Connect with us

អត្ថបទក្រុមហ៊ុន

GCC ប្រកាសអំពីគម្រោងថ្មី គឺផ្សារជីស៊ី អូរឫស្សី និង បកស្រាយអំពីការជំរុញឲ្យបង្កើតនូវគម្រោងនេះឡើង

on

Advertisement

ភ្នំពេញ ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2021- គម្រោងផ្សារជីស៊ី អូរឫស្សីដែលជាផ្សារបោះដុំ និងលក់រាយថ្មីមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីដែលត្រូវបានប្រកាសនៅក្នុងថ្ងៃទី 20 ខែឧសភា ឆ្នាំ 2021 ដែលនេះគឺជាការវិនិយោគដំបូងបង្អស់របស់ GCC គ្រុបក្នុងគម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅក្នុង ទីក្រុងភ្នំពេញបន្ទាប់ពីបានធ្វើការអភិវឌ្ឍគម្រោងខុនដូ CEO Wyndham Residence និង បុរី ណាឌី បានដោយជោគ ជ័យរួចមក។ ផ្សារជីស៊ី អូរឫស្សីគឺជាផ្សារបោះដុំដែលមានកម្ពស់ 6 ជាន់ដែលបានរចនាឡើងប្រកបដោយការយក ចិត្តទុកដាក់បំផុត ដើម្បីប្រើប្រាស់នូវជាន់នីមួយៗទៅតាមមុខងារច្បាស់លាស់ដូចជា កន្លែងលក់គ្រឿងទេស គ្រឿងអលង្ការ សម្លៀកបំពាក់ វត្ថុអនុស្សវរីយ៍ សម្ភារៈអេឡិចត្រូនិចជាដើម។

លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ បានមានប្រសាសន៍ថា «យើងនៅក្នុង វិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជាជាង 5 ឆ្នាំមកហើយ។ យើងក៏បានចាត់ទុកទីនេះដូចជាផ្ទះរបស់យើង ដូចគ្នា។ យើង ស្រឡាញ់ប្រទេសកម្ពុជា យើងចូលចិត្តរសជាតិម្ហូបខ្មែរ ព្រមជាមួយនឹងសិល្បៈ និង វប្បធម៌នៃ ប្រទេសកម្ពុជា។ ខណៈពេលដែលពួកយើងកាន់តែសម្របខ្លួនជាមួយនឹងការរស់នៅរបស់ប្រទេសនេះយើងក៏ មើលឃើញថាប្រជាជនខ្មែរពឹងផ្អែកលើផ្សារក្នុងស្រុកយ៉ាងខ្លាំង។ ជាទូទៅ ផ្សារក្នុងស្រុកគឺជាផ្នែកមួយដ៏សំខាន់ នៃការរស់នៅរបស់ ប្រជាជនកម្ពុជា។ រាជធានីភ្នំពេញសម្បូរទៅដោយផ្សារក្នុងស្រុកទាំងធំ និងតូចជាច្រើន នៅគ្រប់ ទីកន្លែងទាំងអស់ ជាមួយនឹងអាជីវករលក់ដូរម្ហូបអាហារ គ្រឿងទេស និងគ្រឿងផ្សំជាដើម។ ដោយសារតែចំនួន ប្រជាជនចេះតែបន្ត កើនឡើងជាលំដាប់ មនុស្សក៏ចាប់ផ្ដើមមានតម្រូវការផ្សារដែលមានអនាម័យ ទាន់សម័យ និងស្ថិតនៅក្បែរផ្ទះ។ បន្ទាប់ពីយើងទទួលបានជោគជ័យលើគម្រោងខុនដូ និងលំនៅឋានរួចមកយើងគិតថានេះ គឺជាពេលវេលាដែល សាកសមបំផុតសម្រាប់ពួកយើងបង្កើតអ្វីមួយបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា»

លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ បានបន្ថែមថា «ផ្សារថ្មី ផ្សារទួលទំពូង និងផ្សារអូរឫស្សីបានបម្រើរដល់សហគមន៍មកជាច្រើនជំនាន់មកហើយ និងខ្លះមានអាយុកាលជាង 1 សតវត្សន៍ទៅហើយ។ គំនិតក្នុងការបង្កើតផ្សារជីស៊ី អូរឫស្សីនេះឡើងមកគឺដើម្បីបង្កើត និងបង្កើននូវគុណភាពបទ ពិសោធន៍នៃការទិញទំនិញនៅក្នុងផ្សារក្នុងស្រុក ហើយក៏រក្សាទុកនូវភាពប្លែកពីគេនៃទីនេះក្នុងពេលតែមួយផងដែរ»

លោក Caleb មានប្រសាសន៍ថា «ផ្សារជីស៊ី អូរឫស្សីត្រូវបានរំពឹងទុកថានឹងក្លាយជាអ្នកស្នងដំណែងពីផ្សារ ក្នុងស្រុកទាំងអស់នេះ ដោយការរួមបញ្ចូលគ្នានូវស្ថាបត្យកម្មបែបខ្មែរ ព្រមជាមួយនឹងការប្រើប្រាស់ នូវលំហូរខ្យល់ និងម្លប់ធម្មជាតិ»

លោកបានបន្ថែមថា «ផ្សារជីស៊ី អូរឫស្សីបានរក្សានូវមរតកនៃស្ថាបត្យកម្មខ្មែរ និងការធ្វើពាណិជ្ជកម្មរបស់ខ្មែរ បុរាណ។ ទីនេះត្រូវបានរចនាដោយសួនច្បារនៅជាន់ដំបូលនៃអាគារ។ ផ្សារជីស៊ី អូរឫស្សី ត្រូវបានរចនាឡើងយ៉ាងប្លែកពីគេជាមួយនឹងសួនឧទ្យានខាងក្រៅនៅជាន់លើបង្អស់របស់យើង។ ជាន់ដំបូល នឹងក្លាយជាកន្លែងទេសចរណ៍ និងកន្លែងសម្រាប់ថតរូបកម្សាន្តដ៏ល្បីល្បាញនៅពេលរាត្រី ដោយសារតែភាពទាក់ទាញជាច្រើនលើសលប់របស់យើង ជាពិសេសគឺអាហារនៅតាមដងផ្លូវ (Street Food) ដ៏មានឱជារស និងសម្ភារៈប្លែកៗ តាំងលក់ហើយអ្នកមិនធ្លាប់បានឃើញនៅកន្លែងផ្សេងទៀត។ផ្សារជីស៊ី អូរឫស្សីមិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រ និងទីក្រុងទំនើប បង្កើតបានជា ការរចនាបែបប្រពៃណី ដែលពោរពេញទៅដោយភាពច្នៃប្រឌិត ហៅថា ស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។ ជាមួយនឹងគម្រោងដំណើរការនៅក្នុងឆ្នាំ 2024 ផ្សារជីស៊ីអូរឫស្សី នឹងក្លាយជាទីតាំងដ៏ល្បីល្បាញ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ»

លោក Caleb Loh នាយកគម្រោងនៃក្រុមហ៊ុន ជីស៊ី អូរឫស្សី ក.អ «យើងគ្រោងនឹងធ្វើឲ្យគម្រោងផ្សារជីស៊ី អូរឫស្សីក្លាយជាទីតាំងដែលបង្ហាញពីវប្បធម៌ឲ្យដូចជាពាក្យស្លោករបស់យើងគឺ “មរតក ប្រពៃណី ចំណេះដឹង” យើងដឹងថាសិល្បៈ វប្បធម៌ និងចំណេះដឹងអំពីការធ្វើពាណិជ្ជកម្មគឺជាមរតក។ សម្រាប់ពួកយើង នេះគឺជាវត្ថុដ៏មានតម្លៃសម្រាប់ផ្ទេរទៅកាន់មនុស្សជំនាន់ក្រោយ»

លោក Celeb បានបន្ថែម «GCC បានពិនិត្យមើលលើបរិបទជាច្រើន ហេតុដូច្នេះហើយទើបផ្សារជីស៊ី អូរឫស្សីអាចបង្ហាញចេញនូវចក្ខុវិស័យរបស់យើងបានពេញលេញចំពោះគម្រោងមួយនេះ។ យើងមានក្ដីសោមនស្ស រីករាយជាខ្លាំងដែលទទួលបានការឆ្លើយតបជាវិជ្ជមាន និងការកោតសរសើរជាបន្តបន្ទាប់ចាប់តាំងពីធ្វើការណែនាំនូវ គម្រោងនេះទៅកាន់ដៃគូពាណិជ្ជកម្មរបស់យើង។ គម្រោងដ៏អស្ចារ្យជាច្រើនទៀត នឹងត្រូវបាននាំមកជូនលោកអ្នក ក្នុងឆ្នាំនេះ ឧទាហរណ៍ដូចជា Lixin Century Innovation Park ដែលជាគម្រោងអភិវឌ្ឍដ៏ធំនៅក្នុងឧទ្យានជាតិរាម ដែលនឹងក្លាយខ្លួនជាទីតាំងដ៏ល្បីល្បាញនាពេលអនាគតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ យើងសង្ឃឹមថាលោកអ្នកនឹងស្វាគមន៍នូវគម្រោងថ្មីនេះជាមួយពួកយើង»

សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
– GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
– ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
– លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015

បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។

រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: l.kayen@gc-empire.com

លោកង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: +855 98 831 868 Email: Nget.outdommony@gc-empire.com

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

នារីគីឡូធ្ងន់ម្នាក់ តស៊ូតាម Crush លើបុរសកូរ៉េសង្ហាត្រកូលអភិជន រហូតបានរៀបការ
កម្រឃើញ! នេះរូបសម្រស់តារាចម្រៀងយ៉េៗ អ៊ុំ គន្ធា ពីអតីតកាល ស្អាតហើយសិចស៊ីណាស់!
មហាជនភ្ញាក់ផ្អើលក្រោយ គ្លីនិក ចិត្រា នៅទួលគោក ប្រកាសបិទការសម្រាលធម្មជាតិជារៀងរហូត ព្រោះមូលហេតុនេះ

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

ការវិនិយោគដ៏មានកិត្យានុភាពបំផុត ដែលទើបតែរកឃើញនៅក្នុងវិស័យអចលនទ្រព្យ

តម្លៃអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ ប៉ុន្តែនៅតែមានតម្លៃសមរម្យ បើធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់។ ទាំង​នេះ​ធ្វើ​ឲ្យប្រទេសកម្ពុជាក្លាយជាទីផ្សារដ៏មានសក្ដានុពលសម្រាប់ការវិនិយោគ ជាពិសេសនៅរាជធានីភ្នំពេញ។ កម្ពុជា តែងតែត្រូវបានលើកយកមកពិភាក្សាក្នុងចំណោមអ្នកវិនិយោគលើវិស័យអចលនទ្រព្យដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីរបស់ពួកគេ។ មិនថា​នៅ​ក្នុង​ពេល​ជួបប្រទះនូវផលវិបាកពីជំងឺឆ្លងនៅក្នុងឆ្នាំ 2020 ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមិននៅទ្រឹងនោះទេ។ ភ្នំពេញ​ដែល​ជា​រា​ជ​ធា​នី និង ជាទីក្រុងធំបំផុតនៃព្រះរាជាណាចក្រកម្ពុជានេះ ក៏មានភាពល្បីល្បាញ សម្រាប់ការវិនិយោគវិស័យ​អចលនទ្រព្យផងដែរ ជាមួយ​នឹង​អ​ត្រា​នៃ​ការ​វិនិយោគផ្ទាល់ពីបរទេសមានការ កើនឡើងជាគំហុគរហូតដល់ទៅជាង 100% នៅក្នុងទសវត្សរ៍ចុងក្រោយនេះ។...

អត្ថបទក្រុមហ៊ុន1 week ago

រសជាតិជីវិតស្រស់បំព្រង និង ប្រណីតភាពនៃការស់នៅបែបស៊ីវិល័យមាននៅបុរី សុវណ្ណភូមិ

ភ្នំពេញ៖ តើលោកអ្នកប្រាថ្នាចង់បានរសជាតិជីវិតដែលពោរពេញទៅដោយភាពស្រស់បំព្រងនៃរុក្ខជាតិបៃតងជាមួយប្រណីតភាពនៃការស់នៅបែបទាន់សម័យ ស៊ីវិល័យពោរពេញដោយបរិស្ថានល្អ ផាសុកភាព ភាពស្រស់ស្រាយ និង សុវត្ថិភាព ព្រមទាំងបង្កើនសុភមង្គល និង សុខភាពល្អក្នុងគ្រួសារដែរឬទេ? មិនបាច់ព្រួយបារម្ភទៀតទេ ក្តីស្រមៃទាំងអស់នេះនឹងក្លាយជាការពិតជាមួយនឹងបុរី សុវណ្ណភូមិ ។ សុវណ្ណភូមិ គឺជាគ្រោងអភិវឌ្ឍន៍បុរីមួយនៅលើផ្ទៃដីទំហំ ៣០ ហិចតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស...

អត្ថបទក្រុមហ៊ុន1 week ago

រថយន្ត Maxus T60 អាចបន្ថែមនូវគ្រឿងតុបតែងឱ្យកាន់តែទាក់ទាញ រួមនឹងតម្លៃសមរម្យ

រថយន្ត Maxus T60 គឺជារថយន្តភីកអាប់ដ៏ទាន់សម័យដែលពិតជាល្អសម្រាប់ការបើកបរលើគ្រប់ស្ថានភាពផ្លូវ។ Maxus T60 ប្រាកដជាអាចនាំមកនូវការបើកបរដ៏អស្ចារ្យសម្រាប់រាល់ការធ្វើដំណើរនានា និង ធ្វើឱ្យអ្នកមានភាពលេចធ្លោក្នុងចំណោមហ្វូងមនុស្សជាច្រើនដែលផ្តល់ដោយ Maxus T60 ។ អ្នកក៏អាចរកបាននូវគ្រឿងតុបតែងបន្ថែមជាច្រើនដូចជា: កាងមុខ, ប៉ាណាមុខដ៏ស្រស់ស្អាត, sport bar ជាដើម ដើម្បីធ្វើឱ្យ Maxus...

អត្ថបទក្រុមហ៊ុន2 weeks ago

ពិធីបើកសម្ពោធជាផ្លូវការ ម្សៅទឹកដោះគោ Physiolac 4

នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនចែកចាយផលិតផលសុខាភិបាលពិសេស Physiolac ដ៏ធំបំផុតនៅកម្ពុជា បានបើកសម្ពោធជាផ្លូវការនៃការមកដល់ម្សៅទឹកដោះគោ Physiolac 4 សម្រាប់កុមារអាយុចាប់ពី ៣ ឆ្នាំឡើង ។ កម្មវិធីបើកដំណើរការអាជីវកម្មម្សៅទឹកដោះគោ Physiolac...

អត្ថបទក្រុមហ៊ុន2 weeks ago

MG បានបន្តវាយលុកទីផ្សាររថយន្ត SUV របស់ខ្លួនលើម៉ូឌែល MG RX5 និង MG HS

រថយន្តប្រភេទ SUV នៅកម្ពុជា បានរីកលូតលាស់យ៉ាងលឿន ហើយយីហោ MG ដែលជាយីហោរបស់ចក្រភពអង់គ្លេស បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១១ មកម្ល៉េះ ដែលយើងឃើញហើយថាយីហោ MG គឺពិតជាមានការរីកចម្រើនយ៉ាងលឿនក្នុងវិស័យរថយន្តប្រភេទ SUV ជាពិសេសគឺម៉ូឌែលដ៏ពេញនិយមរបស់គេគឺ MG RX5 និង MG HS...

អត្ថបទក្រុមហ៊ុន2 weeks ago

foodpanda ឈាន​ជើង​ចូល​ខេត្ត​ស្វាយរៀង ដើម្បី​លើក​ស្ទួយ​អាជី​វកម្ម និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អតិថិ​ជន អំឡុង​កូវីដ ១៩

ស្វាយរៀង៖ ក្រុមហ៊ុន​ foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនអាហារ គ្រឿងទេស និងសំភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ឈានមុខគេនៅកម្ពុជា ក៏ដូចជានៅតំបន់អាស៊ីរបស់យើងទាំងមូលផងដែរ ដោយមានជម្រើសអាហារដ៏សម្បូរបែប ការផ្តល់ជូនពិសេសៗឥតឈប់ឈរ សុវត្ថិភាព  និងរក្សាអនាម័យម្ហូបអាហារបានល្អ រួមជាមួយសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តផងដែរ។ ជាក់ស្តែង ក្រុមហ៊ុនដ៏ពេញនិយមមួយនេះបានប្រកាសឲ្យប្រើប្រាស់នៅខេត្តស្វាយរៀងចាប់ពីថ្ងៃ​ពុធ ទី​១៤ ខែកក្កដា ឆ្នាំ​២០២១ នេះ​តទៅ។​ ​ការ​បន្ត​ពង្រីកអាជី​វកម្ម​របស់​ខ្លួន​តាម​រយៈ​ការបោះជំហាន​ចូល​ដល់​ខេត្ត​ស្វាយរៀង...

អត្ថបទក្រុមហ៊ុន2 weeks ago

វីង និង អារីហ្សូន ចាប់ដៃគ្នាដើម្បីផ្តល់ដំណោះស្រាយការទូទាត់ថ្លៃសាលា

វីងដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប និង អារីហ្សូនសាលារៀនឈានមុខគេមួយដែលយកលំនាំកម្មវិធីសិក្សារបស់ប្រទេសសិង្ហបុរី បានសហការគ្នាក្នុងការផ្តល់ជម្រើសការទូទាត់ថ្លៃសាលា តាមរយៈសេវាកម្មរបស់វីងដ៏ទំនើប និង ឈានមុខគេនៅកម្ពុជា ។ ក្នុងភាពជាដៃគូនេះ អាណាព្យាបាល ឬ សិស្សានុសិស្សដែលកំពុងសិក្សាទាំង ១០ សាខានៃសាលារៀនអារីហ្សូន នៅតាមបណ្តាខេត្តនានា និង រាជធានីភ្នំពេញ អាចទូទាត់ថ្លៃចំណាយរបស់សាលារៀនអារីហ្សូនបានយ៉ាងងាយស្រួល នៅលើទូរស័ព្ទដៃរបស់ពួកគេ ជាមួយកម្មវិធីស្មាតហ្វូនវីង...

អត្ថបទក្រុមហ៊ុន2 weeks ago

ក្រសួងប្រកាសឲ្យពលរដ្ឋដែលជួបទុក្ខលំបាកដោយជំងឺកូវីដ-១៩ ក្រោយបានកំណត់អត្តសញ្ញាណក្នុងដំណាក់កាលទី២ ទៅបើកប្រាក់ឧបត្ថម្ភតាមរយៈវីង

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ដល់ពលរដ្ឋដែលជួបទុក្ខលំបាកដោយបញ្ហាជំងឺកូវីដ-១៩ ហើយត្រូវបានកំណត់អត្តសញ្ញាណរួចរាល់ក្នុងដំណាក់កាលទី ២ អាចបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈភ្នាក់ងារវីង និង កម្មវិធីស្មាតហ្វូនវីងចាប់ពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ នេះតទៅ...

អត្ថបទក្រុមហ៊ុន3 weeks ago

IN MOJO WE TRUST: Han Khim នាំ Mojo Wines មកកម្ពុជា

ពិធីចុះហត្ថលេខាជាផ្លូវការ នៅសណ្ឋាគារប្រណីត Hyatt Regency Phnom Penh ដែលប្រព្រឹត្តិទៅនៅថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ និង បានចូលរួមដោយលោក Han ព្រមទាំងភរិយា ដែលជាតារាចម្រៀងដ៏ល្បី គឺអ្នកនាង ពេជ្រ សូលីកា និង...

អត្ថបទក្រុមហ៊ុន3 weeks ago

បុគ្គលល្បីៗក្នុងបណ្ដាញសង្គមជាច្រើន បាននាំមុខឱ្យយីហោរថយន្ត MG កាន់តែមានប្រជាប្រិយភាព

បណ្តាញសង្គមបានក្លាយជាផ្នែកមួយដ៏សំខាន់សម្រាប់បង្កើនទីផ្សាររថយន្ត ដោយសារមានយីហោជាច្រើនងាកទៅរកគេហទំព័រដូចជា Instagram និង Facebook ដើម្បីឱ្យទស្សនិកជនរបស់ពួកគេអាចទទួលព័ត៌មានបាន ។ ការបង្ហោះរូបភាពរថយន្ត ឬ ផលិតផលរបស់អ្នកអាចជាចំណុចល្អ ប៉ុន្តែអ្នកនឹងទទួលលទ្ធផលមួយដែលមានកម្រិត លុះត្រាតែអ្នកអាចរកវិធីសាស្ត្រដើម្បីទាក់ទាញអតិថិជនថ្មីៗឱ្យតាមដានអ្នកនៅលើបណ្តាញសង្គម ។ ដើម្បីបង្កើននូវភាពទាក់ទាញដល់ទស្សនិកជន រថយន្តម៉ាក MG កំពុងមានទំនាក់ទំនងកាន់តែច្រើនជាមួយ influencer របស់ពួកគេ ។...

© 2018 រក្សាសិទ្ធិគ្រប់យ៉ាង​ដោយទស្សនាវដ្តី ប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់