ឆ្លើយតបនឹងសន្ទុះគាំទ្រស្ទើរគ្រប់ទឹសទី foodpanda បានពង្រីកសេវាកម្មរបស់ខ្លួនដល់ខេត្តតាកែវបន្ថែមទៀត
ជាមួយនឹងការរីកចម្រើនយ៉ាងរហ័ស ក្រុមហ៊ុនដឹកជញ្ជូន foodpanda កំពុងតែពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់បណ្តាខេត្តរបស់ប្រទេសកម្ពុជាយើងបន្ថែមទៀតជាបន្តបន្ទាប់ ក្នុងការជួយសម្រួលដល់ម្ចាស់អាជីវកម្ម ក៏ដូចជាផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនម្ហូបអាហារ ដល់អតិថិជនទាំងអស់គ្នាផងដែរ ។
មិនត្រឹមតែជួយលើកស្ទួយអាជីវកម្ម និង ផ្តល់ភាពងាយស្រួលដល់អតិថិជនតែប៉ុណ្ណោះទេ foodpanda ក៏បានចូលរួមចំណែកឧបត្ថម្ភសម្ភារចាំបាច់មួយចំនួនមានដូចជា ម៉ាស់ អាកុល ទឹកបរិសុទ្ធ មីកញ្ចប់ និង សៀវភៅសរសេរ ក្នុងការជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ផងដែរ ។
ក្នុងនោះថ្ងៃនេះដែរពួកយើងមានដំណឹងដ៏ល្អមួយចែកជូនទៅកាន់បងប្អូនអ្នកខេត្តតាកែវនោះគឺ foodpanda បានពង្រីកសេវាកម្មរបស់ខ្លួនទៅដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ ។ ដើម្បីអបអរ foodpanda ក៏មានការផ្តល់ជូនបញ្ចុះតម្លៃ ៥០% ដោយប្រើកូដ «HELLOTKO» ដល់អតិថិជនថ្មីទាំងអស់រហូតដល់ ៣ ដុល្លារ រាល់ការកុម្ម៉ង់ចាប់ពី ៣ ដុល្លារឡើង ជាមួយមុខម្ហូបឆ្ងាញ់ៗជាច្រើនដ៏សម្បូរបែប រួមនឹងការដឹកជញ្ជូនរហ័សទាន់ចិត្តទៀតផង ។
ការមកដល់របស់ foodpanda នេះក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខេត្តតាកែវជាច្រើនផងដែរ ។ ក្រៅពីនេះ foodpanda បានបេ្តជ្ញាចិត្តក្នុងការបង្កើនការលក់ដល់ភោជនីយដ្ឋាន កន្លែងលក់ម្ហូបអាហារ គ្រឿងទេស និង សម្ភារប្រើប្រាស់ អមដោយការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពខ្ពស់ និង តម្លៃសមរម្យ ឬ ឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក ។
កុំភ្លេចណា៎ ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ឥឡូវនេះដើម្បីកុម្ម៉ង់អាហារឆ្ងាញ់ៗ និង របស់របរប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ឬ ទៅទិញដោយផ្ទាល់នោះទេ ។
ដើម្បីទទួលបានព័ត៌មានអំពីប្រូម៉ូសិនពិសេសៗ និង ប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេសូមចុច Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ទាំងអស់គ្នា ។
ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ ៣ កុំ ៣ ការពារ ដើម្បីចូលរួមទុបស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា ៕