IN MOJO WE TRUST: Han Khim នាំ Mojo Wines មកកម្ពុជា
ពិធីចុះហត្ថលេខាជាផ្លូវការ នៅសណ្ឋាគារប្រណីត Hyatt Regency Phnom Penh ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ និង បានចូលរួមដោយលោក Han ព្រមទាំងភរិយា ដែលជាតារាចម្រៀងដ៏ល្បី គឺអ្នកនាង ពេជ្រ សូលីកា និង លោក Darren Gall ដែលជាអ្នកមានជំនាញផ្នែកស្រាទំពាំងបាយជូរ អ្នកនិពន្ធ និង ព្រមទាំងជាអ្នកតំណាងឲ្យស្រាទំពាំងបាយជូរ Mojo Wines មកពីប្រទេសអូស្រ្តាលី ។
ស្រាទំពាំងបាយជូរ Mojo Wines ត្រូវបាននាំចូលពីប្រទេសអូស្ត្រាលីខាងត្បូង ដែលបានផលិតឡើងក្នុងគោលបំណងឲ្យស័ក្តិសមនឹងតម្លៃសមរម្យសម្រាប់អតិថិជនយុវវ័យ ដូចជាមានរសជាតិឆ្ងាញ់ និង មានភាពងាយស្រួល ក្នុងការទទួលទាន ។ ជាមួយជម្រើសដ៏ពេញនិយម រួមនឹងស្រាទំពាំងបាយជូរបែបពីររសជាតិ លោក Han Khim សង្ឃឹមថា នឹងអាចនាំមកជូនយុវវ័យជំនាន់ថ្មីឲ្យចូលចិត្តញ៉ាំ និង រីករាយជាមួយនឹងស្រាទំពាំងបាយជូរមួយនេះ ។
ស្រាទំពាំងបាយជូរ Mojo Wines នឹងមានលក់គ្រប់សាខា ហាង S Liquor និង បណ្តាសាខាចែកចាយធំៗផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ។
ចុច follow Han ដើម្បីអំពីរឿងរ៉ាវរបស់គាត់ជាមួយនឹង Mojo Wines:
Facebook: Han’s Mojo / @mojobyhan
Instagram: @hans.mojo
សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនង info@liquidassets.com.kh, or call 070 425 661 (Hermione – EN) or 093 396 256 (Vatey – KH/EN)