MG បានបន្តវាយលុកទីផ្សាររថយន្ត SUV របស់ខ្លួនលើម៉ូឌែល MG RX5 និង MG HS
រថយន្តប្រភេទ SUV នៅកម្ពុជា បានរីកលូតលាស់យ៉ាងលឿន ហើយយីហោ MG ដែលជាយីហោរបស់ចក្រភពអង់គ្លេស បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ដែលយើងឃើញហើយថាយីហោ MG គឺពិតជាមានការរីកចម្រើនយ៉ាងលឿនក្នុងវិស័យរថយន្តប្រភេទ SUV ជាពិសេសគឺម៉ូឌែលដ៏ពេញនិយមរបស់គេគឺ MG RX5 និង MG HS ។ រថយន្ត MG ទាំងពីរម៉ូឌែលនេះគឺបានបំពាក់ដោយម៉ាស៊ីនប្រើតួបូចំណុះ 1.5T ៤ ស៊ីឡាំង រួមនឹងប្រអប់លេខអូតូ ៧ វគ្គ ។ សម្រាប់ម៉ូឌែល MG RX5 គឺលក់ចេញប្រមាណជាង ៦០០ គ្រឿង ហើយម៉ូឌែល MG HS វិញលក់ចេញប្រមាណជិត ២០០ គ្រឿងឯណោះ ដែលនេះហើយជាហេតុធ្វើឱ្យយីហោ MG ទទួលបាននូវភាពរីកចម្រើនយ៉ាងខ្លាំងសម្រាប់ទីផ្សាររថយន្ត SUV នៅកម្ពុជា ។
គ្រប់ម៉ូឌែលរថយន្ត MG ទាំងអស់ក៏បានបន្តនូវភាពទាក់ទាញដល់អតិថិជនថ្មីៗដែលត្រូវការរថយន្តថ្មីអមនឹងស្ទីលទាន់សម័យ រួមជាមួយតម្លៃសមរម្យ ។ រថយន្ត MG ក៏បានកំពុងដំណើរការបន្តនូវប្រម៉ូសិនដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដើម្បីបង្កើតឱ្យរថយន្ត MG មានតម្លៃសមរម្យជាង និង កាន់តែលក់ដាច់ ។ នៅក្នុងខែកក្កដានេះផងដែរ MG ក៏មានការផ្តល់ជូនពិសេសសម្រាប់ម៉ូឌែល SUV របស់គេ ដូច្នេះឥឡូវនេះគឺជាពេលវេលាដ៏ល្អបំផុតសម្រាប់អតិថិជនក្នុងការចាប់យកអត្ថប្រយោជន៍ពីការផ្តល់ជូនដ៏អស្ចារ្យ សម្រាប់ម៉ូដែលរថយន្ត MG RX5 និង MG HS ដែលការផ្តល់ជូននេះមានដូចខាងក្រោម ៖
រថយន្ត MG RX5 ស៊េរីឆ្នាំ ២០២១ ប្រម៉ូសិននូវតម្លៃ $36,999 អមជាមួយការថែមជូនដូចជា សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេល ៣ ឆ្នាំ, ស្លាកលេខវែង, ឈ្នាន់ជើង, កម្រាលជើង, UV ការពារកម្តៅ, ឃ្លុបក្រោយអូតូ រួមជាមួយការធានារយៈពេល ៣ ឆ្នាំ ។ វាពិតជាល្អ និង មានភាពសន្សំសំចៃយ៉ាងពេញទី ខណៈពេលដែលមានការរីករាលដាលនៃជំងឺកូវីដនេះបានធ្វើឱ្យសេដ្ឋកិច្ចមានការធ្លាក់ចុះ ។ ដូច្នេះពិតជាល្អណាស់សម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តថ្មីដែលគុណភាពល្អ និង តម្លៃសមរម្យ ។
រថយន្ត MG HS ឆ្នាំ ២០២១ ផ្តល់ជូនប្រម៉ូសិននូវតម្លៃ $40,888 រួមដោយការថែមជូនដូចជា សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេល ៣ ឆ្នាំ, ស្លាកលេខវែង, កាងមុខក្រោយ, កម្រាលជើង, UV ការពារកម្តៅ រួមជាមួយការធានារយៈពេល ៣ ឆ្នាំ ។ MG ក៏ផ្តល់ជូននូវកញ្ចប់ប្រម៉ូសិនស្តង់ដារដូចជាគ្រឿងតុបតែងរថយន្ត ដើម្បីធ្វើឱ្យរថយន្តរបស់ពួកគេកាន់តែមានភាពទាក់ទាញ ក៏ដូចជាបង្ហាញពីស្ទីលផ្ទាល់ខ្លួនសម្រាប់អតិថិជនរបស់គេផងដែរ ។
ម៉្យាងវិញទៀត MG មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារពួកគេក៏មានយុទ្ធនាការដ៏ត្រឹមត្រូវមួយទៀត គឺការសហការណ៍ជាមួយក្រុមហ៊ុនធំនៅកម្ពុជាដូចជា ក្រុមហ៊ុនទូរស័ព្ទចល័ត Cellcard, បុរី Peng Huoth, ធនាគារ CIMB, ធនាគារ KB, ធនាគារ Aeon រួមនឹងដៃគូសហការណ៍ជាច្រើនទៀត ។ រថយន្ត MG ក៏ផ្តល់ជូនឱ្យអតិថិជននូវតម្លៃសមរម្យ, ការសន្សំសំចៃខ្ពស់ ហើយប្រសិនបើនិយាយអំពីការការបង់រំលស់វិញ គឺពិតជាមានភាពងាយស្រួល រហ័ស និង ផ្តល់នូវការប្រាក់ទាបដោយការសហការណ៍ជាមួយធនាគារជាដៃគូ ៕