ខ្សែភាពយន្តល្អឯករឿង «ព្រះនាង បុស្បាបាន់» នឹងបង្ហាញខ្លួនឆាប់ៗនេះនៅប៉ុស្តិ៍ហង្សមាស (វីដេអូ)
រឿងភាគថៃដែលចូលរួមសម្តែងដោយតារាលំដាប់ប្រទេសដូចជា ផេន ខេក និង តារាជើងចាស់ ស៊ិន ចៃ ដែលជារឿងភាគបុរាណដ៏ល្បីនឹងបង្ហាញខ្លួនឆាប់ៗនេះហើយនៅលើកញ្ចាក់ទូរទស្សន៍ហង្សមាស HD TV ។
មិនមែនធម្មតាទេ Trailer ប៉ុន្មានវិនាទីដ៏គួរឲ្យចាប់អារម្មណ៍បានធ្វើឲ្យមានកានិយាយយ៉ាងច្រើននៅលើបណ្តាញសង្គមពីរឿងភាគមួយនេះ ។ ជាខ្សែភាពយន្តភាគបុរាណថៃដែលបានចំណាយទុនក្នុងកាផលិតយ៉ាងច្រើន និង សម្រាំងគុណភាពយ៉ាងល្អឥតខ្ចោះថែមទាំងចូលរួមសម្តែងសុទ្ធតែតារាល្បីៗថ្មីចាស់ជាច្រើនទៀតផង ។
ជាពិសេសរឹតតែគួឲ្យចាប់អារម្មណ៍ថែមទៀតនោះទស្សនិកជននឹងបានទស្សនាខ្សែភាពយន្តថៃដ៏ល្បីមួយនេះឆាប់ៗនេះហើយ នៅលើកញ្ចក់ទូរទស្សន៍ដ៏ពេញនិយម ហង្សមាស HDTV ។ តោះ! រង់ចាំទស្សនាទាំងអស់គ្នា ៕
សូមទស្សនា Trailer ខាងក្រោមនេះ៖