មានសុខរួមសុខ មានទុក្ខរួមទុក្ខ អ្នកនៅតំបន់ក្រហមសូមឈប់បារម្ភទៀតទៅ!
អស់រយៈពេលជាងពីរខែហើយ ដោយទីក្រុងភ្នំពេញដែលជាបេះដូងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាយើងរងការវាយប្រហារដោយសារវីរុសឆ្លងកូវីដ ១៩ ដែលបានផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយអស់រយៈពេល ២ សប្តាហ៍ហើយដែលរាជរដ្ឋាភិបាលបានប្រកាសបែងចែកតំបន់បិទខ្ទប់ដែលរងផលប៉ះពាល់ខ្លាំងទៅជាតំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង យោងតាមសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១ ។ស្ថិតក្នុងស្ថានភាពបែបនេះ មានប្រជាជនចំនួន ៦ ខណ្ឌបានរស់នៅក្នុងតំបន់ក្រហម ដែលមិនអាចចេញចូល ឬ ចល័តបាន ដើម្បីទុកពេលឲ្យក្រុមការងារសុខាភិបាលជួយសង្រ្គោះ និង អាជ្ញាធរដែនដីសម្របសម្រួលបញ្ហាដែលកើតមានចំពោះមុខបានយ៉ាងទាន់ពេលវេលា! ជាក់ស្តែងក្រសួងពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ និង ទទទួលខុសត្រូវខ្ពស់លើការដឹកជញ្ជូនម្ហូបអាហារ គ្រឿងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលស្ថិតក្នុងតំបន់ក្រហម ជាពិសេសគឺការស្វែងរកដៃគូសហការប្រកបដោយតម្លាភាព និង ប្រកាន់ខ្ជាប់នូវគោលការណ៍មិនកេងចំនេញលើកម្រៃដើមមកដាក់លក់ជូនបងប្អូនដែលនៅតំបន់ក្រហមទាំងអស់គ្នាឲ្យបានប្រើប្រាស់បែបស្តង់ដាត្រឹមត្រូវ។
ក្នុងចំណោមដៃគូសហការនោះដែរ គេសង្កេតឃើញក្រុមហ៊ុន WOWNOW គឺជាដៃគូសហការដ៏លេចធ្លោមួយជាមួយក្រសួងពាណិជ្ជកម្មកម្ពុជាតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បីបង្កើនភាពងាយស្រួលរវាងអតិថិជន និង អ្នកផ្គត់ផ្គង់សេវាកម្ម ។ ថ្មីៗនេះក្រុមហ៊ុន WOWNOW បានវិនិយោគថវិការាប់លានដុល្លារក្នុងការផ្សព្វផ្សាយចំណេះដឹងលើការប្រើប្រាស់អេបទិញទំនិញ ឬ (Online Shopping) និងដើម្បីនាំយកទំនិញដែលចាំបាច់ៗរាប់សិបពាន់មុខមកដាក់លក់តាមអេបអនឡាញមួយនេះ http://onelink.to/7yrkev ក្នុងតម្លៃបញ្ចុះយ៉ាងពិសេសដែលទាបជាងតម្លៃលក់នៅតាមទីផ្សារធម្មតាទៅទៀត ដោយមិនគិតថ្លៃសេវាដឹកជញ្ជូនពីប្រជាពលរដ្ឋណាម្នាក់ឡើយ ដែលទាំងនេះហើយគឺជាការងារមួយដែល WOWNOW ចង់ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាលការលំបាកបានមួយផ្នែកដែរ ។
តាមការសង្កេតជាក់ស្តែងយើងឃើញថា សកម្មភាពរបស់ WOWNOW នៅពេលនេះហាក់ដូចជាបានកំពុងជួយប្រជាពលរដ្ឋខ្មែរដែលកំពុងជួបការលំបាកពិតប្រាកដមែន ដោយក្នុងនោះពួកគេមានកម្មវិធីលក់ទំនិញបញ្ចុះតម្លៃយ៉ាងពិសេស និង មានទំនិញថែមជូនឥតគិតថ្លៃសម្រាប់ពលរដ្ឋដែលស្ថិតនៅតំបន់ក្រហមជាសម្ភារប្រើប្រាស់ដែលចាំបាច់ៗមានប្រយោជន៍ជាច្រើនសិបមុខអមជាមួយនឹងសេវាកម្មដឹកជញ្ជូនទៅកាន់តំបន់ក្រហមដោយឥតគិតថ្លៃថែមទៀតផង គឺពិតជាពិសេសមែនទែន ។ មិនតែប៉ុណ្ណោះពួកគេមានកម្មវិធីមួយទៀតគឺគ្រាន់តែដោតឡូតអេប http://onelink.to/7yrkev នឹងមានឱកាសទទួលបានទំនិញឥតគិតថ្លៃភ្លាមៗតែម្តង និង មានកម្មវិធីណែនាំមិត្តភ័ក្រ្កឲ្យជួយតថ្លៃទំនិញអេឡិចត្រូនិចជាច្រើនប្រភេទ នឹងអាចមានឱកាសទទួលបានទំនិញនោះក្នុងតម្លៃមហាពិសេស ឬ មិនចាំបាច់ចំណាយលុយទិញសូម្បី ១០០ រៀលក្តី ។
ក្រុមហ៊ុន WOWNOW បាននឹងកំពុងពង្រីកខ្លួនឯងដើម្បីក្លាយជាការពារដ៏អង់អាចក្លាហាន និង តស៊ូយ៉ាងស្វិតស្វាញជាមួយរាជរដ្ឋាភិបាលកម្ពុជាទាំងក្រុមធនធានមនុស្សដែលបម្រើសេវាដឹកជញ្ជូន ក្រុមអ្នករៀបចំទំនិញ និង ក្រុមបច្ចេកទេសទាំងអស់បាននឹងកំពុងធ្វើការងារទាំងនេះទាំងយប់ទាំងថ្ងៃគ្មានពេលសម្រាកក្នុងបំណងតែមួយគត់ គឺសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋដែលនៅរាជធានីភ្នំពេញនិងកំពុងស្ថិតតំបន់ក្រហមមានអាហារបរិភោគគ្រប់គ្រាន់ មានគ្រឿងឧបភោគបរិភោគ និង របស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយមិនបាច់ខ្វាយខ្វល់រឿងចំណាយលុយទិញ ឬ ត្រូវចេញទៅខាងក្រៅផ្ទះដែលជាចំណុចសំខាន់មួយក្នុងការកាត់ផ្តាច់ការចម្លងវីរុសកូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ។
ជាថ្មីម្តងទៀតក្រុមហ៊ុន WOWNOW នឹងតស៊ូជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជារហូតដល់នាទីចុងក្រោយ ព្រមទាំងនៅជាមួយប្រជាពលរដ្ឋកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងកូវីដ១៩ទាំងអស់គ្នា ដូច្នេះសូមបងប្អូនរក្សាខ្លួននៅក្នុងផ្ទះមួយរយៈសិន និងសូមកុំបារម្ភរឿងអត់អាហារបរិភោគ និងសូមជូនពរបងប្អូនដែលរស់នៅតំបន់ក្រហម តំបន់លឿងទុំ មានសុខភាពល្អ និងបងប្អូនដែលកំពុងស្នាក់នៅព្យាបាលជំងឺតាមមន្ទីរពេទ្យ ឬ តាមផ្ទះក្តី សូមឆាប់បានជាសះស្បើយគ្រប់ៗគ្នា ដើម្បីយើងទាំងអស់គ្នា ត្រលប់មក រកស្ថានភាពធម្មតាវិញ ដោយក្តីស្រលាញ់ពី WOWNOW ៕
ព័ត៌មានលម្អិតស្តីពីកម្មវិធីទិញទំនិញអនឡាញសូមចូលទៅកាន់ផេកផ្លូវការ https://www.facebook.com/tinhnow