Connect with us

អត្ថបទក្រុមហ៊ុន

ឡេបថបអេក្រង់ភ្លោះ ជំនាន់ស៊េរី ២០២១ របស់ ASUS មានវត្តមាននៅកម្ពុជាហើយ

on

Advertisement

ថ្ងៃនេះក្រុមហ៊ុន ASUS បានប្រកាសឡេបថបស៊េរីចុងក្រោយនៅក្នុងត្រកូល ZenBook ដែលត្រូវបាននាំមុខដោយឡេបថបអេក្រង់ភ្លោះទំហំ១៥អ៊ីញ ZenBook Pro Duo 15 OLED (UX582) និងទំហំ១៤អ៊ីញ ZenBook Duo 14 (UX482) ដែលទទួលបានពានរង្វាន់ច្នៃប្រឌិតឆ្នើមប្រចាំឆ្នាំ២០២១នេះ។ ឡេបថបអេក្រង់ភ្លោះថ្មីទាំងពីរនេះក៏បានមកជាមួយនឹង ASUS ScreenPad ™ Plus ដែលជាអេក្រង់ទីពីររបស់ឡេបថបម៉ូឌែលនេះ និងជាប្រភេទ Touchscreen មានផ្ទៃលាតធំ ជួយផ្ដល់ភាពងាយស្រួលក្នុងការអាន ជួយដល់ប្រព័ន្ធបញ្ចេញខ្យល់ និងដំណើរការបានយ៉ាងរលូនជាមួយនឹងការបង្កើនលិទ្ធភាពក្នុងការងារនិងធ្វើការងារបានកាន់តែច្រើនក្នុងពេលតែមួយ។

ZenBook Pro Duo 15 OLED ផ្តល់នូវមុខងារដ៏ឆ្លាតវៃដែលមានអង្គដំណើរការ Intel 10th Core ™ i9 បំពាក់ដោយ GPU របស់ NVIDIA® GeForce RTX ™ 3070 ដែលជាអត្ថប្រយោជន៍ដល់ Content Creator ទាំងអស់។

ZenBook Duo 14 ផ្តល់នូវអត្ថប្រយោជន៍និងលក្ខណៈពិសេសជាច្រើនរបស់ ZenBook Pro Duo 15 OLED ប៉ុន្តែមានអេក្រង់ ScreenPad Plus ទំហំ ១២.៦ អ៊ីញនិងមានទម្រង់បង្រួមបន្ថែមទៀតដែលត្រូវបានរចនាឡើងដើម្បីជួយដល់លិទ្ធភាពក្នុងការធ្វើការងារឲ្យបានរហ័ស។ ZenBook Duo 14 ទំងន់ស្រាលត្រឹមតែ 16.9mm ស្តើង និងជាឡេបថប Intel Evo ™ -verified ដែលបំពាក់ដោយអង្គដំណើរការ Intel ជំនាន់ទី ១១ ជាមួយក្រាហ្វិក Intel Iris® Xe និងផ្តល់ថាមពលថ្មរហូតដល់ 17 ម៉ោង។

Flagship performance: ZenBook Pro Duo 15 OLED

ZenBook Pro Duo 15 OLED ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការរហូតដល់ Intel Core i9 ដែលមានដំណើរការខ្ពស់មានឈីបប្រភេទ NVIDIA GeForce RTX 3070 និងមាន RAM រហូតដល់ 32GB ដើម្បីធ្វើឲ្យការងារកាន់តែរលូនជាមួយនឹងអេក្រង់ទីពីរទំហំ ១៤ អ៊ីញប្រភេទ 4K UHD ScreenPad Plus ដែលឥឡូវនេះត្រូវបានកែប្រែឲ្យកាន់តែប្រសើរឡើងនៃពន្លឺ 400 nits – ហើយក៏ដូចជាអេក្រង់ធំផងដែរ។ សម្រាប់ Storage របស់ម៉ូឌែលនេះវិញមានរហូតដល់ 1TB PCIe 3.0 x4 SSD បង្កើនល្បឿនដំណើរការច្នៃប្រឌិតនិងបង្កើនផលិតភាព។ ឡេបថប ZenBook Pro Duo 15 OLED គឺជាឡេបថបដំបូងបង្អស់ដែលមាន GPU NVIDIA GeForce RTX 30 Series ជាក្រាហ្វិកកាត RTX ជំនាន់ទី ២ របស់ NVIDIA ដែលផ្តល់នូវការបង្កើនល្បឿនរបស់ GPU សម្រាប់ផ្ដល់ភាពងាយស្រួលដល់ Content Creators ឬ អ្នកឌីហ្សាញនានា និងអ្នកច្នៃប្រឌិតផ្សេងៗ។ សម្រាប់ដំណើរការកម្ដៅគឺល្អបំផុត ដោយបានប្រើបច្ចេកវិទ្យាថ្មី Active Aerodynamic System Plus (AAS Plus) ប្រើសម្រាប់រុញអេក្រង់ទី២ ScreenPad Plus ១៤ ឲ្យហើបឡើងបន្ដិច ដើម្បីបង្កើនចរន្តខ្យល់ត្រជាក់សរុបដល់ទៅ ៣៦% ឯណោះ។ ដើម្បីផ្ដល់ភាពងាយស្រួលដល់តំណរភ្ចាប់របស់ឡេបថប់ ZenBook Pro Duo 15 OLED ក៏មាន I/O ports ជាច្រើនដូចជា Thunderbolt™ 3 USB-C® ចំនួនពីរដែលមានល្បឿនក្នុងការផ្ទេរឯកសាររហូតដល់ 40Gbps ជាមួយនឹងការសាកថ្ម និងមុខងារបង្ហាញផ្សេងៗទៀត។ ZenBook Pro Duo 15 OLED ក៏រួមបញ្ចូលទាំងប្រព័ន្ធ Intel WiFi 6 (802.11ax) សម្រាប់ការភ្ជាប់ Internet បានលឿនរហូតដល់ ៣ ដងដែលលឿនជាង WiFi 5។

អេក្រង់ touchscreen ប្រភេទ 4K OLED HDR NanoEdge ដែលមានទំហំអេក្រង់ធំរហូតដល់ 93% នៃផ្ទៃឡេបថបនិងសឹងតែគ្មានគែម។ បច្ចេកវិទ្យាអេក្រង់ OLED ដ៏អស្ចារ្យផ្តល់នូវពណ៌ភ្លឺឌិតច្បាស់ល្អដែលមានសមាមាត្រចំនួន 1,000,000:1 contrast ratio ដែលបានបញ្ជាក់ដោយវិញ្ញាបនប័ត្រ VESA DisplayHDR ™ True Black 500 ។ ភាពត្រឹមត្រូវពណ៌ល្អឥតខ្ចោះសម្រាប់ជំនាញក្រាហ្វិចត្រូវបានធានាដោយវិញ្ញាបនបត្រ PANTONE Validated certification ហើយ ZenBook Pro Duo 15 OLED ក៏មានកម្រិតពណ៌ 100% DCI-P3 ផងដែរ។ ការថែរក្សាភ្នែកពីពន្លឺអេក្រង់ដែលមានការបញ្ជាក់ពី TÜV Rheinland-certified eye care ធានានូវកំរិតពន្លឺពណ៌ខៀវទាបដើម្បីការពារភ្នែករបស់អ្នកប្រើប្រាស់ក្នុងកំឡុងពេលធ្វើការយូរ។

Ultimate mobile productivity: ZenBook Duo 14

ZenBook Duo 14 គឺជាឡេបថបរបស់ Intel Evo™ -verified ដែលដំណើរការដោយប្រព័ន្ធដំណើរការ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រហូតដល់ 4.7GHz សម្រាប់ដំណើរការមិនគួរឱ្យជឿដោយមានភ្ជាប់ជាមួយរ៉េមរហូតដល់ 16GB ដើម្បីធ្វើឲ្យការងារកាន់តែរលូនជាមួយនឹង ScreenPad Plus ដែលជាអេក្រង់ទីពីរទំហំ ១២.៦ អ៊ីញ។ សម្រាប់ Storage វិញ មានរហូតដល់ 1TB SSD ជួយបង្កើនល្បឿនដំណើរការនិងបង្កើនផលិតភាព។ ZenBook Duo 14 ក៏មានបំពាក់បច្ចេកវិទ្យា ASUS Intelligent Performance Technology ដែលដំណើរការជាមួយប្រព័ន្ធដំណើរការរបស់ក្រុមហ៊ុន Intel ជំនាន់ទី ១១ ដើម្បីបង្កើនប្រសិទ្ធភាពឲ្យកាន់តែខ្លាំង។ សម្រាប់ការប្រើប្រាស់ Performance mode អ្នកប្រើអាចរីករាយជាមួយនឹងការបង្កើនសមត្ថភាពរហូតដល់ 40% បើប្រៀបធៀបទៅនឹងឡេបថបស្តង់ដារស្រដៀងគ្នា។ ZenBook Duo 14 ក៏រួមបញ្ចូលផងដែរនូវប្រព័ន្ធកម្តៅ AAS Plus ដែលជួយបង្កើនប្រសិទ្ធិភាពនៃការរក្សាសីតុណ្ហភាពរបស់ម៉ាស៊ីនឲ្យត្រជាក់ថេរ។

ដើម្បីងាយស្រួលក្នុងការភ្ជាប់ទៅនឹងឡេបថប ZenBook Duo 14 ក៏មាន I / O ports ដែលមានសមត្ថភាពខ្ពស់រួមទាំងរន្ធ Thunderbolt ™ 4 USB-C ចុងក្រោយបំផុត។ រន្ធទាំងនេះគាំទ្រការសាកថ្ម និង DisplayPort ដែលមានកម្រិតបញ្ជូន 40 Gbps អនុញ្ញាតឱ្យអ្នកប្រើភ្ជាប់អេក្រង់ 8K ខាងក្រៅឬអេក្រង់ 4K UHD ចំនួនពីរ។ ZenBook Duo 14 ក៏រួមបញ្ចូលផងដែរនូវ Intel WiFi 6 ដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ASUS WiFi Master Premium ។
ខាងក្រោមនេះជាតារាងតម្លៃរបស់ម៉ូឌែលទាំង ២៖

សម្រាប់ឡេបថបរបស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖
– ភ្នំពេញ: https://bit.ly/2Ys1vtS
– សៀមរាប (Siem Reap): https://bit.ly/2XA2RFO
– បាត់តំបង (Battambong): https://bit.ly/2FGi120
– ខេត្តផ្សេងៗទៀត (Other Province): https://bit.ly/2KQsCvG
ឬអាចធ្វើការសាកសួរពីគេហទំព័រហ្វេសបុករបស់ ASUS បានតាមរយៈ៖ https://www.facebook.com/ASUS855

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
រឹងមាំណាស់! អតីតបវរកញ្ញាកូឡុំប៊ី បង្ហាញស្នាមញញឹមយ៉ាងជឿជាក់ ទោះកាត់ជើងម្ខាង (វីដេអូ)
កម្រឃើញ! នេះរូប អម្ពរ ទេវី សម្ញែងសម្រស់ក្នុងឈុតប៊ីគីនីកាលពីអតីតកាល ស្អាតណាស់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន5 hours ago

រកឃើញម្ចាស់ពាន Miss Pantene Cambodia 2021

Miss Pantene Cambodia 2021 មានស្ត្រីចូលរួមប្រកួតមកពីជុំវិញប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ឥឡូវនេះ បានរកឃើញបេក្ខជនដែលស័ក្តិសមនឹងទទួលបានជើងឯកបំផុតគឺ កញ្ញា គីមវូ ចន្ធូ ដែលជាអ្នកឈ្នះជើងឯកក្នុងចំណោមបេក្ខនារីចំនួន ១១៦នាក់ មកពីជុំវិញប្រទេសកម្ពុជា។ Miss Pantene Cambodia 2021 កញ្ញា គីមវូ...

អត្ថបទក្រុមហ៊ុន5 hours ago

GCC ប្រកាសអំពីគម្រោងថ្មី គឺផ្សារជីស៊ី អូរឫស្សី និង បកស្រាយអំពីការជំរុញឲ្យបង្កើតនូវគម្រោងនេះឡើង

ភ្នំពេញ ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2021- គម្រោងផ្សារជីស៊ី អូរឫស្សីដែលជាផ្សារបោះដុំ និងលក់រាយថ្មីមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីដែលត្រូវបានប្រកាសនៅក្នុងថ្ងៃទី 20 ខែឧសភា ឆ្នាំ 2021 ដែលនេះគឺជាការវិនិយោគដំបូងបង្អស់របស់ GCC គ្រុបក្នុងគម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅក្នុង ទីក្រុងភ្នំពេញបន្ទាប់ពីបានធ្វើការអភិវឌ្ឍគម្រោងខុនដូ...

អត្ថបទក្រុមហ៊ុន4 days ago

ជាកម្លាំងចិត្តសម្រាប់ការលះបង់របស់ក្រុមគ្រូពេទ្យជួរមុខ foodpanda នាំយកភេសជ្ជៈ និងអាហារជូនមន្ទីរពេទ្យធំៗមួយចំនួន

foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បាននាំយកជញ្ជូនអាហារ និងភេសជ្ជៈទៅចែកជូនក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឬមន្ទីរពេទ្យរុស្ស៊ី) ដើម្បីសម្តែងពីការដឹងគុណ ក៏ដូចជាបង្ហាញពីការលើកទឹកចិត្តចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ អំឡុងពេលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការដឹកជញ្ជូនភេសជ្ជៈ និងអាហារទៅដល់ដៃក្រុមគ្រូពេទ្យនេះ ដែលរួមមាន កាហ្វេចំនួន៥០កែវ តែទឹកដោះគោ៥០កែវ បាយឆា១០០ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១០០សន្លឹក ត្រូវបានធ្វើឡើងនៅថ្ងៃពុធ...

អត្ថបទក្រុមហ៊ុន5 days ago

មុខងារប្លែកៗពីគេ ដែលលោកអ្នកមិនអាចឃើញនៅកន្លែងណាផ្សេងពីផ្សារជីស៊ី អូរឫស្សី

ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2021- បើនិយាយអំពីប្រភេទនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានគម្រោង ជាច្រើនដែលផ្ដោតទៅលើផ្សារលក់រាយ និងលំនៅឋាន។ នៅក្នុងការប្រកាសថ្មីៗនេះ ពីសំណាក់ GCC គ្រុប ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយនេះបានផ្លាស់ប្ដូរយុត្តិសាស្រ្តរបស់ខ្លួន ដែលបង្ហាញថាពួកគេបានរកឃើញនូវមហា សមុទ្រថ្មីសម្រាប់ខ្លួនឯងដោយការបង្កើតនូវផ្សារបោះដុំនៅក្នុងស្រុកថ្មីមួយដែលស្នងនូវមរតកនៃស្ថាបត្យកម្មបែបប្រពៃណី និងចំណេះដឹងនៃការធ្វើពាណិជ្ជកម្មរបស់ប្រជាជនកម្ពុជា។ ច្រើនដងមកហើយដែលអ្នកអភិវឌ្ឍគម្រោងបង្កើតនូវ ផ្សារទំនើបជាមួយនឹងប្រេនផលិតផលល្បីៗដើម្បីទាក់ទាញអតិថិជន។ ផ្សារជីស៊ី...

អត្ថបទក្រុមហ៊ុន1 week ago

សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបអ្នកលក់ និងចែកចាយទូរស័ព្ទ Nokia ក្លែងក្លាយ តាមបណ្តឹងរបស់ ក្រុមហ៊ុន HMD Global

កាលពីថ្ងៃទី ១១ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានចុះបង្ក្រាបទីតាំងហាងលក់ទូរស័ព្ទដៃយីហោ កូលាប១ ពាក់ព័ន្ធនឹងករណី លក់ចែកចាយទូរស័ព្ទម៉ាក Nokia...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារវីងសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីកៀរគរការបរិច្ចាគពីសប្បុរសជនដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា​

ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិគន្ធបុប្ផាកម្ពុជា បានសហការគ្នាដើម្បីកៀរគរថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយ លោកវេជ្ជបណ្ឌិត Beat Richner ។ ទោះជាយ៉ាងណាក៏ដោយការរីករាតត្បាតពីវីរុសកូវីដ-១៩...

អត្ថបទក្រុមហ៊ុន2 weeks ago

ផ្សារបោះដុំជីស៊ី អូរឫស្សី ទទួលបានការឆ្លើយតបដ៏ច្រើនលើសលប់ក្នុងកម្មវិធីបើកចុះឈ្មោះដំបូងរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2021 – ចាប់តាំងពីការបើកទទួលចុះឈ្មោះគម្រោងផ្សារជីស៊ី អូរឫស្សីចាប់តាំងពីថ្ងៃទី 29 ខែឧសភា 2021 នៅក្នុងការិយាល័យតាំងបង្ហាញដំបូងបង្អស់នៅអូឡាំព្យាស៊ីធី ផ្សារជីស៊ី អូរឫស្សីទទួលបានការឆ្លើយតបយ៉ាងច្រើនលើស លប់ពីសំណាក់សហគ្រិនក្នុងស្រុក និងក្រៅប្រទេស ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ ជាដើម...

អត្ថបទក្រុមហ៊ុន2 weeks ago

បុរី ហ្គោលដេន ផាក បើកសម្ពោធការិយាល័យលក់ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន

បុរី ហ្គោលដេន ផាក បានបើកសម្ភោធការិយាល័យជាផ្លូវការហើយ សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃបុរី ហ្គោលដេន ផាក។ ឥលូវនេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក...

អត្ថបទក្រុមហ៊ុន2 weeks ago

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន តាមរយៈប្រព័ន្ធអនទ្បាញហ្សូម ZOOM ។ Saniswiss Distribution Cambodia is ecstatic to celebrate our Grand Opening on 3rd June, 2021.

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន តាមរយៈប្រព័ន្ធអនទ្បាញហ្សូម ZOOM នាវេលាម៉ោង ៣ រសៀលម៉ោងនៅកម្ពុជា។ ក្នុងការបើកសម្ពោធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស និងបុគ្គលិកមកពីស្ថាប័នផ្សេងៗជាច្រើន ដើម្បីអបអរសាទរដល់ពីធីសម្ពោធជាផ្លូវការនៃក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា ។...

អត្ថបទក្រុមហ៊ុន3 weeks ago

ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវី-១៩ foodpanda បានធ្វើការផ្តល់ជា​គ្រឿង​បរិក្ខា​ពេទ្យមួយចំនួនដល់ក្រសួងការងារ

នៅថ្ងៃទី២ ខែមិថុនានេះ foodpanda ដែល​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បាន​នាំយក​អំណោយ​ជា ​គ្រឿង​បរិក្ខា​ពេទ្យទៅ​ប្រគល់​ឲ្យក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ដើម្បី​​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​រាត​ត្បាត ​របស់​វីរុស​កូវីដ ១៩ ក៏ដូច​ជា​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ដែល​​ជួយ​ចាក់​វ៉ាក់​ស៊ាំងដល់​បុគ្គ​លិក​របស់​ខ្លួន និង​ប្រជាពល​រដ្ឋ​ទូទាំង​រាជ​ធានី-ខេត្ត​។ ​គ្រឿង​បរិក្ខា​ពេទ្យ​ទាំង​នោះ រួម​មាន សម្លៀក​បំពាក់​ការពារ​ចំនួន​ ១៥០​ មួក​វះ​កាត់ចំនួន​ ២០​ កេះ របាំង​មុខ​ចំនួន​...