The Off-road Royal Enfield Himalayan ត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្ថានភាពផ្លូវក្នុងរដូវភ្លៀង-ប្រទេសកម្ពុជា
អត្ថបទ៖ Royal Enfield Himalayan គឺជាជម្រើសជាទីពេញចិត្តសម្រាប់អ្នកជិះម៉ូតូ ដែលចង់បានអ្វីដែលល្អបំផុតទាំងនៅលើផ្លូវ off-road និងផ្លូវធម្មតា។ ដូច្នេះហើយទើបម៉ូឌែលនេះត្រូវបានគេស្គាល់ថាជាប្រភេទ “Built for All Road, Built for No Road”។ ម៉ូតូនេះមិនត្រឹមតែជា mile-muncher ដ៏អស្ចារ្យនោះទេ ប៉ុន្តែវាមានសមត្ថភាពល្អស្មើគ្នាក្នុងស្ថានភាពរដូវភ្លៀងដែលនឹងកៀកចូលមកដល់។ ត្រូវបានណែនាំមកក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០២០ Royal Enfield Himalayan ទទួលបានលទ្ធផលល្អពីការលក់កាលពីឆ្នាំមុន សម្រាប់ការបន្សាំខ្លួននៅលើមូលដ្ឋានផ្លូវថ្នល់ប្រទេសកម្ពុជា រួមទាំងក្នុងរដូវទឹកជំនន់ផងដែរ។ ដោយហេតុនេះនៅក្នុងរដូវវស្សាដែលនឹងចាប់ផ្តើមពីខែកក្កដារហូតដល់ខែតុលា គេរំពឹងថា Himalayan បានត្រៀមខ្លួនរួចជាស្រេចទប់ទល់នឹងផ្លូវថ្នល់នៅកម្ពុជា(ប្រសិនបើទឹកជំនន់លិចផ្លូវកើតមានម្តងទៀត)។
សំលឹងទៅមើលខែតុលា ឆ្នាំ២០២០ ផ្លូវថ្នល់នៅប្រទេសកម្ពុជាបានទទួលរងគ្រោះយ៉ាងខ្លាំងពីជំនន់ទឹកភ្លៀង។ រឿងនេះបានធ្វើឱ្យមានការភ័យខ្លាច ហើយឥឡូវនេះប្រជាជនមួយចំនួួន ជាពិសេសក្រុមអ្នកជិះម៉ូតូបានកំពុងរៀបចំសម្រាប់រឿងរ៉ាវនេះម្តងទៀតដែលនឹងអាចកើតមាននៅពេលមានភ្លៀងធ្លាក់ជាប់ៗគ្នា។
ជាមួយនឹងស្ថានភាពស្ទះចរាចរណ៍ និងការបិទផ្លូវ មនុស្សកំពុងចាប់អារម្មណ៍ទៅលើមធ្យយោបាយដឹកជញ្ជូន ជាប្រភេទម៉ូតូដែលលឿននិងងាយស្រួល។ ហើយ Royal Enfield Himalayan គឺល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និងត្រូវបានបំពាក់គ្រឿងបរិក្ខារសម្រាប់ជិះក្នុងស្ថានភាពពិបាកបំផុតនៅលើដងផ្លូវ។ ជាក់ស្ដែងម៉ាស៊ីនដ៏មានថាមពលរបស់ម៉ូតូនេះ នឹងមិនជាប់គាំងក្នុងទឹកហើយទីតាំងបំពង់ស៊ីម៉ាំងវិញ គឺខ្ពស់ពីពីទឹក ដែលនឹងមិនបង្កគ្រោះថ្នាក់ដល់អ្នកឡើយ។ អ្វីដែលធ្វើឱ្យអ្នកកាន់តែធូរទ្រូងជាងនេះទៀតនោះ គឺការបើកបរដែលកាន់តែល្អប្រសើរ ងាយស្រួលបត់បែន ដោយសារកម្ពស់កែបម៉ូតូគិតពីក្រោមមក (seat height) មានកម្ពស់ 800mm ដែលបង្កើតទីតាំងឈ្នាន់ដាក់ជើងដ៏ល្អបំផុត ហើយគម្លាតពីផ្ទៃដី (Ground Clearance) មកកន្លែងដាក់ជើងកម្ពស់ដល់ទៅ 220m មិនអាចធ្វើឱ្យទឹកសាចត្រូវជើងរបស់អ្នកបានងាយៗនោះទេ។
លើសពីនេះ ប្រសិនបើអ្នកចង់ភៀសខ្លួនចេញពីទីក្រុង ដើម្បីស្វែងរករមណីយដ្ឋានធម្មជាតិក្នុងការសំរាកលំហែ និងបោះតង់នោះ Royal Enfield Himalayan 411cc នៅតែជាជម្រើសរបស់អ្នកក្នុងការប្រលូកនិងជិះលើផ្លូវភក់ ដែលនេះគឺជាកត្តាចាំបាច់មួយសម្រាប់អ្នកផ្សងព្រេង។ តើអ្នកធ្លាប់ស្រម៉ៃដែររឺទេថានៅពេល Royal Enfield Himalayan 411cc ឆ្លងកាត់ឧបសគ្គ ឬ ជិះចូលទៅក្នុងជង្ហុកដ៏ធំ ដែលមិននឹកស្មានដល់ វានឹងមិនប៉ះពាល់ដល់លំនឹង និងជំហររបស់អ្នកទេ ដោយសារតែការឌីហ្សាញបូមខាងមុខ 41mm របស់ Himalayan គឺល្អបំផុតក្នុងការបើកបរ ហើយរក្សានូវភាពចុះសម្រុងរបស់អ្នកជាមួយ ស្ថានភាពផ្លូវ ,ថ្ម និងអ្វីជាច្រើននៅចន្លោះនោះ។ ជាមួយនឹងការរៀបចំដំណើរផ្សងព្រេងដែលត្រៀមរួចជាស្រេច channel ABS ភ្លោះ ជាស្តង់ដារជាមួយនឹងជម្រើសនៃការប្តូរវានៅកង់ខាងក្រោយ សម្រាប់ការបើកបរដែលមានអ្នកជិះជាមួយ និងសម្រាប់ការត្រួតពិនិត្យបន្ថែមទៀតនៅពេលកំពុងជិះលើផ្លូវប្រភេទ off-road ។ ដូច្នេះប្រញាប់ឡើង មកទទួលយក Royal Enfield Himalayan សម្រាប់ការធ្វើរដំណើររបស់អ្នកឥឡូវនេះ ខណៈនៅសល់ស្តុកតែ ៧គ្រឿងប៉ុណ្ណោះ!
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការបើកបរសាកល្បង និងព័ត៌មានលម្អិតអំពីម៉ូតូសូមទូរស័ព្ទមកលេខ 095 666 373