នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន តាមរយៈប្រព័ន្ធអនទ្បាញហ្សូម ZOOM ។ Saniswiss Distribution Cambodia is ecstatic to celebrate our Grand Opening on 3rd June, 2021.
នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន តាមរយៈប្រព័ន្ធអនទ្បាញហ្សូម ZOOM នាវេលាម៉ោង ៣ រសៀលម៉ោងនៅកម្ពុជា។ ក្នុងការបើកសម្ពោធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស និងបុគ្គលិកមកពីស្ថាប័នផ្សេងៗជាច្រើន ដើម្បីអបអរសាទរដល់ពីធីសម្ពោធជាផ្លូវការនៃក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា ។ គោលបំណងនៃកម្មវិធីនេះ គឺដើម្បីបង្ហាញពីភាពជាដៃគូដ៏រឹងមាំរវាង សានីស្វីសប្រទេសស្វីស ហុងកុង និងសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា ។
សានីស្វីសបានបង្កើតទ្បើងក្នុងឆ្នាំ ២០០៦ ជាក្រុមហ៊ុនជីវបច្ចេកវិទ្យាដែលត្រូវបានបង្កើតទ្បើងដោយក្រុមអ្នកជំនាញមីក្រូជីវសាស្រ្ត។ បច្ចុប្បន្ន បាននាំចេញដំណោះស្រាយអនាម័យប្រកបដោយសុវត្ថិភាពរបស់ខ្លួនទៅកាន់ជាង ៨០ប្រទេសទូទាំងពិភពលោក។
ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយការថែរក្សាអនាម័យនៅកម្ពុជា ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា ជាតំណាងចែកចាយផ្តាច់មុខរបស់សានីស្វីសប្រទេសស្វីស បាននាំយកនូវផលិតផលនិងសេវាកម្ម ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការកម្ចាត់មេរោគ បទពិសោធន៍ជាង១៥ឆ្នាំ ខាងផ្នែកថែរក្សាអនាម័យសុវត្ថិភាព និងមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ហៅកាត់ថា «WHO» ។
ក្នុងកម្មវីធីនេះ លោក Lim Say Chung អភិបាលនៃក្រុមហ៊ុន សានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានមទនភាពដែលក្រុមការងាររបស់យើងបាននាំយកផលិតផលសានីស្វីសពីប្រទេសស្វីសមកកាន់កម្ពុជាដោយជោគជ័យ។ យើងជឿជាក់ជីវបច្ចេកវិទ្យាសម្លាប់មេរោគទំនើបរបស់សានីស្វីសគឺមានប្រសិទ្ធិភាពខ្ពស់ស្របតាមស្តង់ដារអ៊ឺរ៉ុប (EN) មានសុវត្ថិភាព និងមិនមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថាន»។
លោក Maxime Weill ប្រធានប្រតិបត្តិនៃសានីស្វីសប្រទេសស្វីសបានមានប្រសាសន៍៖ «សានីស្វីស បានបង្កើតផលិតផលជីវបច្ចេកវិទ្យាសម្លាប់មេរោគ ដែលជាដំណោះស្រាយអនាម័យសុវត្ថិភាពបំផុតដែលមិនមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថាន ក្នុងគោលបំណងគឹដើម្បីផ្តល់ជូននូវការសម្អាត និងការថែរក្សាអនាម័យដែលមានប្រសិទ្ធិភាពខ្ពស់ថ្នាក់ឈានមុខគេ» ។
ក្នុងកម្មវិធីនេះ លោក Danny Lam នាយកប្រតិបត្តិនៃសានីស្វីសហុងកុង បានចែករំលែកចំណាប់អារម្មណ៍ទៅកាន់អ្នកចូលរួមថា «ក្នុងនាមលោកជាក្រុមគ្រួសារមួយរបស់សានីស្វីស ថ្ងៃនេះលោកពិតជាមានមទនភាព និង សូមអបអរសាទរដែលឃើញមានវត្តមានសានីស្វីស មកកាន់ប្រទេសកម្ពុជាដោយជោគជ័យ ។ យើងខ្ញុំជឿជាក់យ៉ាងមុតមាំថាជីវបច្ចេកវិទ្យាសម្លាប់មេរោគរបស់សានីស្វីសមិនត្រឹមតែផ្តល់នូវការថែរទាំសុខភាព និងការរក្សាអនាម័យបានយ៉ាងល្អបំផុតក្នងកំឡុងពេលមានការរីករាលដាលជំងឺ កូវីដ១៩ ប៉ុណ្ណោះទេ ថែមទាំងអាចធានាបាននូវសុវត្ថិភាពសម្រាប់សុខភាព និងបរិស្ថាននាពេលអនាគតផងដែរ» ។
ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា ជាតំណាងចែកចាយផ្តាច់មុខផលិតផល និង សេវាកម្មរបស់ សានីស្វីស ផ្តល់ជូននូវដំណោះស្រាយអនាម័យ និងការថែរក្សាអនាម័យដែលមានសុវត្ថិភាពឈានមុខគេនៅលើពិភពលោក ជាមួយនឹងប្រសិទ្ធិភាពសម្លាប់មេរោគបានរហូតដល់ទៅ ៩៩.៩៩៩៩% ដោយមិនមានផល់ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងបរិស្ថាន។ សានីស្វីស ជឿជាក់ក្នុងការថែរក្សាសុខភាពដែលប្រកបដោយសុវត្ថិភាព និង និរន្ដរភាព។
សូមធ្វើការ Like និង តាមដាន គេហទំព័ររបស់ពួកយើង ដើម្បីទទួលបានព័ត៌មានថ្មីៗបំផុតទាក់ទងនឹងផលិតផលសម្លាប់មេរោគដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាដំណោះស្រាយសំខាន់ៗក្នុងការថែរក្សាអនាម័យ!
ទំនាក់ទំនងលេខ៖ ០១៥ ២៣០ ៦៦៦
ទំព័រហ្វេសប៊ុក៖ Saniswiss Distribution Cambodia
អុីម៉ែល៖: saniswiss.cambodia@gmail.com
អាសយដ្ឋាន៖ ជាន់ផ្ទាល់ដី អាគារហ្គោដិនថោវើរ ផ្លូវលេខ ២១៥ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។