មុខងារប្លែកៗពីគេ ដែលលោកអ្នកមិនអាចឃើញនៅកន្លែងណាផ្សេងពីផ្សារជីស៊ី អូរឫស្សី
ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2021- បើនិយាយអំពីប្រភេទនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានគម្រោង ជាច្រើនដែលផ្ដោតទៅលើផ្សារលក់រាយ និងលំនៅឋាន។ នៅក្នុងការប្រកាសថ្មីៗនេះ ពីសំណាក់ GCC គ្រុប ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយនេះបានផ្លាស់ប្ដូរយុត្តិសាស្រ្តរបស់ខ្លួន ដែលបង្ហាញថាពួកគេបានរកឃើញនូវមហា សមុទ្រថ្មីសម្រាប់ខ្លួនឯងដោយការបង្កើតនូវផ្សារបោះដុំនៅក្នុងស្រុកថ្មីមួយដែលស្នងនូវមរតកនៃស្ថាបត្យកម្មបែបប្រពៃណី និងចំណេះដឹងនៃការធ្វើពាណិជ្ជកម្មរបស់ប្រជាជនកម្ពុជា។ ច្រើនដងមកហើយដែលអ្នកអភិវឌ្ឍគម្រោងបង្កើតនូវ ផ្សារទំនើបជាមួយនឹងប្រេនផលិតផលល្បីៗដើម្បីទាក់ទាញអតិថិជន។ ផ្សារជីស៊ី អូរឫស្សីមានភាពខុសប្លែកពីអចលន ទ្រព្យពាណិជ្ជកម្មទាំងអស់ដែលមិនធ្លាប់បានបង្កើតឡើងពីសំណាក់ម្ចាស់គម្រោងណាមួយឡើយនៅក្នុងមួយទស្សវត្សន៍ចុងក្រោយនេះ។ ផ្សារមួយនេះនឹងផ្ដោតសំខាន់ទៅលើផ្សារបោះដុំ និងលក់រាយក្នុងស្រុក។
លោក កាលេប ឡូ នាយកនៃគម្រោងផ្សារជីស៊ី អូរឫស្សីមានប្រសាសន៍ថា «ខុសប្លែកពីការអភិវឌ្ឍ អចលនទ្រព្យបែបពាណិជ្ជកម្មផ្សេងទៀត ផ្សារជីស៊ី អូរឫស្សីបាននាំមកជូននូវមុខងារ សំខាន់ៗជាច្រើនសម្រាប់ម្ចាស់តូប ទាំងអស់»។
ផ្សារជីស៊ី អូរឫស្សីត្រូវបានបង្កើតឡើងព្រមជាមួយនឹងរចនាបទបែប ទំនើបលាយជាមួយនឹងរចនាបទបែបខ្មែរ បុរាណ ផ្សារជីស៊ីអូរឫស្សីគឺជា ស្ថាបត្យកម្មដែលមានរួម បញ្ចូលនូវស្ថាបត្យកម្មប្រវត្តិសាស្ត្រ រួមបញ្ចូលជាមួយនឹងការ រចនាបែបប្រពៃណីទំនើប។ ផ្សារមួយនេះបង្កើតឡើងដោយផ្ដោតសំខាន់លើ បរិបទនៃតំបន់ អាកាសធាតុ និងឥរិយាបថ របស់អ្នកប្រើប្រាស់ផ្ទាល់ ហើយការរចនាវិញក៏រៀបចំឡើងដើម្បីសម្រួល ដល់លំហូរខ្យល់ធម្មជាតិ និងពន្លឺធម្មជាតិឲ្យ បានល្អបំផុតដែលទាំងនេះគឺជាកត្តា សំខាន់នៃប្រទេសក្នុងតំបន់អាកាសធាតុត្រូពិច ព្រមជាមួយការរក្សានូវម្លប់ និងការ ការពារទឹកភ្លៀងសម្រាប់ផ្នែកខាងក្នុង។
ផ្សារជីស៊ី អូរឫស្សីរួមមានតូបដែលលើកទឹកចិត្តឲ្យម្ចាស់ពាណិជ្ជកម្មទាំងអស់អាចតុបតែងតូបរបស់ខ្លួនទៅតាម អត្តចរិត ស្តង់ដារ និងផលិតផល។ តូបនៅក្នុងផ្សារទាំងអស់អាចរចនាបំពេញទៅតាមបំណងប្រាថ្នានៃអាជីវករទាំងអស់ ទាំងការព្យួរ ការតម្រៀបធ្នើរ ធ្វើយ៉ាងណាអាចបំពេញតម្រូវការនៃអ្នកប្រើប្រាស់ទាំងអស់ ហើយតូបក៏មានភ្ជាប់មក ជាមួយនូវឃ្លាំងសម្រាប់ដាក់ឥវ៉ាន់នៅលើដំបូលផងដែរ។
ក្រៅអំពីតូប អាជីវករទាំងអស់ក៏ទទួលបាននូវគេហទំព័រ e-commerce សម្រាប់លក់ឥវ៉ាន់ដែលអាចប្រើប្រាស់ បានដោយម្ចាស់តូបទាំងអស់នៅក្នុងផ្សារជីស៊ី អូរឫស្សី។ អ្នកនាងកុលហ្សានិកបានបន្ថែមថា «គេហទំព័រ e-commerce ធានាថាម្ចាស់តូបទាំងអស់អាចលក់នូវផលិតផលនៅគ្រប់ទីកន្លែងទាំងអស់។ យើងបាននឹកឃើញគំនិត បង្កើតនូវ គេហទំព័រ e-commerce ដោយសារតែយើងមើលឃើញថា នៅក្នុងអំឡុងពេលការរាលដាលនៃជម្ងឺកូវីដ 19 ផ្សារក្នុងស្រុកភាគច្រើនត្រូវបានបិទ ជាហេតុធ្វើឲ្យពួកយើងចាប់ផ្ដើមស្វះស្វែងរកវិធីធ្វើយ៉ាងណាឲ្យម្ចាស់តូបទាំងអស់ អាចលក់ផលិតផលរបស់ពួកគេនៅគ្រប់កាលៈទេសៈទាំងអស់»។
នៅជាន់លើបំផុតនៃផ្សារជីស៊ី អូរឫស្សី មាននូវកន្លែងសម្រាប់ផ្សាយផ្ទាល់ដែលអាចប្រើប្រាស់បានដោយម្ចាស់ តូបទាំងអស់ដើម្បីអាចឲ្យពួកគេធ្វើការផ្សព្វផ្សាយផ្ទាល់អំពីផលិតផលរបស់ពួកគេ ដោយប្រើប្រាស់ជាមួយនឹងប្រព័ន្ធ ឌីជីថល ជាមួយនឹងបន្ទប់ស្ទូឌីយ៉ូដែលមានឧបករណ៍គ្រប់គ្រាន់។ នៅទីនេះក៏រួមមានកន្លែងសម្រាប់ដឹកជញ្ជូនឥវ៉ាន់ សម្រាប់ឲ្យម្ចាស់តូបទាំងអស់អាចធ្វើការដឹកជញ្ជូនទំនិញចាប់ពីជាន់ផ្ទាល់ដីរហូតដល់ដំបូល។ រាល់សេវាកម្មទាំងអស់ នឹងរាប់បញ្ចូលទៅក្នុងតម្លៃបង់លើការគ្រប់គ្រងដែលទាបបំផុតសម្រាប់ផ្សារក្នុងស្រុក។
អ្នកនាងបានបន្ថែមថា «យើងក៏បានបង្កើតឡើងនូវដំណោះស្រាយហិរញ្ញវត្ថុព្រមជាមួយនឹងការសម្រាកពីការបង់ ប្រាក់ប្រចាំខែមួយរយៈសម្រាប់ម្ចាស់តូបដែលជួបប្រទះនូវគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត ឬក៏ពិការភាព។ ជាជាងការធ្វើត្រឹមតែជាផ្សារបោះដុំ ផ្សារជីស៊ី អូរឫស្សីក៏ជាទីតាំងដែលរក្សារទុកនូវគុណតម្លៃផ្ទាល់ខ្លួនរបស់ប្រជាជន កម្ពុជាគ្រប់រូប។ យើងរក្សារទុកនូវអត្តចរិក ឥរិយាបថ ជំនឿ និងវប្បធម៌ពីបុរាណកាលមកបច្ចុប្បន្នកាលទៅកាន់ អនាគតកាល។ យើងជឿជាក់ថាម្នាក់ៗ អាចបន្តនូវចំណេះដឹង អាជីវកម្ម និងការតាំងចិត្តរបស់ខ្លួនទៅកាន់មនុស្ស ជំនាន់ក្រោយថែមទៀត»។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
– GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
– ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
– លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015
បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។
រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: l.kayen@gc-empire.com
លោកង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: +855 98 831 868 Email: Nget.outdommony@gc-empire.com