រ៉េត ស៊ូហ្សាណា បង្ហាញពីអារម្មណ៍រំភើប និង រីករាយ ក្នុងការក្លាយខ្លួនជាផ្នែកមួយនៃ PIIK MALL
រាជធានីភ្នំពេញ៖ អ្វីដែលអតិថិជនរបស់ PIIK MALL ទន្ទឹងរង់ចាំបានមកដល់ហើយ ជាមួយនឹងការចូលរួមជាកិត្តិយសជាទូតសុច្ឆនៈរបស់ PIIK MALL ពីសំណាក់តារាចម្រៀងដ៏ល្បីក្នុងប្រទេសកម្ពុជា គឺកញ្ញា រ៉េត ស៊ូហ្សាណា។ កញ្ញា រ៉េត ស៊ូហ្សាណា នឹងក្លាយជាទូតសុច្ឆនៈដំបូងបង្អស់របស់ PIIK MALL ដែលជាកម្មវិធីលក់ និង ទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិចដ៏សម្បូរបែបបំផុតក្នុងប្រទេសកម្ពុជា។
ក្នុងនាមជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏ឈានមុខនិងមានតែមួយគ្មានពីរ PIIK MALL បានក្លាយជាទម្រង់នៃការលក់ និង ទិញទំនិញនៃអ្នកជំនួញ ឬ ម្ចាស់អាជីវកម្ម និង អតិថិជនរបស់ខ្លួន លើទំនិញរាប់ម៉ឺនមុខរាប់តាំងពីសម្ភារប្រាស់ក្នុងផ្ទះ គ្រឿងទេស អាហារកំប៉ុង ភេសជ្ជៈ បន្លែសរីរាង្គ គ្រឿងសំអាង សម្លៀកបំពាក់ សម្ភារទារក និង កុមារ សម្ភារកីឡា និង ឧបករណ៍អេឡិចត្រូនិច ជាដើម។
អ្វីដែលធ្វើឲ្យអតិថិជននិយមគាំទ្រ PIIK MALL គឺជាគោលបំណងរបស់ PIIK MALL ក្នុងការធ្វើឲ្យជីវិតប្រជាជនកម្ពុជា កាន់តែងាយស្រួល និង មានផាសុកភាពក្នុងការលក់ និង ទិញទំនិញពីគ្រប់ទីកន្លែងដែលពួកគេរស់នៅ ជាមួយនឹងដំណើរការនៃកម្មវិធីដែលសាមញ្ញ និង ងាយស្រួល។
ជាមួយនឹងកម្មវិធីដ៏ទំនើប និង ចុងក្រោយបង្អស់ អតិថិជនរបស់ PIIK MALL អាចជ្រើសរើសមុខទំនិញរាប់ម៉ឺនមុខ ស្វែងរកអ្នកដឹកជញ្ជូនដែលនៅជិតពួកគេបំផុតដែលត្រូវបានតភ្ជាប់នឹងផែនទី google ធ្វើការទូទាត់មុខទំនិញប្រកបដោយសុវត្ថិភាពតាមវិធីសាស្ត្រជាច្រើនជម្រើស តាមដាន និង ពិនិត្យការបញ្ជាទិញ ការវេចខ្ចប់ និង ការដឹកជញ្ជូន ទទួលបានការផ្តល់ដំណឹងថ្មីៗអំពីការបញ្ចុះតម្លៃ និង អាចបញ្ជាទិញទំនិញជាច្រើនមុខពីហាងផ្សេងៗគ្នាក្នុងពេលតែមួយថែមទៀតផង។
កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហាញពីចំណាប់ដ៏រំភើប និង រីករាយរបស់ខ្លួនចំពោះការចូលរួមជាផ្នែកមួយនៃ PIIK MALL។ នាងបាននិយាយថា PIIK MALL គឺជាកម្មវិធីលក់ និង ទិញទំនិញដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជា ដែលអតិថិជនអាចរកទំនិញដែលពួកគេត្រូវការជាច្រើនមុខ។ PIIK MALL ដំណើរការ ២៤ ម៉ោង ក្នុងមួយថ្ងៃ និង ៧ ថ្ងៃ ក្នុងមួយសប្តាហ៍ ហេតុដូច្នេះហើយអតិថិជននឹងមិនចាំបាច់ព្រួយបារម្ភអំពីភាពយឺតយ៉ាងនៃការដឹកជញ្ជូននោះទេ។
នាងបានបន្តថា ៖ «វាពិតជាកិត្តិយសរបស់ខ្ញុំខ្លាំងណាស់ ដែលបានក្លាយខ្លួនជាទូតសុច្ឆនៈរបស់ PIIK MALL ពីព្រោះនាងខ្ញុំផ្ទាល់ក៏ជាអ្នកគាំទ្ររបស់ PIIK MALL ម្នាក់ដែរ។ ហើយខ្ញុំអាចធានាបានថា លោកអ្នកនឹងមិនខកបំណងចំពោះការទិញទំនិញពី PIIK MALL នោះទេ ព្រោះអ្នកនឹងទទួលបានទាំងតម្លៃ សេវាកម្ម និង គុណភាពជាទីគាប់ចិត្ត»។
គួរបញ្ជាក់ផងដែរថា PIIK MALL នឹងធ្វើការដាក់សម្ពោធកម្មវិធីរបស់ខ្លួនជាផ្លូវការនាពេលឆាប់ៗនេះ ជាមួយនឹងការផ្តល់ជូនពិសេស និង ការបញ្ចុះតម្លៃលើមុខទំនិញរាប់ពាន់មុខ ដែលអតិថិជនអាចរង់ចាំតាមដាននៅលើកម្មវិធី PIIK MALL ផ្ទាល់ ឬ ផេកហ្វេសប៊ុកនិងបណ្តាញយូធូបរបស់ Piikmall Cambodia និង ទូរទស្សន៍ PNN៕
អំពី PIIK MALL
PIIK MALL គឺជាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចដ៏សម្បូរបែបមួយក្នុងប្រទេសកម្ពុជា ដែលមានមុខទំនិញរាប់ម៉ឺនមុខដែលកំពុងត្រូវបានដាក់លក់ដោយម្ចាស់អជីវកម្ម និង ម៉ាកផលិតផលនានា និងកំពុងត្រូវបានគាំទ្រដោយអតិថិជនពីជុំវិញប្រទេសកម្ពុជា។ ទំនិញជាច្រើនមុខរបស់ PIIK MALL បានគ្របដណ្តប់លើផលិតផលដូចជាសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងទេស ម្ហូបអាហារ ភេសជ្ជៈ អាហារសរីរាង្គ គ្រឿងសំអាង សម្លៀកបំពាក់ សម្ភារកីឡា ឧបករណ៍អេឡិចត្រូនិច ជាដើម។ ល។ PIIK MALL បានចាត់ទុកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចជាស្នូលនៃអជីវកម្មរបស់ខ្លួន។ ជាមួយនឹងការដំណើរការ ២៤ ម៉ោង ក្នុងមួយថ្ងៃ ៧ ថ្ងៃ ក្នុងមួយសប្តាហ៍ គោលបំណងនៃអជីវកម្មរបស់ PIIK MALL គឺការផ្តល់ភាពងាយស្រួល និង ផាសុកភាពដល់ការរស់នៅរបស់ប្រជាជនកម្ពុជា៕
ទំនាក់ទំនងសារព័ត៌មាន
Sreynich Leng
MSA Marketing Solutions Asia
sreynich@msacam.com +(855) 86 216 520