របស់សំខាន់ៗ ៥ មុខ គួរមានក្នុងកាបូបមនុស្សស្រី នាពេលសម័យកាលនេះ
ជានិច្ចកាល គេតែងចង់ដឹងថាមានអ្វីខ្លះនៅក្នុងកាបូបរបស់ស្រ្តីគ្រប់រូប ។ នៅពេលខ្លះ អ្នកប្រហែលជាភ្ញាក់ផ្អើល ព្រោះថាគ្រប់ពេលដែលអ្នកចង់ខ្ចីរបស់ប្រើប្រាស់ផ្សេងៗពីពួកគាត់ ដូចជាប៊ិច ឬ កន្ត្រៃកាត់ក្រចកនោះ គឺថាពួកគាត់តែងតែមានវាជានិច្ចសម្រាប់អ្នក ។ លើសពីរបស់ទាំងនោះ ពួកគាត់ក៏មានគ្រឿងសម្អាង និង ផលិតផលថែទាំស្បែកផងដែរ ។ ប៉ុន្តែតើមានអ្វីសំខាន់ និង ចាំបាច់ដែលស្រ្តី គ្រប់រូបគួរតែមាននៅក្នុងកាបូបរបស់ពួកគាត់?
សព្វថ្ងៃនេះដោយសារតែមានជំងឺឆ្លងរាលដាល ស្រ្តីទាំងឡាយបានត្រៀមលក្ខណៈគ្រប់ពេល និង ពិចារណាទៅលើរបស់ដែលចាំបាច់តម្រូវយកតាមខ្លួនសម្រាប់ប្រើប្រាស់ជាច្រើន មុនពេលពួកគាត់ចេញទៅក្រៅ ។ គំនិត និង បំណងល្អសំរាប់សុភាពនារីគ្រប់រូប គួរកុំចេញក្រៅបើអ្នកមិនទាន់បានត្រៀមរបស់ចាំបាច់ទាំងនេះក្នុងកាបូប ។ ជាស្រ្តីទាន់សម័យក្នុងសម័យកាលនេះ គួរតែចេះរៀបចំ និង ត្រៀមលក្ខណ:រួចជាស្រេចគ្រប់ពេលវេលា ។ នេះជារបស់ទាំង ៥ ដែលស្រ្តីគ្រប់រូបមិនគួរខ្វះ មុនពេលចេញទៅខាងក្រៅ ៖
១. ដបទឹក
ដោយសារអាកាសធាតុនៃប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិកក្តៅហើយសើម ដូចនេះទឹកគឺជារបស់ចាំបាច់បំផុត ។ សូមញ៉ាំទឹកស្អាត ឬ ទឹកផ្លែឈើស្រស់ឱ្យបានគ្រប់គ្រាន់ និង សូមយកដបទឹកដាក់ក្នុងកាបូបរបស់អ្នកឱ្យបានខ្ជាប់ខ្ជួន ។ វាមិនមែនជាអាថ៌កំបាំងតែជាការពិតថា ការពិសាទឹកអាចបង្កើនថាមពល និង បន្ធូរភាពតានតឹង ព្រមទាំងជួយឱ្យយើងអាចគិត ផ្តោត និង ប្រមូលអារម្មណ៍បានល្អ ហើយលើសពីនេះ វាជួយបញ្ចេញជាតិពុលពីរាង្គកាយ និង ជួយឱ្យស្បែកមានសំណើម និង ស្រស់ថ្លា ។
២. កាបូបលុយ
របស់សំខាន់ដែលមិនអាចខ្វះបានមួយទៀតដែលស្រ្តីគ្រប់រូបគួរមាននោះគឺកាបូបលុយ ។ អ្នកអាចជ្រើសរើសកាបូបលុយតូច ឬ ធំទៅតាមទំហំដែលអ្នកចូលចិត្ត ប៉ុន្តែអ្វីដែលសំខាន់ជាងគេនោះគឺត្រូវមានលុយ ឬ កាតឥណទានដែលអ្នកត្រូវត្រៀមជានិច្ច ។
៣. ឡេផ្តល់សំណើមផ្សំពីវីតាមីន
ផ្តោតសំខាន់ទៅលើស្រី្តមួយចំនួនដែលមានស្បែកស្ងួត ហើយគ្រើម ខណ:ពេលដែលពួកគាត់ចេញក្រៅ ហើយត្រូវប្រឈមនឹងអាកាសធាតុក្តៅហើយសើម ឬ ធ្វើការនៅក្នុងការិយាល័យ ក៏ពួកគេអាចប៉ះនឹងខ្យល់ត្រជាក់ស្ងួតពីម៉ាស៊ីនត្រជាក់ ដែលធ្វើឱ្យស្បែកពួកគាត់ងាយនឹងប្រតិកម្ម ដូច្នេះឡេផ្តល់សំណើមដល់ស្បែកជារបស់ចាំបាច់បន្ទាប់សម្រាប់ពួកគាត់ ។ ចូរជ្រើសរើសយកឡេផ្តល់សំណើមដែលសម្បូរដោយវីតាមីនល្អៗ ដែលមាននៅក្នុងឡេ NIVEA Extra White C&A Vitamin វីតាមីនសេ ជួយឱ្យស្បែកអ្នក ភ្លឺរលោង និង មានវីតាមីន A លើសពី ១០០ ដង ចម្រាញ់ចេញពីផ្លែ Acerola Cherry ជួយកាត់បន្ថយនូវស្នាមអុចខ្មៅ ពិសេសជាងនេះទៅទៀតឡេនេះក៏ជួយជួសជុលស្បែកដែលខូច និង ទប់កម្តៅពីពន្លឺព្រះអាទិត្យ ។ ដូចនេះស្រ្តីគ្រប់រូបអាចទទួលបានឡេផ្តល់សំណើមផ្សំពីវិតាមីន ដ៏ល្អឥតខ្ចោះ ។
៤. អាល់កុល ឬ ជេលលាងសម្អាតដៃ
គ្មាននរណាគិតបានល្អិតល្អន់ និង ហ្មត់ចត់ដូចស្រ្តីឡើយ ពួកគាត់មិនដែលភ្លេចយកអាល់កុល ឬ ជេលសម្អាតដៃដាក់តាមកាបូបនោះទេ ។ វាមិនត្រឹមរក្សាក្លិនដៃល្អប៉ុណ្ណោះនោះទេ ថែមទាំងរក្សាសុវត្ថិភាពឱ្យដៃស្អាត មិនឆ្លងមេរោគគ្រប់ពេលវេលា កាត់បន្ថយហានិភ័យនៃការឆ្លងរោគរាតត្បាត និង ការពារសុខភាពទៀតផង ។
៥. ក្រដាសសើម
ខណៈដែលជេលសម្អាតដៃអាចកម្ចាត់មេរោគមើលពុំឃើញចេញពីដៃរបស់អ្នក ក្រដាសសើមក៏មានប្រសិទ្ធភាពក្នុងការសម្អាតផ្ទៃមុខអ្នក ឬ តុ កៅអី ពែង កែវ និង ឧបករណ៍ផ្សេងៗ ។ ដូចនេះសុភាពនារី គួរយកតាមកាបូបដោយជ្រើសរើសទំហំសមល្មមសម្រាប់ប្រើប្រាស់ពេលចេញទៅខាងក្រៅ ៕