ចាន់ គង្ការ ម្ចាស់ជ័យលាភី Cambodia’s Next Top Model រំលេចសម្រស់ពិតជាស្អាត ដោយកំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 ($689) P20 Pro ($859)
ភ្នំពេញ៖ កំពូលស្មាតហ្វូនល្អឯកប្រចាំឆ្នាំ ២០១៨ Huawei P20 តម្លៃ $689 និង Huawei P20 Pro តម្លៃ $859 របស់ក្រុមហ៊ុន Huawei កំពុងអង្រួនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀបនៃការថតរូបបែប Portrait, ព្រាលផ្ទៃខាងក្រោយ, ពន្លឺខ្សោយ, ទេសភាព និង បែបសិល្បៈស៊ីវិល័យ នៃកាមេរ៉ា Leica បំពាក់លើស្មាតហ្វូនទាំងពីរម៉ូដែលនេះ ។
បើចង់ដឹងថាកំពូលស្មាតហ្វូន Huawei P20 ($689) និង Huawei P20 Pro ($859) Master Photography powered by AI មានសមត្ថភាពខ្លាំងលើសពីស្មាតហ្វូនដទៃយ៉ាងណានោះ តោះ! ទៅទស្សនារូបភាពពិតផ្តិតដោយ ជាងថតរូបល្បីឈ្មោះបីរូប គឺ លោក ឡាង សុលីណា, លោក Hilaron Ignatius G និង លោក យូ ឈុន ឈិន (Yoochun Chen) ប្រើប្រាស់ Huawei P20 Pro & P20 ជាមួយនឹង ម្ចាស់ជ័យលាភី Cambodia’s Next Top Model កញ្ញា ចាន់ គង្ការ នៅ SUN & MOON, Urban Hotel & CLOUD9, Skybar (Hotel Lounge, Skybar កំពុងពេញនិយម) ៖
Huawei P20 គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និង លោហធាតុដ៏រលើបរលោង ការពារធូលី និង ការពារទឹកថែមទៀតផង ។ P20 មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 4GB ។ រឹតតែពិសេស កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ដែលកាមេរ៉ាសម្រាប់ចាប់យករូបភាពពណ៌មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ាសម្រាប់ចាប់យករូបភាពសខ្មៅមានទំហំ 20MP f/1.6 monochrome sensor។
ចំណែកឯកាមេរ៉ាមុខវិញមានទំហំរហូតដល់ទៅ 24 MP មានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាព Selfie បានស្អាតល្អ ។ Huawei P20 មានថាមពលថ្មទំហំ 3400mAh ប្រើប្រាស់នូវបច្ចេកវិទ្យា fast charging ។ ចំណែកឯ Huawei P20 Pro វិញ ប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ Leica ចំនួន ៣ គ្រាប់ មានបីទំហំ គឺ 40MP+8MP+20MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI ។ ចំពោះកាមេរ៉ា Selfie វិញ ស្មាតហ្វូន Huawei P20 Pro បានបំពាក់នូវកាមេរ៉ាទំហំ 24MP ដូចគ្នាទៅនឹងស្មាតហ្វូន Huawei P20 ហើយកាមេរ៉ាមុខនេះ ក៏អាចប្រើប្រាស់នូវមុខងារ Light Fusion បានផងដែរ ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និង ម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huawei’s SuperCharger fast charging ។
គួររំឭកថាកំពូលស្មាតហ្វូន Huawei P20 P20 Pro កំពុងដណ្តើមបានពាន់រង្វាន់ជាកំពូលស្មាតហ្វូនល្អឯក មានកាមេរ៉ាថតរូបស្អាតដាច់គេប្រចាំឆាំ២០១៨ ពី TIPA ។ បច្ចុប្បន្ន Huawei P20 មានតម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ជញ្ចីងសុខភាព Huawei Smart Scale, ស៊ីមស្មាត កញ្ចប់ធំហ្មង ២៤ សប្តាហ៍ សរុបជាសាច់ប្រាក់ $289 ចំណែកឯ P20 Pro មានតម្លៃ $859 ថែម កាស Wireless Huawei FreeBuds និង ស៊ីមស្មាត កញ្ចប់ធំហ្មង ២៤ សប្តាហ៍ សរុបជាសាច់ប្រាក់ $269 នៅគ្រប់ហាងលក់ទូរសព្ទ ហាងដែលមានបុគ្គលិកផ្នែកលក់ រឺ ហាងដែលមានស្លាកសញ្ញា Huawei ៕
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook:
www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com