កាន់តែសម្បូរបែប ងាយស្រួល និង រហ័សទាន់ចិត្ត ជាមួយមុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda
ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា foodpanda គឺជាក្រុមហ៊ុនដឹកជញ្ចូនម្ហូបអាហារ និង សម្ភារប្រើប្រាស់ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីផងដែរ។ ជាមួយនឹងសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងនេះ foodpanda នៅតែងតែព្យាយាមពង្រឹង និង អភិវឌ្ឍន៍សេវាកម្មរបស់ខ្លួនបន្ថែម ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនបន្ថែមទៀត ជាពិសេសក្នុងកំឡុងពេលដែលមានជំងឺរាតត្បាតកូវីដ-១៩នេះតែម្តង។
នៅថ្ងៃទី ១៩ ខែកញ្ញានេះ foodpanda ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់មុខងារដ៏ថ្មីសន្លាងមួយនៅក្នុងកម្មវិធីទូរស័ព្ទរបស់ខ្លួនថែមទៀត គឺ pandamart ។
មុខងារថ្មីនេះត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងបង្កើនភាពងាយស្រួលដល់អតិថិជនរបស់ foodpanda ទាំងអស់ ពោលគឺអ្នកទាំងអស់គ្នាអាចរកកុម្ម៉ង់ទំនិញជាច្រើនដល់ទៅជាង ៣០០០ មុខឯណោះ។ កាន់តែងាយស្រួល កាន់តែសុវត្ថិភាព ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត មិនឱ្យលើសពី ៣០ នាទីនោះទេ។
ចំណែកការប្រើប្រាស់មុខងារថ្មី pandamart នៅក្នុងកម្មវិធី foodpanda គឺពិតជាមានភាពងាយស្រួលមែនទែន ដោយអ្នកលោកអ្នកគ្រាន់តែបើក App foodpanda ហើយចុចទៅលើផ្នែកដែលមានពាក្យថា គ្រឿងទេស និង ច្រើនទៀត (ឬ Grocery and more ជាភាសាអង់គ្លេស) នោះនឹងឃើញមានឈ្មោះហាងជាច្រើន ដែលអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសកុម្ម៉ង់ទំនិញតាមតម្រូវការបាន រួមមាន គ្រឿងទេសជាច្រើនមុខ អាហារ និង ភេសជ្ជៈកំប៉ុង ទឹកដោះគោ ប័រ សម្ភារផ្ទះបាយ លើសពីនេះក៏មានជាគ្រឿងសម្អាង និង ទំនិញជាច្រើនមុខទៀតដល់ទៅជាង ៣០០០ ប្រភេទផងដែរ។
អ្វីដែលកាន់តែពិសេសនោះ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ៣០ ខែកញ្ញានេះ រាល់អតិថិជនដែលធ្វើការកុម្ម៉ង់តាម pandamart នឹងមានឱកាសក្នុងការឈ្នះរង្វាន់ជាច្រើនដូចជា Play station 5, iPad pro, JBL speaker និង រង្វាន់ផ្សេងៗជាច្រើនទៀត។ មួយវិញទៀតសម្រាប់អតិថិជនដែលធ្វើការកុម្ម៉ង់ពីកម្មវិធី foodpanda ជាលើកដំបូង លោកអ្នកអាចប្រើប្រម៉ូកូដ MART នឹងទទួលបានការបញ្ចុះតម្លៃដល់ទៅ $2 ក្នុងការកុម្ម៉ង់ចាប់ពី $7 ឡើងទៅ។
ជាការពិតណាស់ foodpanda កំពុងតែផ្តល់ភាពងាយស្រួលជាច្រើនដល់អតិថិជន ពោលគឺអ្នកទាំងអស់គ្នាមិនចាំបាច់ចេញក្រៅ ក៏អាចកុម្ម៉ង់ម្ហូបអាហារឆ្ងាញ់ៗ របស់របរប្រើប្រាស់ និង ទំនិញជាច្រើនមុខ ប្រកបដោយទំនុកចិត្ត និង សុវត្ថិភាពខ្ពស់ រួមជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត និង មានការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ផងដែរ។
ដោនឡូតកម្មវិធី foodpanda ឥឡូវនេះ៖ onelink.to/fpkh
Subscribe Channel Telegram របស់ foodpanda KH ៖ t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និង ប្រម៉ូកូដបញ្ចុះតម្លៃជាច្រើនមុនគេ៕