កាន់តែងាយស្រួយ ព្រោះ ឡេតស៍ រីឡេក ស្ប៉ា ពង្រីកសាខាទី ២ នៅផ្លូវព្រះនរោត្តមហើយ !
ឡេតស៍ រីឡេក ស្ប៉ា ជាប្រភេទបូទិចស្ប៉ា មានព្រភពដើមមកពីប្រទេសថៃ ចាប់តាំងពីឆ្នាំ ១៩៩៨ ដែលផ្តល់ជូននូវភាពស្រស់ស្រាយតាមរយៈការស្ប៉ាដ៏ល្អឥតខ្ចោះធ្វើឱ្យលោកអ្នកមានលំនឹងរវាងរាយកាយ និង ស្មារតី ។ ការផ្តល់ភាពល្អប្រសើរជាងគេនូវគ្រឿងបរិក្ខា ផលិតផល និង ការព្យាបាលកម្រិតខ្ពស់បំផុតព្រមជាមួយអ្នកជំនាញដែលមានបទពិសោធន៍ និង ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ ។
យើងមានគោលដៅផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ប្លែកតែមួយគត់ និង គួរជាទីចងចាំ ។ ឡេតស៍ រីឡេក ស្ប៉ា មានលក្ខណៈពិសេសប្លែកមានអ្នកជំនាញពូកែៗការធានាបាននូវអនាម័យស្អាត ទីតាំងងាយស្រួល និង សេវាកម្មល្អឥតខ្ចោះ ។
បច្ចុប្បន្ន ឡេតស៍ រីឡេក ស្ប៉ា កំពុងបម្រើការចំនួន ២៨ កន្លែងដែលស្ថិតនៅទីតាំងងាយស្រួលទូទាំងប្រទេសថៃ មានដូចជា បាងកក ឈៀងម៉ៃ ហួរហ៊ីន កោះសាមុយ ក្រាប៊ី ផាតាយ៉ា ភូកេត, បីសាខានៅក្នុងប្រទេសចិន និង ទីបំផុតនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា ។ សាខានីមួយៗត្រូវបានតុបតែងប្លែកៗពីគ្នា ដើម្បីបង្ហាញពីលក្ខណៈពិសេសដាច់ដោយឡែកនៃទីតាំងនីមួយៗ តាមបែបប្រពៃណី និង វប្បធម៌តាមតំបន់ ។
បន្ទាប់ពីទទួលបានភាពជោគជ័យក្នុងការបើកទីតាំងទី ១ របស់ ឡេតស៍ រីឡេក ស្ប៉ា សាខាផ្លូវម៉ៅសេទុង យើងបានពង្រីកសាខាទី ២ នៅភ្នំពេញ នៅលើមហាវិថីព្រះនរោត្តម ដោយផ្តល់សេវាកម្មស្ប៉ា បែបថៃទំនើប ប្លែកទាំងរបៀប និង ការតុបតែង ។ អាគារស្ប៉ានេះដាច់ពីទីប្រជុំជនក្នុងតំបន់សម្បូរទៅដោយស្ថានទូបរទេសនៃទីក្រុងភ្នំពេញ ក៏មានព័ទ្ធជុំវិញដោយភោជនីដ្ឋាន ហាងកាហ្វេស្អាតៗ ។
បរិយាកាសនៃ ឡេតស៍ រីឡេក ស្ប៉ា ផ្លូវព្រះនរោត្តម ប្រជុំដោយគំនិតច្នៃប្រឌិតតាមបែបធម្មជាតិលាយសម័យទំនើបរួមគ្នានឹងគំនិតរចនា ដំបូលបើពិដាខ្ពស់ បង្អួចធំ ជញ្ជាំង និង ពិដានស៊ីម៉ង បង្កើតបានជាទីរំសាយអារម្មណ៍ និង សម្រាកកាយដល់អ្នកទៅស្ប៉ា ។
ឡេតស៍ រីឡេក ស្ប៉ា មានគោលដៅសម្រេចឱ្យបាននូវការភ្ជាប់គ្នារវាង រាងកាយ ស្មារតី និង អារម្មណ៍ដោយបុគ្គលិកជំនាញខ្ពស់ ទទួលការហ្វឹកហាត់យ៉ាងជំនាញតាមបែបទំនើបមានអាជ្ញាប័ណ្ណវិជ្ជាជីវៈដែលនឹងផ្តល់ការព្យាបាលផ្សេងៗគ្នាប្រកបដោយវិជ្ជាជីវៈ ។ ការម៉ាស្យា ត្រូវបានធ្វើឡើងនៅលើគ្រែស្ប៉ាដែលទំនើបពូកទន់ល្មើយមានផាសុខភាព កៅអីស្បែកទន់ និង កៅអីផ្អែកស្មា និង ខ្នង ។
រាល់កន្សែង ខ្នើយ ស្រោមពូក ស្រោមខ្នើយ ត្រូវបានសម្លាប់មេរោគ មុនពេលប្រើប្រាស់ម្តងៗ ។ ផលិតផលស្ប៉ា ទាំងក្នុងស្រុក និង នាំចូលត្រូវបានប្រើប្រាស់ដើម្បីធានាបទពិសោធន៍ដែលមានគុណភាពខ្ពស់ ។
ការព្យាបាលនៅ ឡេតស៍ រីឡេក ស្ប៉ា ប្រមូលផ្តុំទៅដោយវិធីសាស្ត្រព្យាបាលផ្សេងៗ ពីវិធីម៉ាស្សាបែបបុរាណក៏ដូចជាម៉ាស្សាបែបស៊ុយអែដ រហូតដល់បច្ចេកទេសព្យាបាលទំនើបដោយប្រើប្រាស់ទិចនិចស្ប៉ា បែបអ៊ឺរ៉ុប ដោយការផ្តល់ប្រភេទផ្សេងៗនៃការព្យាបាល រួមមានការម៉ាស្សាថ្មក្តៅ ម៉ាស្សាប្រេង ម៉ាស្សាឱសថបុរាណម៉ាស្សាដៃ ជើង ស្មា និង ខ្នង ម៉ាស្សាខ្លួន ព្រមទាំង ការរុំខ្លួន ។
សូមអញ្ចើញមក ឡេតស៍ រីឡេក ស្ប៉ា ភ្នំពេញមហាវិថីព្រះនរោត្តមដើម្បីទទួលយកបទពិសោធន៍ស្ប៉ាតាមបែបថៃពិតៗនៅទីតាំងផ្ទះលេខ ១៩៩ មហាវិថីព្រះនរោត្តម ភ្នំពេញ ៕
សម្រាប់ព័ត៌មានបន្ថែម និង ការកក់សេវាស្ប៉ាសូមទាក់ទងទូរស័ព្ទលេខ៖
+855(0) 23-223007 or email: Cambodia@letsrelaxspa.com