ដំណឹងពិសេសដល់អ្នកកំពង់ឆ្នាំង! អស់បារម្ភរឿងរៀបចំម្ហូបអាហារទោះកូវីដ-១៩ កំពុងរីករាលដាលពិបាកចេញពីផ្ទះ ព្រោះ foodpanda បានពង្រីកមកដល់ហើយ
ដំណឹងល្អសម្រាប់បងប្អូនអ្នកខេត្តកំពង់ឆ្នាំងទាំងអស់គ្នា ចាប់ពីថ្ងៃទី ២៨ ខែមិថុនានេះតទៅ foodpanda នឹងពង្រីកសេវាកម្មរបស់ខ្លួនដល់ខេត្តរបស់អ្នកទាំងអស់គ្នាហើយ ។ ជាមួយនឹងការមកដល់ខេត្តកំពង់ឆ្នាំងនេះដែរ foodpanda ក៏បាននាំមកនូវការផ្តល់ជូនពិសេសៗ ក៏ដូចជាប្រម៉ូសិនជាច្រើនផងដែរ។ ក្នុងនោះសម្រាប់អតិថិជនថ្មីនៅខេត្តកំពង់ឆ្នាំងអាចប្រើប្រាស់កូដ «HELLOKPCH» ដើម្បីទទួលបានការបញ្ចុះតម្លៃ ៥០% រហូតដល់៣ដុល្លារភ្លាមៗ សម្រាប់ការចំណាយចាប់ពី ៣ ដុល្លារឡើងទៅ ។
សម្រាប់ការចូលមកដល់ទឹកដីខេត្តកំពង់ឆ្នាំងអ្នកតំណាង foodpanda ក៏បាននាំយកសម្ភារពេទ្យ សម្ភារប្រើប្រាស់ការពារមេរោគកូវីដ-១៩ ដូចអាល់កុល ម៉ាស និងទឹកបរិសុទ្ធ ជូនដល់សាលាខេត្តកំពង់ឆ្នាំង ដែលសកម្មភាពនេះ ក៏បង្ហាញពីការសហការយ៉ាងស្អិតរមួតជាមួយនឹងរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការចេះជួយគ្នាក្នុងគ្រាលំបាក និង ការចូលរួមចំណែកជួយដល់សង្គមផងដែរ ។
ជាក់ស្តែងបើទោះបីជាស្ថានភាពជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយក៏ដោយ ក៏ foodpanda នៅតែព្យាយាមពង្រីកសេវាកម្មរបស់ខ្លួនទៅតាមបណ្តាខេត្តផ្សេងៗបន្ថែមផងដែរ។ គោលបំណងធំនោះគឺចង់សម្រាលទុកលំបាករបស់ម្ចាស់អាជីវកម្មខ្នាតតូច ឬមធ្យម ដើម្បីបង្កើនការលក់ម្ហូបអាហាររបស់ពួកគាត់ ។ លើសពីនេះវាក៏ជាផ្នែកមួយក្នុងការជួយទប់ស្កាត់ការរីករាលត្បាតជំងឺកូវីដ-១៩ ផងដែរ ពោលគឺបងប្អូនទាំងអស់គ្នាមិនចាំបាច់ចេញក្រៅ ក៏អាចកុម្ម៉ង់ម្ហូបឆ្ងាញ់ៗពី foodpanda មកញ៉ាំនៅផ្ទះបាន ជាមួយនឹងការប្រើប្រាស់វិធីទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) ដោយមិនចាំបាច់កាន់សាច់ប្រាក់ផ្ទាល់ផងដែរ ។ បុគ្គលិកដឹកជញ្ជូនរបស់យើង តែងតែអនុវត្តវិធានការអនាម័យជានិច្ចដូចជាពាក់ម៉ាស់ ប្រើទឹកអាល់កុលលាងដៃ ជូតសម្អាត និង បាញ់ថ្នាំសម្អាតធុងដឹកឥវ៉ាន់ជាប្រចាំ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា foodpanda គឺជាកម្មវីធីដឹកជញ្ជូនអាហារឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីរបស់យើងទាំងមូលផងដែរ ដោយមានជម្រើសអាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាពនិងរក្សាអនាម័យម្ហូបអាហារបានល្អ រួមជាមួយសេវាកម្មដឹកជញ្ជូលរហ័សទាន់ចិត្តផងដែរ។
គួរបញ្ជាក់ផងដែរ បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា រួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កំពត កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ និងកំពង់ស្ពឺ ។
កុំភ្លេចណា ទាញយកកម្មវីធីទូរស័ព្ទ foodpanda (http://onelink.to/fpkh) ដើម្បីបញ្ជាទិញ អាហារឆ្ងាញ់ៗ និងរបស់ប្រើប្រាស់គ្រប់ប្រភេទតាមតម្រូវការ ដោយមិនបាច់ចេញក្រៅផ្ទះ ជាមួយសេវាដឹកតម្លៃសមរម្យនិង ឥតគិតថ្លៃ សម្រាប់ទីតាំងជាច្រើនក្បែរៗលោកអ្នក។ សូមចុច Subscribe Telegram របស់ foodpanda KH: https://t.me/foodpandakh ដើម្បីទទួលបានប្រូម៉ូសិនពិសេសៗប្រចាំថ្ងៃ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនទៀត៕