អស្ចារ្យណាស់ តែប៉ុន្មាននាទីសោះ អាចតុបតែងខ្លួនបានស្អាតដល់កម្រិតនេះ (វីដេអូ)
មានមិត្តៗនារីមិនតិចនាក់ទេ ដែលត្រូវចំណាយពេលយ៉ាងយូរតុបតែងខ្លួន ក៏ដូចជារើសសម្លៀកបំពាក់ឲ្យសមទៅតាមកម្មវិធីនីមួយៗ ។ មិនត្រឹមតែប៉ុណ្ណឹងទេ ពួកគេត្រូវចំណាយពេលបន្ថែមទៀត ដើម្បីជ្រើសរើសក្រែមបែបណាឲ្យសមនឹងខោអាវផងសមជាមួយកម្មវិធីត្រូវទៅផង ។
ឥឡូវនេះលោកអ្នកលែងព្រួយបារម្ភរឿងអស់ទាំងនោះទៀតហើយ ដោយសារតែថ្មីៗនេះផេកហ្វេសប៊ុករបស់ Lipice Cambodia ក៏ទើបនឹងបង្ហោះពីវីដេអូមួយបង្ហាញពីការរើសក្រែមបែបណាឲ្យសមនឹងការតុបតែងទៅរៀន ទៅដើរលេង និង ទៅចូលរួមពិធីជប់លៀងផ្សេងៗ ដោយលើកយកក្រែម ៣ ប្រភេទមកបង្ហាញ ។ ហើយក្រែមទាំងនោះសុទ្ធតែមានវីតាមីន A , C , E ដែលជួយឲ្យបបូរមាត់ទន់ និង ស្រស់ថ្លាថែមទៀតផង ៕