មកដឹងមូលហេតុ ធ្វើឱ្យស្មាតហ្វូន realme C25s បញ្ចុះតម្លៃភ្លាមៗលើទីផ្សារកម្ពុជា
នាពេលថ្មីៗនេះ ក្រុមហ៊ុនទូរស័ព្ទដៃ realme បានបញ្ចុះតម្លៃស្មាតហ្វូនមួយប្រភេទ ដែលមានឈ្មោះថា C25s ពីតម្លៃ $189 មកនៅត្រឹម $159។ តើមានមូលហេតុអ្វីខ្លះ ធ្វើឲ្យស្មាតហ្វូនទើបដាក់សម្ពោធ មួយប្រភេទនេះបញ្ចុះតម្លៃលឿនយ៉ាងនេះ?
តាមពិតទៅ realme C25s មានលក្ខណៈពិសេសមួយចំនួន ដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលង បើសិនជាធៀបទៅនឹងទូរស័ព្ទដៃរបស់ក្រុមហ៊ុនផ្សេងទៀត ដែលមានតម្លៃប្រហាក់ប្រហែលនឹងវា ដូចជា OPPO A54, VIVO Y21 និង Samsung A12។
តោះ! មកអានពីមូលហេតុទាំង ៣ ដែលធ្វើឱ្យទូរស័ព្ទមួយនេះចុះថ្លៃវិញម្តង ៖
realme ជាម៉ាកយីហោមួយ ចែករំលែក ខ្សែសង្វាក់ផ្គត់ផ្គង់ជាមួយនឹង ក្រុមហ៊ុន OPPO ធ្វើឱ្យមានការចំណាយទាបក្នុងការផលិតទូរស័ព្ទ។
realme ក៏គ្រោងនឹងបញ្ចេញទូរស័ព្ទដៃសេរីថ្មីមួយគ្រឿងទៀតនាពេលខាងមុខនេះ ដែលមានតម្លៃស្មើនឹង realme C25s ។ ដូច្នេះហើយទើប realme C25s បញ្ចុះតម្លៃរហូតដល់ $30 ពោលគឺចុះពី $189 មកនៅ ត្រឹម $159។
ការបញ្ចុះតម្លៃនេះ គឺជាឱកាសល្អសម្រាប់អថិជន ដែលចង់ទិញទូរស័ព្ទដៃមានតម្លៃស្តួចស្តើងតែមានកម្លាំងខ្លាំងដូចទូរស័ព្ទដៃតម្លៃថ្លៃ។
ជាមួយនឹង Camera 48MP អ្នកប្រើប្រាស់ realme C25s អាចថតរូបបានស្អាត ថែមទាំងអាចប្រើ macro lens ដើម្បីថតយករូបភាពទំហំតូចៗទៀតផង។
ចំណែកឯ Helio G85 នឹងជួយសម្រួលដល់អ្នកប្រើប្រាស់ realme C25s លេងហ្គេមបានកាន់ តែរលូនជាង Helio G85៕