តើមានរឿងអ្វីកើតឡើងចំពោះអ្នកឧកញ៉ា គិត ម៉េង កំពូលមហាសេដ្ឋីនៅស្រុកខ្មែរ?
បើនិយាយពីអ្នកឧកញ៉ា គិត ម៉េង ពិតណាស់មានមនុស្សជាច្រើនដែលបានស្គាល់គាត់ តាមរយៈទឹកចិត្តដ៏សប្បុរសដែលបានបរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រើនសម្រាប់កិច្ចការសង្គម ហើយនាពេលថ្មីៗនេះ គាត់ទើបត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដែលបានផ្តល់ថវិកាចំនួន ៣ លានដុល្លារអាមេរិកបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការទិញឧបករណ៍ធ្វើតេស្តពិនិត្យរកមើលជំងឺកូវីដ-១៩ ផងដែរ ។
នៅក្នុងវិស័យពាណិជ្ជកម្មវិញ អ្នកឧកញ៉ា គិត ម៉េង គឺជាប្រធាន និង នាយកប្រតិបត្តិ នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនដូចជា ក្រុមហ៊ុនសេវាទូរស័ព្ទចល័ត Cellcard ក្រុមហ៊ុនសេវាអ៊ីនធើណែត Ezecom សណ្ឋាគារ Cambodiana ធនាគារ វីង (ខេមបូឌា) ម.ក ស្ថានីយទូរទស្សន៍ស៊ីធីអិន ក្រុមហ៊ុនធានារ៉ាប់រង អ៊ិនហ្វីនីធី និង ក្រុមហ៊ុនធំៗជាច្រើនផ្សេងទៀត ដែលកំពុងដំណើរការយ៉ាងសកម្ម ដើម្បីពេញនូវតម្រូវការជាក់ស្តែងដល់ប្រជាជនខ្មែរ ។
ប៉ុន្តែពេលថ្មីៗនេះ ខណៈពេលដែលជំងឺកូវីដ-១៩ កំពុងតែរាតត្បាតនៅក្នុងប្រទេសកម្ពុជា ស្រាប់តែមានព័ត៌មានអំពីអាជីពថ្មី ១ ទៀតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលកំពុងតែអង្រួនបណ្តាញសង្គម ហើយធ្វើឲ្យមានការងឿងឆ្ងល់ជាខ្លាំង ។ អ្នកខ្លះបាននិយាយថា កំពូលមហាសេដ្ឋីនៅស្រុកខ្មែររូបនេះ បានមកប្រកបរបរជាចុងភៅ ហើយអ្នកខ្លះទៀតថាគាត់គឺអ្នកលក់អីវ៉ាន់អនឡាញ ហើយក៏មានគេថាគាត់ក្លាយជាអ្នកដឹកជញ្ជូនម្ហូបអាហារតាមម៉ូតូទៅវិញ ។
តើមានអ្វីកើតឡើងចំពោះគាត់ឲ្យពិតប្រាកដទៅ ?
ដើម្បឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមដែលកំពុងតែធ្វើឲ្យរំជើបរំជួលក្នុងបណ្តាញសង្គមមួយនេះ វីងនឹងរៀបចំការឡាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃទី ២៩ ខែកក្កដា វេលាម៉ោង ៧ ល្ងាច ដោយបកស្រាយនូវចម្ងល់ផ្សេងៗអំពីកំពូលមហាសេដ្ឋីរូបនេះ ។
បើចង់ដឹងច្បាស់មានអ្វីកើតឡើងនោះ សូមតាមដានហ្វេសប៊ុកផ្លូវការរបស់វីងទាំងអស់គ្នា https://bit.ly/wingmallevent ៕