វីង និង អារីហ្សូន ចាប់ដៃគ្នាដើម្បីផ្តល់ដំណោះស្រាយការទូទាត់ថ្លៃសាលា
វីងដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និង អារីហ្សូនសាលារៀនឈានមុខគេមួយដែលយកលំនាំកម្មវិធីសិក្សារបស់ប្រទេសសិង្ហបុរី បានសហការគ្នាក្នុងការផ្តល់ជម្រើសការទូទាត់ថ្លៃសាលា តាមរយៈសេវាកម្មរបស់វីងដ៏ទំនើប និង ឈានមុខគេនៅកម្ពុជា ។
ក្នុងភាពជាដៃគូនេះ អាណាព្យាបាល ឬ សិស្សានុសិស្សដែលកំពុងសិក្សាទាំង ១០ សាខានៃសាលារៀនអារីហ្សូន នៅតាមបណ្តាខេត្តនានា និង រាជធានីភ្នំពេញ អាចទូទាត់ថ្លៃចំណាយរបស់សាលារៀនអារីហ្សូនបានយ៉ាងងាយស្រួល នៅលើទូរស័ព្ទដៃរបស់ពួកគេ ជាមួយកម្មវិធីស្មាតហ្វូនវីង តាមរយៈលេខកូដ ៩២៧៨ ។
អតិថិជនរបស់អារីហ្សូនទាំងអស់គ្រាន់តែចូលទៅក្នុង កម្មវិធីស្មាតហ្វូនវីង (Wing Money App) រួចចុចលើពាក្យ «ទូទាត់វិក្កយបត្រ» (Bills Payment) ជ្រើសរើស «សាលា» (School) បន្ទាប់មក ជ្រើសរើស «សាលាអារីហ្សូន» (Arizon School) ជាការស្រេច ។
អារីហ្សូនជាសាលារៀនដំបូងបង្អស់នៅកម្ពុជាដែលផ្តល់កម្មវិធីសិក្សាស្របតាមប្រទេសសឹង្ហបុរី និង ថ្នាក់ជាតិដែលរួមបញ្ចូលពីថ្នាក់មតេយ្យរហូតដល់ថ្នាក់ទី ១២ ហើយមានបង្រៀនបីភាសា អង់គ្លេស ចិន និង ភាសាខ្មែរ ។
សម្រាប់អតិថិជនដែលមិនទាន់មាន កម្មវិធីស្មាតហ្វូនវីង អាចដំឡើងកម្មវិធីនេះដោយខ្លួនឯងបានយ៉ាងងាយស្រួល និង ឆាប់រហ័ស ដោយគ្រាន់តែចូលទៅក្នុង App Store ឬ IOS រួចទាញយក Wing Money App និង បំពេញព័ត៌មានតាមការណែនាំ ដើម្បីបង្កើតគណនីផ្ទាល់ខ្លួនជាការស្រេច ។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៩៩៩ ៩៨៩/០១២ ៩៩៩ ៤៨៩ ឬ លោកអ្នកអាចផ្ញើសារមកទំព័រហ្វេកបុកផ្លូវការរបស់វីង www.facebook.com/WINGmoney ៕