បុគ្គលល្បីៗក្នុងបណ្ដាញសង្គមជាច្រើន បាននាំមុខឱ្យយីហោរថយន្ត MG កាន់តែមានប្រជាប្រិយភាព
បណ្តាញសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់បង្កើនទីផ្សាររថយន្ត ដោយសារមានយីហោជាច្រើនងាកទៅរកគេហទំព័រដូចជា Instagram និង Facebook ដើម្បីឱ្យទស្សនិកជនរបស់ពួកគេអាចទទួលព័ត៌មានបាន ។ ការបង្ហោះរូបភាពរថយន្ត ឬ ផលិតផលរបស់អ្នកអាចជាចំណុចល្អ ប៉ុន្តែអ្នកនឹងទទួលលទ្ធផលមួយដែលមានកម្រិត លុះត្រាតែអ្នកអាចរកវិធីសាស្ត្រដើម្បីទាក់ទាញអតិថិជនថ្មីៗឱ្យតាមដានអ្នកនៅលើបណ្តាញសង្គម ។
ដើម្បីបង្កើននូវភាពទាក់ទាញដល់ទស្សនិកជន រថយន្តម៉ាក MG កំពុងមានទំនាក់ទំនងកាន់តែច្រើនជាមួយ influencer របស់ពួកគេ ។ ថ្មីៗនេះគឺមាន Influencer ជាច្រើនដែលបានទិញរថយន្តម៉ាក MG ដូចជា កញ្ញា វី ឌីណែត កញ្ញា ទឹម រដ្ឋា កញ្ញា សាឡាត់ ស្រីឡាង ពិធីករ ណារ៉ាឌី កញ្ញា កែវ សីហា លោក ពីទូ…។ ប្រសិទ្ធភាពនៃកិច្ចសហការណ៍ជាមួយ influencer បានជួយ និង ផ្តល់នូវរូបភាពដ៏ល្អសម្រាប់យីហោ MG ព្រមទាំងបានបង្កើនការលក់ឱ្យកាន់តែច្រើនឡើងៗ ក៏ដូចជាទទួលបាននូវការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះយីហោផងដែរ ។ Influencer របស់ពួកគេអាចជួយឱ្យអ្នកគាំទ្ររថយន្ត MG អាចទទួលបាននូវព័ត៌មានចំគោលដៅ និង ទាក់ទាញមនុស្សជាច្រើនដែលកំពុងចាប់អារម្មណ៍លើផលិតផល MG ព្រោះថាអ្នកគាំទ្រជាច្រើនបានជឿទុកចិត្តលើដំបូន្មានល្អដែល influencer បានណែនាំ ដូច្នេះវាផ្តល់នូវលទ្ធផលយ៉ាងល្អគួរឱ្យកត់សម្គាល់សម្រាប់ MG ។
វាមានជម្រើសជាច្រើនសម្រាប់អតិថិជនជ្រើសរើស ព្រោះរថយន្ត MG ជាយីហោមួយដែលកំពុងរីកចម្រើននៅលើទីផ្សារប្រទេសកម្ពុជាក្នុងផ្នែករថយន្តប្រភេទ SUV, រថយន្ត MG ផ្តល់ជូននូវលក្ខណៈពិសេសគឺ តម្លៃសមរម្យ ភាពធំទូលាយ និង ទំនើបទាន់សម័យ សម្រាប់ម៉ូដែល MG RX5, MG HS, MG RX8 ប្រភេទ SUV ប្រណីត ៧ កៅអី, ម៉ូដែលថ្មី MG ZS ជាប្រភេទ crossover និង ប្រភេទ sedan បែបស្ព័រគឺ MG 6 ។ លើសពីនេះទៀត រថយន្ត MG កំពុងផ្តល់ជូននូវរថយន្តដែលមានការរចនាទាន់សម័យដែលជាបេតិកភណ្ឌរបស់ចក្រភពអង់គ្លេស ហើយនៅចំណុចមួយដ៏ពិសេសគឺតម្លៃសមរម្យដែលអាចទទួលយកបាន ហើយក៏មានការផ្តល់ជូននូវសេវាកម្មដ៏ល្អជូនអតិថិជនតាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្នែកសេវាកម្មរបស់ពួកគេទៀតផង ។ រថយន្ត MG មានតម្លៃសមរម្យដែលស័ក្តិសមនឹងមនុស្សគ្រប់ជំនាន់ដែលចង់បានរថយន្តប្រណីត និង លក្ខណៈពិសេសទំនើបទាន់សម័យ ៕