មានសៀវភៅចាស់ៗ អាចបរិច្ចាគទៅឱ្យបណ្ណាល័យសហគមន៍ អង្គការផ្កាយសមុទ្របាន
អង្គការផ្កាយសមុទ្រ ជាអង្គការដែលបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០០៦ មកម៉្លេះ ដែលកំពុងធ្វើការជាមួយកុមារក្រីក្រកម្ពុជា ក្នុងកម្មវិធីអប់រំ កម្មវិធីបាល់ទាត់ និង កម្មវិធីសហគមន៍។ អង្គការនេះបានបង្កើតគម្រោងជាច្រើននៅក្នុងកម្មវិធីសហគមន៍របស់ខ្លួន ដែលក្នុងនោះរួមមានគម្រោងបណ្ណាល័យសហគមន៍ ដែលចាប់ផ្តើមបង្កើតនៅក្នុងឆ្នាំ ២០១៤។
មកទល់នឹងពេលនេះ បណ្ណល័យសហគមន៍របស់អង្គការផ្កាយសមុទ្រមានចំនួន ៥ ទីតាំង ដែលមាន ៤ ទីតាំង ស្ថិតនៅខណ្ឌស្ទឹងមានជ័យ និង ១ ទីតាំងទៀត ស្ថិតក្នុងខណ្ឌច្បារអំពៅ។ បណ្ណាល័យ សហគមន៍នេះប្រមូលផ្តុំសៀវភៅអាន និង រូបភាពជាច្រើនប្រភេទ ដែលមានដូចជា សៀវភៅ អានសម្រាប់កុមារ សៀវភៅចំណេះដឹងទូទៅ ទស្សនាវត្តីសុខភាព សៀវភៅរូបភាព សៀវភៅរឿងនិទាន និងសៀវភៅភាសាអង់គ្លេសកម្រិតស្រាល។
កន្លងមក អ្នកអានរបស់បណ្ណាល័យសហគមន៍ របស់អង្គការផ្កាយសមុទ្រ មានចាប់ពីអាយុ ៤ ដល់ ៥០ ឆ្នាំជាង ដែលអ្នកអានភាគច្រើនជាកុមារ។ ដោយមានការកើនឡើងនៃចំនួនអ្នកអានជាគំហុក បានធ្វើឲ្យបណ្ណាល័យចំនួន ៣ ត្រូវការសៀវភៅអានជាច្រើនក្បាល ដូច្នេះ ប្រសិនជាបងប្អូន ដែលមានសៀវភៅចាស់ៗ ឬសៀវភៅដែលលែងប្រើ អាចធ្វើការបរិច្ចាកទៅកាន់បណ្ណាល័យសហគមន៍របស់ អង្គការផ្កាយសមុទ្រ ដោយធ្វើការទាក់ទងទៅកាន់លេខ 098 977 981។
សម្រាប់លោកអ្នកដែលចង់បរិច្ចាកជាថវិកាដើម្បី ចូលរួមចំណែកក្នុងការទិញសៀវភៅ សម្រាប់ដាក់ក្នុងបណ្ណាល័យសហគមន៍នេះ ក៏អាចធ្វើការបរិច្ចាគតាមរយៈ គណនី ៖
ABA: 002 345 589 Indochina Starfish Foundation
Pi Pay: 098 977 981 ISF Cambodia
ACLEDA: 3864-04264699-99 Indochina Starfish Foundation (ISF)
បញ្ជាក់៖ នៅពេលបរិច្ចាកថវិកាតាមធនាគារ សូមសរសេរក្នុងកំណត់ចំណាំ «សម្រាប់បណ្ណាល័យសហគមន៍»