ជាដើម ។ ដោយម៉ាកទាំងនេះសម្បូរទៅដោយអាវសាច់លាត ដែលអាចពាក់ទៅសមនឹងអាវធំសម្រាប់កិច្ចប្រជុំ ឬមិនប្រើអាវធំក៏នៅតែសង្ហា ហើយសមសួន ។ ចំណែកឯសុភាពនារីដែលជាសហគ្រិនវ័យក្មេងវ័យវិញ គឺមិនចោលម៉ាកល្បី Channel, Gucci និង PRADA ឡើយដោយម៉ាកទាំង ៣ នេះរចនាឡើងយ៉ាងពិសេសសម្រាប់ភាពលេចធ្លោនារីសម័យថ្មី ។
គ្រឿងអលង្ការ
ជាអ្នកជំនួញវ័យក្មេងពួកគាត់មិនដែលប្រៀបខ្លួនឯងនឹងតារាម៉ូដែលឡើយ ប៉ុន្តែអ្វីដែលពួកគាត់ចង់ឲ្យក្រសែភ្នែកអ្នកដទៃក្រឡេកមើលមក គឺជាមនុស្សភាពលេចធ្លោ និង ពោរពេញដោយទំនុកចិត្ត ដែលជាធ្នាក់មួយក្នុងការរឹតបន្តឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងពីមនុស្សជុំវិញ ។ ដូច្នេះសម្រាប់សុភាពនារី គឺតែងតែជ្រើសរើសយកភាពល្អឥតខ្ចោះមួយ ដែលមានភាពសាមញ្ញ ដូចជាគ្រឿងអលង្ការគុជខ្យង ឬពេជ្រជាដើម ប៉ុន្តែមិនមែនពាក់ស្រោចខ្លួនទេ ។
ចំណែកឯសុភាពបុរសវិញក៏មិនមានអ្វីសាំញ៉ាំឡើង ដោយគ្រាន់តែមាននាឡិការម៉ាកល្បីៗមួយចំនួនគឺបង្ហាញពីភាពរៀបរយរួចបាត់ទៅហើយ ។ ដូច្នេះអ្នកជំនួញក្នុងស្រុកខ្មែរតែងជ្រើសយកម៉ាកនាឡិការមួយចំនួនដូចជា Alexander, Casio, Frederick, Ganzi, Helmsley និង Rolex ជាដើម ។
ឧបករណ៍បច្ចេកវិទ្យា
អ្នកជំនួញរូបណាក៏ត្រូវការកុំព្យូទ័រសម្រាប់ប្រើប្រាស់ដែរ តែម៉ាកដែលសហគ្រិនវ័យក្មេងនិយមប្រើក្នុងប្រទេសយើង គឺកុំព្យូទ័ររបស់ក្រុមហ៊ុន Apple ។ មូលហេតុជាច្រើនដែលអ្នកជំនួញវ័យក្មេងជ្រើសយកម៉ាកនេះមានដូចជា ថាមពលថ្មបានយូរ រូបរាងរចនាឡើងសាមញ្ញ ម៉ាកល្បីទូទាំងពិភពលោក ជាពិសេសផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និង យកដាក់តាមខ្លួន ។
បើនិយាយពីទូរស័ព្ទវិញ អ្នកជំនួញវ័យក្មេងតែងតែចង់បាននូវទូរស័ព្ទដែលស៊ីវីល័យ និង មានភាពលេចធ្លោរជាងគេនៅក្នុងចម្កោមអ្នកដែលមានអាជីពដូចគ្នា កាន់តែពិសេសទៀតនេះគឺវាមានតម្លៃសមទៅនឹងវណ្ណៈរបស់ខ្លួន ដែលនាពេលបច្ចុប្បន្ននេះ នៅក្នុងទីផ្សារទូរស័ព្ទមានម៉ូដែលមួយដែលមានភាពល្បីល្បាញនិង ស័ក្តិសមទៅនឹងអ្វីដែលអ្នកជំនួញគួរតែមាននៅក្នុងដៃ វាគឺ OPPO Find X ។
មូលហេតុសំខាន់ៗដែលគួរជ្រើសយកទូរស័ព្ទមួយនេះមានដូចជា៖
១- ប្រណីតភាពនៃការឌីហ្សាញ OPPO Find X មានការឌីហ្សាញដ៏ល្អឯក ដែលមានអេក្រង់លាតពេញទី កាមេរ៉ាទាំងខាងមុខ និង ខាងក្រោយត្រូវបានបង្កប់ក្នុងតួនៃទូរស័ព្ទ ពេលត្រូវការប្រើទើបវាងើបចេញមក ។
២- ភាពល្អឯក ឡូយ និង ថ្លៃថ្នូរ នៅពេលដែលក្នុងដៃរបស់អ្នកកាន់នូវទូរស័ព្ទស៊េរីទំនើប វាប្រៀបបាននឹងកំពុងតែកាន់នូវដុំគុជដ៏មានតម្លៃ ដែលបង្ហាញឲ្យឃើញពីភាពសាកសមទៅនឹងតួខ្លួនរបស់អ្នកជំនួញ ។ ដូច្នេះសម្រាប់អ្នកជំនួញវ័យក្មេងដែលចង់ប្រើប្រាស់នូវទូរស័ព្ទដែលស័ក្កិសមទៅនឹងតម្លៃខ្លួន និង ស៊ីវិល័យសូមកុំភ្លេច OPPO Find X ៕