រថយន្ត Maxus T60 ផ្តល់ជូនលោកអ្នកនូវការធ្វើដំណើរផ្សងព្រេងដ៏មានផាសុកភាព និង សុវត្ថិភាព
ក្នុងប្រទេសកម្ពុជា គឺពិតជាមានទីកន្លែងផ្សងព្រេងជាច្រើនសម្រាប់លោកអ្នកក្នុងការស្វែងរកនូវអ្វីដែលថ្មី។ ប្រសិនបើអ្នកចូលការគេងតង់តាមតំបន់ភ្នំ ឬ ការទស្សនាទេសភាពបែបធម្មជាតិ នោះលោកអ្នកប្រហែលជាត្រូវការនូវមធ្យោបាយធ្វើដំណើរដែលអាចផ្តល់ជូនអ្នកនូវផាសុកភាព និង សុវត្ថិភាព។
ដូច្នេះហើយរថយន្តប្រភេទភីកអាប់ក្លាយជាជម្រើសដ៏ល្អសម្រាប់មនុស្សគ្រប់គ្នាដែលចូលចិត្តធ្វើដំណើរបែប Off-road និង ដំណើរផ្សងព្រេង ជាដើម។ ប្រសិនបើលោកអ្នកត្រូវការរថយន្តប្រភេទភីកអាប់នោះ រថយត្ត Maxus T60 ក៏អាចជាដៃគូយ៉ាងល្អសម្រាប់គ្រប់ការធ្វើដំណើរផងដែរ។ Maxus T60 ផ្តល់ជូននូវតម្លៃយ៉ាងសមរម្យចាប់ពី $29,990 និង មានការធានារយៈពេល ៥ ឆ្នាំទៀតផង។
រថយន្ត Maxus T60 គឺជារថយន្តដែលមានដំណើរការល្អដែលស័ក្តិសមសម្រាប់ការដឹកជញ្ផូនគ្រប់ការងារអាជីវកម្ម និង ដំណើរកម្សាន្តបែបផ្សងព្រេង។ កម្លាំងដ៏ខ្លាំងរបស់ Maxus T60 និង មុខងារប្រើប្រាស់ដ៏ទំនើបនឹងផ្តល់នូវភាពរលូន និង ផាសុកភាព។ ប្រសិនបើអ្នកធ្វើដំណើរលើផ្លូវ Off-road នោះរថយន្ត Maxus T60 នឹងអាចរួមដំណើរជាមួយអ្នកដោយគ្មានការបារម្ភអ្វីឡើយ។ វាបានឌីស្សាញជាមួយនឹងបច្ចេកវិទ្យាថ្មីនៃការការពារដោយបំពាក់ដែកគ្រោងទ្វារពីរជាន់ ដែលបន្ថែមនូវរបាំងការពារសុវត្ថិភាពដើម្បីរក្សាដល់ការរងគ្រោះពីការបុកប៉ះ និង គ្រោះថ្នាក់ផ្សេងៗ។ Maxus T60 ក៏បានបំពាក់ដោយមុខងារសុវត្ថិភាពសំខាន់ៗជាច្រើន រួមដោយពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ និង អ្នកដំណើរខាងមុខ, ប្រព័ន្ធហ្វ្រាំង ABS និង ហ្វ្រាំងដៃអេឡិចត្រូនិច, កាំមេរ៉ា និង សេនស័រក្រោយជំនួយពេលចត និង ប្រព័ន្ធផ្តល់ដំណឹងពីសម្ពាធកង់។
រថយន្ត Maxus T60 បានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូនតួបូចំណុះ 2.8T ដែលផ្តល់នូវកម្លាំងខ្លាំង 150ps និង កម្លាំងរមួល 360Nm។ Maxus T60 ផ្តល់ជូននូវជម្រើស ២ ប្រភេទគឺ ប៉ុង ១ និង ប៉ុង ២ អមដោយជម្រើសនៃការបើកបរតាមស្ថានភាពផ្លូវបាន ៣ បែប ហើយវាក៏បំពាក់ដោយប្រអប់លេខដៃ និង លេខអូតូផងដែរ។ វាមានការសន្សំសំចៃខ្ពស់នៃប្រព័ន្ធប្រេងឥន្ធនៈ និង ពន្ធផ្លូវ ព្រោះរថយន្ត Maxus T60 រចនាជាមួយបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីនតួបូដែលជាប្រភេទម៉ាស៊ីនតូចតែផ្តល់កម្លាំងខ្លាំង។
Maxus T60 មានមុខងារពិសេសនៃរូបរាងយ៉ាងរឹងមាំ ដែលធ្វើឱ្យរថយន្តនេះកាន់តែល្អសម្រាប់ការងារអាជីវកម្ម និង ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ។ ដើម្បីធានាឱ្យការបើកបរកាន់តែរលូន និងសុវត្ថិភាព រថយន្ត Maxus T60 ក៏បំពាក់ជាមួយប្រភេទភ្លើង LED, ភ្លើង Daytime Running Light (DRL), ចង្កៀងកាត់អ័ព្ទមុខក្រោយ, ផ្លិតទឹកអូតូ និង រង្វង់កង់ធំទំហំ ១៧ អ៊ីញ។ បន្ថែមពីលើរូបរាងដើម លោកអ្នកក៏អាចធ្វើការបន្ថែមនូវគ្រឿងតុបតែងដូចជាប៉ាណាមុខ, កាងមុខក្រោយ ឬ យ៉ាន់បែប off-road ដើម្បីបង្ហាញពីស្ទីលផ្ទាល់ខ្លួន និង កាន់តែមានភាពទាក់ទាញ។
Maxus T60 ក៏ធានាបាននូវផាសុកភាពក្នុងការបើកបរលើគ្រប់ស្ថានភាពផ្លូវដោយការរចនានូវពូកស្បែកដ៏ប្រណីត និង ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ។ ផ្នែកខាងក្នុងបានបំពាក់ដោយអេក្រងកម្សាន្តទំហំ ១០ អ៊ីញ អាចភ្ផាប់ជាមួយ Bluetooth និង Apple CarPlay, ឧបករណ៍បំពងសំឡេងចំនួន ៦ គ្រាប់, វ៉ែនម៉ាស៊ីនត្រជាក់ក្រោយ។ វាក៏បានផ្តល់ជូននូវភាពងាយស្រួលក្នុងការបើកបរជាមួយនឹងគ្រាប់ចុចបញ្ជាពីដៃចង្កូត, ប្រព័ន្ធសោរឆ្លាតវៃ និង ប្រព័ន្ធកំណត់ល្បឿនថេរ។ លោកអ្នកនឹងទទួលបាននូវភាពរីករាយជាងអ្វីដែលអ្នករំពឹងទុកពីរថយន្ត Maxus T60៕