ការវិនិយោគដ៏មានកិត្យានុភាពបំផុត ដែលទើបតែរកឃើញនៅក្នុងវិស័យអចលនទ្រព្យ
តម្លៃអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ ប៉ុន្តែនៅតែមានតម្លៃសមរម្យ បើធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់។ ទាំងនេះធ្វើឲ្យប្រទេសកម្ពុជាក្លាយជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ការវិនិយោគ ជាពិសេសនៅរាជធានីភ្នំពេញ។
កម្ពុជា តែងតែត្រូវបានលើកយកមកពិភាក្សាក្នុងចំណោមអ្នកវិនិយោគលើវិស័យអចលនទ្រព្យដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីរបស់ពួកគេ។ មិនថានៅក្នុងពេលជួបប្រទះនូវផលវិបាកពីជំងឺឆ្លងនៅក្នុងឆ្នាំ 2020 ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមិននៅទ្រឹងនោះទេ។ ភ្នំពេញដែលជារាជធានី និង ជាទីក្រុងធំបំផុតនៃព្រះរាជាណាចក្រកម្ពុជានេះ ក៏មានភាពល្បីល្បាញ សម្រាប់ការវិនិយោគវិស័យអចលនទ្រព្យផងដែរ ជាមួយនឹងអត្រានៃការវិនិយោគផ្ទាល់ពីបរទេសមានការ កើនឡើងជាគំហុគរហូតដល់ទៅជាង 100% នៅក្នុងទសវត្សរ៍ចុងក្រោយនេះ។ ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានស្គាល់ និង អនុវត្តជាទូទៅមានដូចជា ដី ខុនដូ និង គេហដ្ឋាន ជាមួយនឹងអត្រា នៃផលចំណេញពីការជួលប្រចាំឆ្នាំមានប្រហែល 6% ទៅ 8%។
នាពេលបច្ចុប្បន្ននេះមានគម្រោងថ្មីមួយ ដែលត្រូវបានណែនាំដោយ GCC គ្រុប មានទីតាំងស្ថិតនៅក្នុងទីក្រុងភ្នំពេញ ដែលធ្វើឲ្យមាន ភាពភ្ញាក់ផ្អើលដល់អ្នកវិនិយោគជាខ្លាំងដោយសារតែការវិនិយោគតិចជាង 5 ម៉ឺនដុល្លារ ប៉ុន្តែទទួលបាននូវផលចំណេញប្រចាំឆ្នាំរហូតដល់ 15%។ គម្រោងអភិវឌ្ឍដ៏ទាក់ទាញនេះ គឺជាគម្រោងផ្សារលក់អាហារស្រស់ក្នុងស្រុកដ៏ថ្មី សន្លាងមួយគឺ “ផ្សារយើង ដោយជីស៊ី អូរឫស្សី”។
យោងទៅតាមអត្រានៃការជួលរបស់ផ្សារលក់អាហារស្រស់ មានតម្លៃអប្បរមាប្រហែល USD 100 ក្នុងមួយ ម៉ែត្រការ៉េ។ ប្រសិនបើអ្នកវិនិយោគជ្រើសរើសទិញយកតូបមធ្យមទំហំ 3sqm គាត់នឹងទទួលបានថ្លៃជួល USD 300 ក្នុងមួយខែស្មើរនឹង USD 3,600 ក្នុងមួយឆ្នាំ។ ប្រសិនបើតម្លៃតូបប្រហែល USD 25,000 អ្នកវិនិយោគអាច នឹងទទួលបានប្រាក់ចំណេញពីការវិនិយោគ ប្រចាំឆ្នាំរហូតដល់ 15%។ នៅក្នុងប្រទេសកម្ពុជា នេះគឺជាគម្រោងវិនិយោគដែលអាចធានានូវផលចំណេញខ្ពស់ ខណៈដែលទំហំវិនិយោគមានតម្លៃសមរម្យ។
នៅថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2021 ក្នុងការិយាល័យកណ្ដាលរបស់ GCC គ្រុប GCC បានប្រកាសអំពីគម្រោង ផ្សារយើងដោយជីស៊ី អូរឫស្សី ដែលជាផ្សារលក់អាហារស្រស់នៅក្នុងស្រុក មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី នៃផ្សារជីស៊ីអូរឫស្សី ជាមួយនឹងតូបដែលមានតម្លៃចាប់ផ្តើមពី ២x,០០០ ដុល្លារតែប៉ុណ្ណោះ។ នៅមិនទាន់ឃើញមានអ្នកអភិវឌ្ឍណាផ្សេងទៀតដែលអភិវឌ្ឍគម្រោងទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់ នៅក្នុងទីក្រុងភ្នំពេញក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះទេ។ ដូចដែលបានឃើញជាទូទៅ ផ្សារក្នុងស្រុក ពាក់ព័ន្ធនឹងជីវិតរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើន ប៉ុន្តែមានតែទីផ្សារលក់អាហារក្នុងស្រុកមួយចំនួនតូចប៉ុណ្ណោះ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និង មានប្រវត្តិយូរយារណាស់មកហើយ ក្នុងការបម្រើដល់សហគមន៍ ដ៏រស់រវើកមួយនេះ។
ផ្សារយើងដោយជីស៊ី អូរឫស្សី គឺជាផ្សារលក់អាហារស្រស់ដុំ និងរាយក្នុងស្រុកដែលមានគោលដៅក្លាយទីតាំងដែលបម្រើសេចក្តីត្រូវការរបស់សហគមន៍ទាំងមូល។ ទីនេះជាកន្លែងដែលមនុស្សគ្រប់គ្នានឹងមកទិញអាហារ និង គ្រឿងទេសជាប្រចាំរបស់ពួកគេ។ នៅពេលដែល GCC បានប្រកាសអំពីគម្រោង ផ្សារជីស៊ី អូរឫស្សី នាដើមឆ្នាំនេះ ទីនេះបានក្លាយជាប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍ មួយនៅក្នុងទីក្រុងភ្នំពេញ និង ទទួលបានការឆ្លើយតបដ៏លើសលប់ពីមហាជន។ អគារកម្ពស់ 6 ជាន់នេះ គឺជាស្ថាបត្យកម្មដែលបំផុសគំនិត ដោយស្ថាបត្យកម្មបែបខ្មែររួមបញ្ចូលគ្នាជាមួយនឹងការរចនាបែបទំនើប ព្រមទាំងមានការបែងចែកពាណិជ្ជកម្ម ទៅតាមផ្នែកផ្សេងៗគ្នានៅជាន់នីមួយៗ។
នៅក្នុងកិច្ចសម្ភាសនាពេលព្រឹកនេះ អ្នកនាង ហែម ស៊ីម៉ា នាយកផ្នែកលក់នៃគម្រោង ផ្សារជីស៊ី អូរឫស្សី ក៏បានជម្រាបជូននូវព័ត៌មានលម្អិតស្តីអំពីផ្សារយើងដោយជីស៊ី អូរឫស្សី។ អ្នកនាងក៏បានចែករំលែក ផងដែរសម្រាប់អតិថិជនដែលកក់តូបមុនគេនៅក្នុងថ្ងៃនេះនឹងទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ USD 9,XXX ដុល្លារ ជាមួយនឹងការបង់រំលស់ប្រចាំខែត្រឹមតែ USD 3,XX ដុល្លារព្រមជាមួយនឹងការផ្ដល់ជូនពិសេស គឺការធានាជួលត្រឡប់វិញរហូតដល់ 14 ភាគរយ (លក្ខខណ្ឌត្រូវបានអនុវត្ត) នឹងត្រូវផ្តល់ជូនសម្រាប់អ្នកដែលកក់យូនីតណាមួយជាមួយនឹងយើងខ្ញុំ។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារយើងសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
– GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
– ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
– លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើវិស័យអភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និង សេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។
គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។
រៀបរៀងដោយការិយាល័យទីផ្សារ GCC សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
អ្នកនាង Leong Ka Yen ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: l.kayen@gc-empire.com
លោកង៉ែត ឧត្តមមុន្នី ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: +855 98 831 868 Email: Nget.outdommony@gc-empire.com