គម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក ជីស៊ី អូឫស្សី ជ្រើសរើសយករចនាបទខ្មែរបុរណ មកឆ្នៃប្រឌិតជា សាបត្យកម្មខ្មែរជំនាន់ថ្មី
ប្រទេសកម្ពុជាទទួលបានឯករាជ្យពីប្រទេសបារាំងនៅក្នុងឆ្នាំ1953។ចាប់តាំងពីពេលនោះមកប្រទេសនេះស្ថិតនៅក្រោមការដឹកនាំរបស់ព្រះរាជបុត្រានរោត្ដមសីហនុដែលនៅពេលនោះការអភិវឌ្ឍសេដ្ឋកិច្ចសិល្បៈនិងស្ថាបត្យកម្មប្រកបដោយភាពឆ្នៃប្រឌិតមានភាពប្រសើរគួរឲ្យកត់សម្គាល់។ ចក្ខុវិស័យដ៏ច្បាស់លាស់របស់ព្រះអង្គក្នុងការធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលទំនើបមានការអភិវឌ្ឍន៍ និងដើរតួយ៉ាងសំខាន់នៅក្នុងឆាកអន្តរជាតិ ធ្វើឲ្យទ្រង់បានបង្កើននូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មលើគ្រប់វិស័យរួមមាន វិស័យកសិកម្ម គមនាគមន៍ អប់រំ សុខាភិបាល សិល្បៈ និងជាពិសេសគឺស្ថាបត្យកម្ម។ ភ្លាមៗបន្ទាប់ពីអាណានិគមបារាំងបានបញ្ចប់ ការឌីហ្សាញ និងការតុបតែងអាគារនៅមានលក្ខណៈបែបបរទេសឬទទួលឥទ្ធិពលពីបារាំងរហូតទាល់តែការអញ្ជើញមកដល់របស់ស្ថាបត្យករដ៏មានសមត្ថភាព គឺលោកវណ្ណ ម៉ូលីវណ្ណ ដែលត្រូវបានគេស្គាល់ថា“ជាស្ថាបត្យករដ៏អស្ចារ្យនៃប្រទេសកម្ពុជា”ត្រូវបានព្រះបរមរតនកោដ្ឋប្រគល់តួនាទីជាអ្នកដឹកនាំផែនការនៃការសាងសង់ទីក្រុងទំនើប។ ព្រះបាទនរោត្ដមសីហនុ និងលោកវណ្ណ ម៉ូលីវណ្ណបានបង្កើតនូវទិសដៅថ្មីនៃស្ថាបត្យកម្ម ដោយបានរួមបញ្ចូល
នូវរចនាបទនៅមុនពេលអាណា និគមបារាំង មករួមបញ្ចូលជាមួយនឹងរចនាបទសម័យអង្គរ។
លោកវណ្ណម៉ូលីវណ្ណបានដើរតួយ៉ាងសំខាន់នៅក្នុងការបង្កើតនូវយុគសម័យថ្មីនៃស្ថាបត្យកម្មក្នុងប្រទេសកម្ពុជានិងបង្កើតនូវអាគារដ៏ល្បីល្បាញជាច្រើននៅក្នុងព្រះរាជាណាចក្រមួយនេះ។រាល់អាគារដែលរចនាដោយលោកវណ្ណម៉ូលីវណ្ណត្រូវបានសាងសង់ឡើងស្របទៅតាមអាកាសធាតុនៅក្នុងប្រទេសនេះ។ លោកធ្វើការរចនាដោយយកលំនាំតាម គម្រូផ្ទះបុរាណរបស់ប្រជាជនកម្ពុជាដែលតែងតែលើកពិដានផ្ទះឲ្យខ្ពស់។ ការធ្វើបែបនេះជួយឲ្យមានទីធ្លាគ្រប់គ្រាន់សម្រាប់សកម្មភាពផ្សេងៗធ្វើឲ្យក្នុងផ្ទះមានខ្យល់ត្រជាក់និងការពារនៅពេលដែលមានគ្រោះទឹកជំនន់។ការសម្របទៅតាមអាកាសធាតុមួយប្រភេទទៀតគឺការធ្វើដំបូលជារាងត្រីកោណVVVដែលលោកអ្នកអាចរកឃើញនៅតាមអាគារជាច្រើននៅសម័យនោះដើម្បីការពារមិនឲ្យមានពន្លឺព្រះអាទិត្យចាំងចូលមកដោយផ្ទាល់នៅក្នុងបរិវេណអាគារ។រាល់អាគារទាំងអស់ត្រូវបានសាងសង់ឡើងដោយយកចិត្តទុកដាក់ក្នុងការរៀបចំឲ្យមាននូវលំហូរខ្យល់ដើម្បីឲ្យអាគារទាំងមូលមានភាពត្រជាក់។ស្នាដៃសំខាន់ៗរបស់ លោកវណ្ណ ម៉ូលីវណ្ណ ដែលនៅបន្តរហូតមកដល់ពេលបច្ចុប្បន្ននេះមានដូចជាសាលសន្និសិទចតុមុខវិមានឯករាជ្យវិទ្យាស្ថានភាសាបរទេសពហុកីឡដ្ឋានជាតិអូឡាំពិក និងអាគារមុខនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
យោងទៅតាម លោក អេរិច ឆុង នាយកប្រតិបត្តិនៃ ជីស៊ី អូរឫស្សីខូអិលធីឌី ការរចនាទាំងស្រុងនៃផ្សារថ្មីមួយនេះទទួលបានការជម្រុញចិត្ត ពីស្ថាបត្យកម្មបែបប្រពៃណីខ្មែរនិងព្រមទាំងលម្អិតនៃស្ថាបត្យកម្មបែបប្រណិត នៅក្នុងពេលនោះ។ គម្រោងផ្សារជីស៊ី អូរឫស្សី បានគ្រោងនឹង បើកដំណើរការ នៅក្នុងឆ្នាំ 2024។
លោកឆុងបានបន្ថែមទៀតថា“នៅពេលដែលយើងបានបង្កើតនិងរចនាផ្សារជីស៊ីអូរឫស្សីនេះយើងបានសិក្សាយ៉ាងយកចិត្តទុកដាក់ពីរចនាបទបុរាណ និងសម័យថ្មីរបស់ខ្មែរ ព្រមទាំងចងចាំពីសិល្បៈ និងការរចនានៃមរតកខ្មែរបង្ហាញចេញទៅក្នុងអាគារនេះ។ ផ្នែកខាងក្រៅនៃអគារ របស់យើងរចនាដោយក្ដារបន្ទះ រៀបជារាងត្បូង ដែលផ្ដល់ជូននូវភាពរស់រវើកដល់អគារទាំងមូលប៉ុន្តែរក្សាបាននូវអារម្មណ៍ពី បុរាណកាល។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងដោយផ្ដោតសំខាន់លើបរិបទនៃតំបន់អាកាសធាតុនិងឥរិយាបថរបស់អ្នកប្រើប្រាស់ផ្ទាល់ហើយការរចនាវិញក៏រៀបចំឡើងដើម្បីសម្រួលដល់លំហូរខ្យល់ធម្មជាតិនិងពន្លឺធម្មជាតិឲ្យបានល្អបំផុតដែលទាំងនេះគឺជាកត្តាសំខាន់នៃប្រទេសក្នុងតំបន់អាកាសធាតុត្រូពិចព្រមជាមួយការរក្សានូវម្លប់និងការការពារទឹកភ្លៀងសម្រាប់ផ្នែកខាងក្នុង។ជាន់ដំបូលនៃអាគារនេះពោរពេញដោយការរចនាតុបតែងជារាងត្រីកោណព្រីសដែលនេះបង្ហាញពីស្ថាបត្យកម្មបែបប្រពៃណីខ្មែរធ្វើឲ្យមានភាពស៊ីសង្វាក់គ្នារវាងការឌីហ្សាញផ្នែកខាងក្នុងនិងខាងក្រៅនៃអាគារ។
លោកអេរិចឆុងបានសង្កត់ធ្ងន់ថាផ្សារជីស៊ីអូរឫស្សីនឹងបន្តនូវគោលដៅរបស់ផ្សារនៅក្នុងស្រុករបស់កម្ពុជាដោយធ្វើការលាយបញ្ចូលគ្នានូវស្ថាបត្យកម្មបែបប្រពៃណីព្រមជាមួយនឹងការប្រើប្រាស់នូវខ្យល់ និងម្លប់ធម្មជាតិ។ ផ្សារជីស៊ី អូរឫស្សីមិនមែនមានរចនាបទមួយប៉ុណ្ណោះទេ ប៉ុន្តែបានលាយបញ្ចូលគ្នារវាងកម្ចីពីប្រវត្តិសាស្ត្រនិងទីក្រុងទំនើបបង្កើតបានជាការរចនាបែបប្រពៃណីដែលពោរពេញទៅដោយភាពច្នៃប្រឌិតទៅតាមរចនាបទទីក្រុងហៅថាស្ថាបត្យកម្មទំនើបបម្លែងពីស្ថាបត្យកម្មខ្មែរបុរាណ។ផ្សារជីស៊ីអូរឫស្សីក៏នឹងក្លាយជាគោលដៅទេសចរណ៍ថ្មីមួយនាពេលអនាគតផងដែរ។ “យើងដឹងច្បាស់ថាបេតិកភណ្ឌវប្បធម៌ គឺមានសារៈសំខាន់លើសពីអចលនទ្រព្យទៅទៀត រួមជាមួយនឹងគុណតម្លៃ និងចំណេះដឹងប្រពៃណីនិងទំនៀមទម្លាប់ជំនាញនិងទ្រព្យសម្បត្តិសម្រាប់បន្តទៅកាន់កូនចៅរាប់ជំនាន់។ យើងជឿជាក់ក្នុងការបង្កើតនូវផ្សារដែលបង្ហាញពី ប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់យើង និងផ្សារភ្ជាប់នូវអតីតកាលជាមួយនឹងបច្ចុប្បន្នកាល ទៅកាន់អនាគត។ យើងសង្ឃឹមថានឹងអាចចូលរួមចំណែកទៅសង្គមជាជាងធ្វើជាអ្នកអភិវឌ្ឍគម្រោងធម្មតា” លោកបានមានប្រសាសន៍។
ការថែរក្សានិងគាំពារនូវវប្បធម៌ដ៏ត្រចះត្រចង់និងការផ្សព្វផ្សាយនូវសិល្បៈនិងវប្បធម៌រូបិយនិងអរូបិយគ្រប់ទម្រង់រួមជាមួយនឹងតំបន់ប្រវត្តិសាស្ត្រ អក្សរសិល្ប៍និងសិប្បកម្មតន្ត្រីនិងចំណេះដឹងមានសារៈសំខាន់ណាស់។មានអង្គការជាច្រើនដែលបានចូលរួមក្នុងការផ្សព្វផ្សាយឲ្យមានការយល់ដឹងបន្ថែម និងប្រមូលព័ត៌មាន ពាក់ព័ន្ធ ជាមួយនឹងការគាំពារដល់បេតិកភណ្ឌវប្បធម៌ជាពិសេសគឺការពារទីតាំងនៃស្ថាបត្យកម្មខ្មែរជំនាន់ថ្មី។ សិស្សនិស្សិតជំនាន់ក្រោយនៃកម្ពុជាចាប់ផ្ដើមមានការយល់ដឹងជាច្រើនអំពីបញ្ហានេះ។សម្រាប់ទស្សនវិស័យរបស់ក្រុមហ៊ុនជីស៊ីអូរឫស្សីខូអិលធីឌីក្នុងការបង្កើតនូវទីផ្សារក្នុងស្រុកដែលតំណាងឲ្យសិល្បៈវប្បធម៌និងចំណេះដឹងនៃស្ថាបត្យកម្មខ្មែរបុរាណគឺជាការរួមចំណែកក្នុងការផ្សព្វផ្សាយអំពី ”ការយល់ដឹងពីវប្បធម៌” ក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារជីស៊ី អូរឫស្សីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក របស់យើង៖
- GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
- ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
- លេខទូរស័ព្ទ និងតេឡេក្រាម: 099 331015, 098 331015
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Ream City ក្រុងព្រះសីហនុ។
រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: l.kayen@gc-empire.com
លោកង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: +855 98 831 868 Email: Nget.outdommony@gc-empire.com