ក្រុមតូច «SmallWorld SmallBand» ប្រារព្ធខួបមួយឆ្នាំនៃអាល់ប៊ុមចម្រៀង ២ គុណ ៥ របស់ខ្លួន អង្រួនបេះដូងអ្នកគាំទ្រដោយទូរស័ព្ទ Nokia 7Plus
ប្រិយមិត្តប្រាកដជាចាំបាននូវចម្រៀង «បើអាច» ដែលពេញនិយមជាខ្លាំងក្នុងចំណោមយុវវ័យ និង នាំឱ្យគេស្គាល់កាន់តែច្បាស់ពីតារាចម្រៀងក្រុមតូច ឬជាភាសាអង់គ្លេសហៅថា «SmallWorld SmallBand» ដែលបទ «បើអាច» នេះគឺស្ថិតក្នុងអាល់ប៊ុមចម្រៀង ២ គុណ ៥ របស់ពួកគេ ។
លោក រៀម សុភិរម្យ ជាប្រធានក្រុមរបស់ SmallWorld SmallBand បានឱ្យដឹងថាក្រុមរបស់ខ្លួនបានប្រារព្ធខួបមួយឆ្នាំនៃការចេញអាល់ប៊ុមនេះនៅភោជនីយដ្ឋានមួយដោយធ្វើការ Live video Bothies តាមរយៈទូរស័ព្ទ Nokia 7Plus ដល់ប្រិយមិត្តរបស់ខ្លួន និង ប្រិយមិត្តលើ Faccebook បានទស្សនាផងដែរ ។
«អ្វីដែលពូកយើងធ្វើគឺដោយការស្រលាញ់ ទោះបីជាយើងមានថវិកាតិចតួចស្តួចស្តើង ប៉ុន្តែយើងមិនដែលបោះបង់ចោលនូវការតាំងចិត្តនោះទេ រហូតមកដល់ពេលនេះយើងក៏បានបង្កើតស្ទូឌីយ៉ូផ្ទាល់របស់ខ្លួនផងដែរ» លោក រៀម សុភិរម្យ បញ្ជាក់ ។
ទំនុកចម្រៀងនីមួយៗក្នុងអាល់ប៉ុម ២ គុណ ៥ ភាគច្រើនគឺបែបមនោសញ្ចេតនាស្នេហាដោយមិនបំផ្លាញអារម្មណ៍អ្នកស្តាប់ ប៉ុន្តែជាការដាស់តៀន និង ពង្រឹងស្មារតីដូចជាបទ «បើអាច» «ចង់ក្បែរ» និង បទ «រង់ចាំ» ជាដើម ។ ក្នុងរយៈពេលមួយឆ្នាំនេះ អាល់ប៉ុម ២ គុណ ៥ របស់ក្រុមតូចពិតជាទទួលបានការស្វាគមន៍ និង គាំទ្រលើសពីការរំពឹងទុក ។ ក្រៅពីនេះសមាជិកពីររូបនៅក្នុងក្រុមក៏បានទទួលជោគជ័យផ្សេងក្រៅពីការងារសិល្បៈដូចជា រៀម សុភីរម្យ ទទួលបានមេដៃមាសពី ការប្រកួតកីឡាជាតិសីដក់ និង លោក សុភី ដេវីដ ទទួលបានមេដៃប្រាក់ក្នុងវិញ្ញាសាតៃវ៉ាន់ដូរ ដែលជាកាដូរបន្ថែមស្របពេលនឹងការប្រារព្ធខួបមួយឆ្នាំរបស់អាល់ប៉ុមនេះ ។
ក្រុមតូចបានបង្ហើបថា ៖ «អ្វីដែលជាគម្រោងទៅមុខ គឺក្រុមតូចមិនផ្តោតតែលើការបង្កើតចម្រៀងនិង អាល់ប៊ុមថ្មីតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែក្នុងឆ្នាំថ្មីនេះយើងនឹងចូលរួមក្នុងវិស័យកុនផងដែរ» ។
លោក ភិរម្យ ក៏បានប្រាប់បន្ថែមទៀតថា៖ «រាល់ពេលដែលក្រុមខ្ញុំសម្តែងសិល្បៈ ទូរស័ព្ទដៃគឺមានសារៈសំខាន់ក្នុងការកត់ចំណាំ ចាប់យករូបភាព និង វីដេអូក្នុងពេលសម្តែង និង ផ្សព្វផ្សាយតាមបណ្តាញសង្គម ។ ខ្ញុំតែងតែប្រើទូរស័ព្ទ Nokia 7 Plus ដែលមានកាមេរ៉ាច្បាស់ ផ្តល់រួបភាពបែបធម្មជាតិ ដើម្បីផិ្តតយករូបភាពដែលស្អាតៗរវាងសមាជិកក្រុម និង អ្នកគាំទ្រ» ។ រំឭកពីលក្ខណៈពិសេសៗរបស់ Nokia 7 Plus កាមេរ៉ាមុខលំដាប់ Pro 16 MP មានកញ្ចក់ ZEISS ដែលអាចឲ្យអ្នកចុចថតបានរហ័ស និង ងាយស្រួលកំណត់ការកែសម្រួលរូបភាពនៅពេលថត ។ កាមេរ៉ាក្រោយភ្ជាប់មកជាមួយនូវកាម៉េរាទំហំ 12MP/13MP ដែលមានសមត្ថភាពចាប់រូបភាពពិត តាមពណ៌ធម្មជាតិ និង ចាប់យករូបភាពនៅទីងងឹតបានយ៉ាងល្អឥតខ្ចោះ ។
មានអេក្រង់ទំហំ 6 អ៊ីងដ៏ស្រស់ស្អាត 18:9 Full HD+ ធ្វើឱ្យ Nokia 7 plus បញ្ចូលគ្នាបានយ៉ាងល្អ ឥតខ្ចោះសម្រាប់ការប្រើបណ្តាញសង្គម ការលេងហ្គេម និង ការកម្សាន្ត ជាមួយនិងមាតិកាច្រើនជាមួយទំហំផ្ទុក ROM/64GB និង RAM ទំហំ 4GB ។ ទូរស័ព្ទ Nokia 7 Plus លក់ក្នុងតម្លៃ $399 និង មានការថែមជូន ស្រោម ស្គ្រីនការពារអេក្រង់ និង ស៊ីម Smart និង គម្រោង Smart ThomMorng រយៈពេល ២៤ សប្តាហ៏ផងដែរ ។ Nokia 7 Plus ជាទូរស័ព្ទល្អបំផុតសម្រាប់អ្នកគ្រប់គ្នា ដោយវាអាចកាន់ថ្មបានដល់ទៅ ២ ថ្ងៃ ៕