ចង់ផ្តល់ភាពងាយស្រួលជូនដល់ប្រជាជនខ្មែរយើងទាំងអស់គ្នាដោយពង្រីកសេវាកម្មបន្ថែមទៀត ឥឡូវនេះបានមកដល់ខេត្តកំពង់ស្ពឺហើយណា (វីដេអូ)
គោលបំណងធំរបស់ foodpanda នៃការពង្រីកសេវាកម្មរបស់ខ្លួនមិនឈប់ឈរ និង ការមកដល់ខេត្តកំពង់ស្ពឺ នៅថ្ងៃទី 31 ខែឧសភា នេះ នៅក្នុងស្ថានការនេះនៃការរីករាលដាលកូវីដ-១៩ នេះកាន់តែរីករាលដាលនៅតាមបណ្ដាលខេត្ត គឺដើម្បីអាចចូលរួមជួយទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ និង រំពឹងចង់ជួយសម្រួលដល់ម្ចាស់អាជីវកម្មតូច មធ្យម អោយមានការលក់ដូរកាន់តែប្រសើរក្នុងពេលវេលាដ៏លំបាកនេះ ។
លើសពីនេះទៅទៀត foodpanda ក៏នឹងជួយសំរួលទុកលំបាកដល់ប្រជាជនទាំងអស់គ្នាក្នុងខេត្តមួយនេះ ឲ្យរួចផុតពីការប្រឈមនឹងការឆ្លងមេរោគកូវីដ-១៩ ដែលកំពុងផ្ទុះខ្លាំងនាពេលបច្ចុប្បន្ន ដោយធ្វើការកុម្ម៉ង់ទិញសម្ភារៈប្រើប្រាស់, ស្បៀង, និង ម្ហូបអាហារសម្បូរបែប ដឹកជូនដល់ផ្ទះ ដោយមិនចាំបាច់ចេញទៅក្រៅ នាំមានហានិភ័យដល់គ្រួសារ ។
បច្ចុប្បន្ននេះ ទោះបីប្រទេសយើងបើកដំណើរការឡើងវិញក៏យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ដោយសារស្ថានភាពកូវីដនៅកម្ពុជាមិនទាន់ធូរស្បើយនៅឡើយទេ ដែលទាមទារឱ្យបងប្អូនត្រូវបន្ត ៣កុំ ៣ ការពារ និង កុំចេញក្រៅ បើមិនមានការងារចាំបាច់ ។ ដូច្នេះហើយដើម្បីទប់ស្កាត់ការរីករាលដាលនៅក្នុងសហគមន៍ foodpanda លើកទឹកចិត្តដល់ប្រជាជនអោយនៅផ្ទះដោយធ្វើការកុម្មង់តាម app foodpanda ភ្ញៀវទាំងអស់គ្នានិងទទួលបាននូវសេវាកម្មរហ័សទាន់ចិត្ត សុវត្ថិភាពបំផុត តាមរយៈការទូទាត់តាមបែបឌីជីថល (Cashless Payment) ដែលអាចជួយកាត់បន្ថយការប៉ះពាល់ផ្ទាល់ ហើយអាហារភេសជ្ជៈ និង ដឹកជូនដល់មុខផ្ទះតែម្តង ។
foodpanda តែងតែមិនភ្លេចនូវការផ្ដល់ជូននូវសេវាកម្ម និងប្រូម៉ូសិនពិសេសជូនដល់អតិថិជនខ្លួនឥតឈប់ឈរ ដោយលោកអ្នកគ្រាន់តែប្រើកូដ «HELLOKPS» ដើម្បីទទួលបាន 50% off, រហូតដល់ 3$ សម្រាប់ការកុម្មង់ចាប់ពី 3$ ឡើងទៅ (សម្រាប់អតិថិជនថ្មីក្នុងខេត្តកំពុងស្ពឺតែប៉ុណ្ណោះ) ។ ការកម្ម៉ង់ ងាយៗជាមួយ និង អាហារឆ្ងាញ់ៗជាច្រើនមុខ បានទាំងសុវត្ថិភាព សេវាកម្មរហ័ស និង ការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ ។
គួរបញ្ជាក់ដែរថា ការចូលរួមជួយសង្គម គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ក្រុមហ៊ុន foodpanda ។ ក្រៅពីផ្តល់ជូននូវការងារជាច្រើនដល់ប្រជាពលរដ្ឋខ្មែរ ក្រុមហ៊ុនដឹកជញ្ជួនរហ័សមួយនេះ តែងបន្តជួយគាំទ្រសង្គម តាមរយៈសកម្មភាពសប្បុរសធម៌ជាច្រើន។ ក្នុងអំឡុងផ្ទុះកូវីដនេះ ក្រុមការងាររបស់ foodpanda បានឧបត្ថម្ភសម្ភារពេទ្យ សម្ភារៈប្រើប្រាស់ការពារមេរោគកូវីដ-១៩ អាល់កុល ,ម៉ាស ,និង ទឹកបរិសុទ្ធ ជូនដល់សាលាខេត្តកំពង់ស្ពឺ ។
ជាការពិតណាស់! foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ីដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ជម្រើសអាហារដ៏សម្បូរបែប និងការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ។
• ចុចដោនឡូតអេប ៖ foodpanda ឬ [http://onelink.to/fpkh] (http://onelink.to/fpkh)
• ចុច Subscribe Channel Telegram របស់ foodpanda KH ៖ [https://t.me/foodpandakh](https://t.me/foodpandakh) ដើម្បីទទួលបានព័ត៌មានថ្មីៗ និងប្រូម៉ូសិនពិសេសៗជាច្រើន ។
ក្រុមហ៊ុនដឹកជញ្ជូន foodpanda កំពុងពេញនិយមប្រើប្រាស់ខ្លាំងនៅប្រទេសជាច្រើនក្នុងតំបន់អាស៊ី ដែលបានចូលមកដល់កម្ពុជាក្នុងឆ្នាំ ២០១៩ និង កំពុងដំណើរការយ៉ាងសកម្មនៅ ភ្នំពេញ, សៀមរាប, បាត់ដំបង, កំពង់ចាម, កំពត, កំពង់ធំ, កំពង់សោម, ប៉ោយប៉ែត, បន្ទាយមានជ័យ, ខេត្តពោធិ៍សាត់, និងខេត្តកំពង់ស្ពឺ ៕
សូមអនុវត្តអោយបានខ្ជាប់ខ្លួននូវវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺCOVID-19 ។