ក្រុមហ៊ុន Huawei ចូលរួមលើកកម្ពស់វេទិកាតស៊ូមតិ និង វោហារសព្ទឆ្នើម “The Perspectives Cambodia” រដូវកាលទី ២
ឆ្នំា ២០១៨ ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតតស៊ូមតិ និង វោហារសព្ទឆ្នើម “The Perspectives Cambodia” រដូវកាលទី ២ វគ្គប្រកួតផ្តាច់ព្រ័ត្រ បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ២៣ មិថុនា ឆ្នាំ ២០១៨ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ។ ម្ចាស់ជ័យលាភីលេខ ១ សម្រាប់ការតស៊ូមតិទទួលបានមេដាយមាស ថវិកាសរុប ៧.៥ លានរៀល ចំពោះម្ចាស់ជ័យលាភី វោហាស័ព្ទឆ្នើមមេដាយមាស ថវិកាចំនួនមួយលានរៀល ។
នេះគឺជាលើកទី ២ ហើយដែលកម្មវិធី The Perspectives Cambodia បានដំណើរការបន្ទាប់ពីជោគជ័យកាលពីឆ្នាំ ២០១៧ ដែលមានអ្នកចូលរួមគាំទ្រ និង ប្រកួតប្រជែងយ៉ាងច្រើនកុះករ ។ កម្មវិធី “The Perspectives Cambodia” គឺជាវេទិកាសង្គមដែល បើកទូលាយឲ្យយុវជនក្នុងការពិភាក្សាជជែកដេញដោលតស៊ូមតិ ដើម្បីស្វែងរកដំណោះស្រាយលើស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ។
ជាពិសេសបណ្តុះផ្នត់គំនិតសង្គមវិជ្ជមាន នៃការរស់នៅជាមួយគ្នាក្នុងភាពផ្សេងគ្នា និង ចម្រុះគ្នា លើកកម្ពស់ និង ជំរុញទឹកចិត្តយុវជន ឲ្យចេះធ្វើការងារជាក្រុម និង មានចំណងមិត្តភាពល្អរវាងគ្នា ដើម្បីជាសសរទ្រូងដ៏រឹងមុំារបស់មាតុភូមិកម្ពុជា ។ The Perspectives Cambodia ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និង កីឡា និង ការឧបត្ថម្ភធំពីក្រុមហ៊ុន Huawei ផ្តល់ដំណោះស្រាយបច្ចេកវិទ្យា និង ទូរគមនាគមន៍ (ITC) Huawei និង ស្ថាប័ននានាជាច្រើនទៀត ។
លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថាក្នុងនាមក្រុមហ៊ុនសាជីវកម្ម Huawei មានទំនួលខុសត្រូវ និង បានប្តេជ្ញាចិត្តដើម្បី ប្រតិបត្តិការយូរអង្វែងនៅក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន Huawei ផ្តោតលើការអភិវឌ្ឍទេពកោសល្យ យុវជនក្នុងស្រុក អាស្រ័យហេតុនេះទើប Huawei ចូលរួមគាំទ្រ The Perspectives Cambodia ដើម្បីលើកទឹកចិត្តយុវជនឲ្យ «បើកចំហព្រំដែន រួចនាំមកនូវប្រាជ្ញារួមគ្នា ឆ្ពោះទៅកាន់របើកគំហើញថ្មី និង ការអភិវឌ្ឍន៍នាពេលអនាគត» ។
តាមរយៈនេះ Huawei សូមអរគុណចំពោះការគាំទ្រ នូវផលិតផលរបស់យើងជិត ៣០ ឆ្នាំ ដែលបានជំរុញឲ្យក្រុមហ៊ុន Huawei រីកចម្រើនធំធាត់ដូចសព្វថ្ងៃ ។ ក្រោមការជជែក វែកញែក បង្ហាញសមត្ថភាពរៀងៗខ្លួន យ៉ាងស្វិតស្វាញ ដើម្បីដណ្តើមយកជ័យលាភី អស់ពេលយ៉ាងច្រើនម៉ោងរួចមក គណៈកម្មការដាក់ពិន្ទុក អព្យាក្រិត្ស ឥតលម្អៀង បានបង្ហាញ ជើងឯក រឺម្ចាស់ជ័យលាភីនៃវេទិកាតស៊ូមតិ និង វោហារសព្ទឆ្នើម The Perspectives Cambodia ប្រចាំឆ្នាំ ២០១៨ ។
លោក ស៊ុយ លីនប៉ាវ តំណាងក្រុមចក្ខុញានវឌ្ឍ ម្ចាស់ជ័យលាភី វេទិកាតស៊ូមតិរបស់ The Perspectives Cambodia រដូវកាលទី ២ បង្ហាញចំណាប់អាម្មរណ៍របស់ខ្លួនថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងនៅពេលដែលក្រុមខ្ញុំអាចរួមកំលាំងប្រាជ្ញា កំលាំងកាយ ចិត្ត តែមួយដើម្បីដណ្តើមយកពាន់រង្វាន់ជាម្ចាស់ជ័យលាភីនៅថ្ងៃនេះ ។ គួរបញ្ជាក់ថា កម្មវិធី The Perspectives Cambodia រដូវកាលទី ២ ត្រូវបានបញ្ចប់ទៅដោយរលូន ក្រោមកម្ររូបថតអនុស្សាវរីយ៍ និង ការផ្តល់ពាន់រង្វាន់ដល់ម្ចាស់ជ័យលាភី តស៊ូមតិ និង វោហារសព្ទឆ្នើមឆ្នាំ ២០១៨ ។
សម្រាប់ព័ត៌មានអំពីផលិតផលថ្មីៗ Huawei ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះសន្តិសុខ សុវត្ថិភាព និង ឯកជនភាពរបស់អតិថិជន ជាពិសេសមានបំណងចង់ឱ្យមនុស្សជំនាន់ថ្មីយល់ដឹងមានចំណេះដឹង និង ដេញទាន់សម័យបច្ចេកវិជ្ជាថ្មី ព្រមទាំងការច្នៃប្រឌិតថ្មីពី Huawei ។ ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei P20 P20 Pro កំពូលស្មាតហ្វូនល្អឯក Master of Photography Powered By AI ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាស្មាតហ្វូនល្អដាច់គេ ដែលមានសមត្ថភាពថតរូបបានយ៉ាងស្រស់ស្អាត មិនថានៅទីណា ពេលណា រហូតទទួលបានពាន់រង្វាន់ស្មាតហ្វូនថតរូបបានស្អាតដាច់គេរបស់ TIPA Award 2018 ។
ចាប់តាំងពីថ្ងៃសម្ពោធមកទល់ពេលនេះស្មាតហ្វូន Huawei P10 ទទួលបានការគាំទ្រខ្លាំងនៅកម្ពុជា ។ បច្ចុប្បន្នស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំងរួមមាន Huawei P20 (689$), Huawei P20 Pro (859$), Huawei nova 3e (329$), Huawei nova 2i (299$), Huawei Y9 2018 (229$), Huawei Y7 Pro 2018 (189$), Huawei Y6 Prime 2018 (149$), Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឈន៍ចំនួន ១៦ កន្លែង មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឈន៍បច្ចេកវិជ្ជាថ្មីៗចំនួន ២៨ កន្លែងនៅប្រទេសអាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និង ចិន ហើយក៏មានរោងចក្រដ៏ធំផ្ទាល់ខ្លួននៅប្រទេសចិន ដែលមានបុគ្គលិកដល់ទៅ ១៧ ម៉ឺននាក់ ។
ផលិតផល និង សេវាកម្មរបស់ក្រុមហ៊ុន Huawei ពង្រីកដល់ជាង ១៧០ ប្រទេស កំពុងបម្រើមួយភាគបីនៃចំនួនប្រជាជនសរុបក្នុងពិភពលោក ។ ឥទ្ធិពល និង ការទទួលស្គាល់កាន់តែទូលំទូលាយពីសំណាក់សហគ្រាស និង រដ្ឋាភិបាល៖
- មានចំណែកទីផ្សារធំជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងផ្នែកឧបករណ៍ Network ។
- ចំណាត់ថ្នាក់លេខ ២ ខាងផ្នែកឧបករណ៍ Switch ប្រើក្នុងមជ្ឈមណ្ឌលទិន្នន័យ (data center switch) នៅប្រទេសចិន ។
- ចំណាត់ថ្នាក់លេខ ២ ខាងផ្នែកឧបករណ៍ access router និង traditional enterprise router ។
- ម៉ាស៊ីនផ្ទុកទិន្នន័យ (Storage) ត្រូវជាប់ឈ្មោះជាផ្នែកប្រកួតប្រជែកខ្លាំងមួយ ក្នុងស្ថាប័ន Gartner ។
- ដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យ(Data center solutions)ត្រូវបានចាត់ទុកថា «វិជ្ជមាន» ដោយស្ថាប័ន Gartner នៅពាក់កណ្ដាលឆ្នាំ ២០១៦ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានជាប់លំដាប់ថ្នាក់លេខ ៣ នៅលើពិភពលោក ។
Huawei គឺជាក្រុមហ៊ុនដែលពិភពលោកទទួលស្គាល់ និង ឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំមួយក្នុងចំណោមម៉ាកសញ្ញាធំៗទាំង ៥០ ម៉ាក នេះបើយោងតាមទីភ្នាក់ងារក្រុមហ៊ុន Interbrand គឺមានអតិថិជនរហូតដល់ ១៣៨ លាននាក់ ស្មើនឹង ៧,៨% នៃចំនួនប្រជាជនទាំងអស់លើពិភពលោក ។ ក្នុងឆ្នាំ ២០១៧ Huawei ជាប់ចំណាត់ថ្នាក់ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោកលេខរៀងទី ៨៨ ហើយក្នុងឆ្នាំ ២០១៨ នេះ Huawei បានជាប់ចំណាត់ថ្នាក់លេខរៀងទី ៧៩ ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោក របស់ទស្សនាវដ្ដី Forbes ៕