Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 មកស្គាល់សមាសភាពកំពូលជើងខ្លាំងគុនខ្មែរទាំង ៤ រូប តំណាងកម្ពុជាក្នុងព្រឹត្តិការណ៍ Khmer-Thai Fight (មានវីដេអូ)
អត្ថបទក្រុមហ៊ុន

មកស្គាល់សមាសភាពកំពូលជើងខ្លាំងគុនខ្មែរទាំង ៤ រូប តំណាងកម្ពុជាក្នុងព្រឹត្តិការណ៍ Khmer-Thai Fight (មានវីដេអូ)

វិច្ឆិកា ១១, ២០១៧

កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ​កំពុង​លេចធ្លោ​បំផុត​ប្រចាំឆ្នាំ​២០១៧ ចំនួន ៤ រូប រួមមាន​៖ ឃឹម ឌី​ម៉ា​, ពេជ្រ ម្ទេសខ្មាំង​, ឡៅ ចិ​ត្រា និង ម៉ឺន សុភា កំពុង​បង្កើន​ការហ្វឹកហាត់​ត្រៀម​បញ្ចេញ​សមត្ថភាព​បង្ហាញ​គុន​ខ្មែរ​ឱ្យ​ពិភពលោក​ស្គាល់​កាន់តែច្បាស់ តាមរយៈ​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ធំ​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា Khmer-Thai Fight ដ៏​កក្រើក ។ តារា​ឆ្នើម​គុន​ខ្មែរ​តំណាង​កម្ពុជា​ទាំង ៤ រូបនេះ​នឹងត្រូវ​តតាំង​ជាមួយ​ជើង​ខ្លាំង​លំដាប់​អន្តរជាតិ​មកពី ២ ទ្វីប​ក្នុង ៤ ប្រភេទ​ទម្ងន់​ផ្សេងគ្នា​នៅក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ (​ស្តា​ត​អូឡាំពិក​) នា​ថ្ងៃ​សៅរ៍ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៧ ចាប់ពី​ម៉ោង ៦ ល្ងាច​តទៅ ដែល​ទស្សនិកជន​ជាច្រើន​កំពុង​រង់ចាំ​ទស្សនា មិន​ថា​ក្នុង ឬ ក្រៅប្រទេស ។​
​ជា​អ្នក​ខេត្តកណ្តាល​វ័យ ២៣ ឆ្នាំ ពេជ្រ ម្ទេសខ្មាំង នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៦ គីឡូក្រាម​ជាមួយ​កីឡាករ​មកពី​ប្រទេស​ប្រេ​ស៊ី​ល Jonathan Silva នៅក្នុង​ព្រឹត្តិការណ៍ Khmer-Thai Fight ខាងលើ ។

កីឡាករ​តំណាង​កម្ពុជា​ម្នាក់​ក្នុងចំណោម ៤ ដោយសារ​រូបគេ​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ ២០១៦ និង ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម ២០១៧ វិញ្ញាសា​ប្រដាល់សកល ។ បន្ថែម​ពីលើ​នេះ ម្ទេសខ្មាំង ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​គុន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​ប្រចាំ​សង្វៀន​សមរភូមិ​អ្នក​ប្រយុទ្ធ​ភេសជ្ជៈ​គោ​ជល់​របស់ ភី​អិន​អិន រួមទាំង​ម្ចាស់​ជើងឯក​ជាច្រើន​ទៀតផង​ដែរ ។​ ​ជាមួយគ្នា​នោះ​អ្នកលេង​គុន​ខ្មែរ​វ័យ​ក្មែ​ង ឡៅ ចិ​ត្រា មកពី​ខេត្តកំពង់ស្ពឺ ក៏​មិនធម្មតា​ដែរ ព្រោះថា​ប្អូនបង្កើត ឡៅ ចិ​ត្រា វ័យ​ទើប ១៨ ឆ្នាំ​រូបនេះ​ក៏​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ​ឆ្នាំ ២០១៦ និង ជា​ជ័យលាភី​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម ២០១៧ វិញ្ញាសា​ប្រដាល់សេរី ថ្វីបើ​ទើប​ចូលប្រឡូក​ក្នុង​ពិភព​ក្បាច់គុន​ម​រត​ដូន​ត​កម្ពុជា​យើង​រយៈពេល​តិច​ឆ្នាំ​ក្តី ។ ចិ​ត្រា នឹង​ប្រកួត​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម​ទល់នឹង​កីឡាករ​មកពី​ប្រទេស​រុស្សី Kazbek Alisultanov ។​

​ដូចគ្នានេះដែរ កីឡាករ​គីឡូ​ធ្ងន់​គ្មាន​គូ​ប្រៀប​របស់​កម្ពុជា​នាពេល​បច្ចុប្បន្ន ម៉ឺន សុភា ក៏មាន​សាវតា​ប្រដាល់​មិនធម្មតា​ដែរ ។ អ្នកលេង​គុន​ខ្មែរ​ទម្ងន់ ៧១ គីឡូក្រាម​រូបនេះ ទើបតែ​ឈ្នះ​មេដាយប្រាក់​មកពី​ស៊ី​ហ្គេម ២០១៧ លើ​វិញ្ញាសា​ប្រដាល់សេរី ខណៈ​ឆ្នាំ ២០១៦ កន្លងទៅ​រូបគេ​ក៏​ជា​ម្ចាស់​មេដាយមាស​កីឡា​ជាតិ​លើក​ទី ១ ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រៀបចំឡើង​រៀងរាល់ ២ ឆ្នាំ​ម្តង ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ២០២៣ ឱ្យបាន​ល្អប្រសើរ ។ កូនសិស្សលោក ធន់ សុភា វ័យ ២៥ ឆ្នាំ​រូបនេះ​បាន​ផ្តួល​គូបដិបក្ខ​ឱ្យ​សន្លប់​ចំនួន ៣០ លើក​ក្នុងចំណោម​ការឡើង​សង្វៀន​គុន​ខ្មែរ ៨៧ លើក​របស់គេ​នាពេល​កន្លងមក ។ សុភា នឹង​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ជាមួយ​កីឡាករ​មកពី​ប្រទេស​ន័​រវេ​សន៍ Mohamed Khalil ។​

​កាន់​ត​ពិសេស​ទៀត​នោះ ឃឹម ឌី​ម៉ា ដែលជា​និមិត្តរូប​ក្នុង​ដួងចិត្ត​អ្នក​ស្នេហា​គុន​ខ្មែរ​យ៉ាង​លើ​លប់​នោះ នឹង​ឡើងមក​សម្ញែង​ឬ​ទ្ធិ​របស់ខ្លួន​លើស​ង្វៀន Khmer-Thai Fight ជា​លើកដំបូង​ដើម្បី​ផ្តល់​មោទនភាព​ដល់​ជាតិ​ម្តងទៀត តាំងពី​ដណ្តើមបាន​មេដាយមាស​ស៊ី​ហ្គេម ២០១៧ ក្នុង​ខែសីហា​មក ។ អ្នក​អភិរក្ស​គុន​ខ្មែរ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ​បានឈ្នះ​ខ្សែក្រវាត់​ជាច្រើន​ក្នុង​ប្រភេទ​ទម្ងន់ ៦៣.៥ គីឡូក្រាម និង កាន់តែ​អស្ចារ្យ​នោះ គឺ​មេដាយមាស​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ថ្មីៗ​នេះ ។ ឌី​ម៉ា នឹងត្រូវ​តតាំង​ជាមួយ​កីឡាករ​មកពី​ប្រទេស​រុស្សី Dmitri Mordvinov ។​

​កីឡាករ​ទាំង ៤ រួប​នេះ ពិតណាស់​នឹង​អង្រួន​សង្វៀន Khmer-Thai Fight នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង ៦ ល្ងាច​តទៅ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ ។ ព្រឹត្តិការណ៍​ប្រដាល់​គុន​ខ្មែរ​ដ៏​ធំ​មិន​ធ្លាប់​មាននៅ​កម្ពុជា​នេះ នឹងមាន​ការផ្សាយ​ផ្ទាល់​លើក​កញ្ចក់​ទូរទស្សន៍​អន្តរជាតិ​មួយចំនួនទៀត​ផងដែរ ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់