ស្វាគមន៍ ការប្រគំតន្ត្រី សប្បាយសប្បាយ ប៉ូការីស្វេត
ដើម្បីជាការចូលរួមចំនែកផ្តល់នូវមាតិកា កំសាន្តសម្រាប់ទូរទស្សនិកជន ប៉ូការីស្វេត ជាភេសជ្ជៈអ៊ីយ៉ុងបំពេញជាតិទឹកបានល្អជាងគេមកពីប្រទេសជប៉ុន រីករាយនាំមកជូននូវការប្រគុំតន្ត្រី ដ៏ពិសេស កក្រើកប្លែក ធំអស្ចារ្យ ដែលនឹងចូលខ្លួនមកអង្រួនអារម្មណ៍ទស្សនិកជនតាមរយៈស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន គឺការប្រគុំតន្ត្រី សប្បាយសប្បាយ ប៉ូការីស្វេត។
ចាប់ពីថ្ងៃអាទិត្យនេះតទៅប្រិយមិត្តទូរទស្សនិកជនអាចកំសាន្តអារម្មណ៍ពីការទស្សនាការផ្សាយផ្ទាល់ ការប្រគុំតន្ត្រី សប្បាយសប្បាយ ប៉ូការីស្វេត តាមរយៈស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន Facebook page CTN ផងដែរ ។ ទស្សនិកជននឹងបានឃើញការសម្តែងសិល្បៈចំរុះ ពីក្រុមរាំ ព្រមទាំងតារាចម្រៀងល្បីៗក្នុងប្រទេសកម្ពុជាដែលនឹងមកបកស្រាយបទចម្រៀងពីរោះៗ ក្រុមកំប្លែងរបស់ CBS ព្រមទាំងការសម្តែងទស្សនីយ៍ភាពកំសាន្តជាច្រើនទៀតរៀងរាល់សប្តាហ៍។
សម្រាប់ថ្ងៃអាទិត្យទី ២៣ ឧសភានេះ មានវត្តមានចូលរួមពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាដូចជា៖ លោក ហ្សូណូ , កញ្ញា រ៉េត ហ្សូសាណា , កញ្ញា វីរៈនិច , លោក ឃី សុឃុន , កញ្ញា កែវ សុបញ្ញា, និង ក្រុមរាំ LED ដ៏ពិសេសដោយធ្វើការផ្សាយផ្ទាល់ចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង ៧ យប់ ។
លោក គល់ រានីឌី ជាផលិតករបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយនៅពេលដែល ភេសជ្ជៈ ប៉ូការីស្វេត បានចូលរួមគាំទ្រនិងបង្កើតអោយមានកម្មវិធីប្រគុំតន្ត្រី នេះឡើង។ លោកបន្តថានឹងខិតខំបង្កើតមាតិកាកំសាន្ត ផ្សេងៗ ប្លែកៗ ដើម្បីធ្វើអោយតន្ត្រី សប្បាយសប្បាយ ប៉ូការីស្វេត នេះ អាចផ្តល់ភាពរីករាយនិងសំណើចក្អាកក្អាយដល់បងប្អូនទូរទស្សនិកជននារៀងថ្ងៃអាទិត្យចុងសប្តាហ៍។
សូមបញ្ជាក់ថា ប៉ូការី ស្វេត (Pocari Sweat) ជាភេសជ្ជៈអ៊ីយ៉ុងបំពេញជាតិទឹកបានល្អជាងគេមកពីប្រទេសជប៉ុន ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិត សេរ៉ូម របស់ប្រទេសជប៉ុននិងមានភាពល្បីល្បាញនៅលើទីផ្សារប្រទេសជាច្រើន។ ប៉ូការី ស្វេត (Pocari Sweat) ត្រូវបានណែនាំអោយពិសារដោយវេជ្ជបណ្ឌិតជាច្រើន សំរាប់អ្នកដែលបាត់បង់ជាតិទឹក អ្នកជំងឺរាគរូស អ្នកធ្វើការងារក្រោមកំដៅថ្ងៃ អ្នកលេងកីឡា អ្នកធ្វើដំណើរ និងគ្រប់សកម្មភាពប្រចាំថ្ងៃ ។
នៅពេលដែលយើងបែកញើស យើងមិនត្រឹមតែបាត់បង់ជាតិទឹកប៉ុណ្ណោះទេ ប៉ុនែ្តយើងថែមទាំងបាត់បង់នូវសារធាតុអ៊ីយ៉ុងផងដែរ ។
ភេសជ្ជៈ ប៉ូការីស្វេត (Pocari Sweat) មានសារធាតុអ៊ីយ៉ុង ដែលប្រហាក់ប្រហែលទៅនឹងសារធាតុទឹកនៅក្នុងរាងកាយរបស់យើង ដែលអាចជ្រាបចូល និងបំពេញជាតិទឹកក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព ៕