Connect with us

អត្ថបទក្រុមហ៊ុន

Visa បន្តការចែករំលែកកម្មវិធី «ជំនាញអាជីវកម្មជាក់ស្តែង» ដែលជាធនធានសិក្សារដោយឥតគិតថ្លៃ សម្រាប់អាជីវកម្មខ្នាតតូច និង សហគ្រិន

on

Advertisement

«កម្មវិធីសិក្សារលើជំនាញអាជីវកម្មជាក់ស្តែង – Practical Business Skills» ផ្តល់ជូនការអប់រំទាក់ទងនឹងជំនាញអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចបង្កើតអាជីវកម្មដែលរឹងមាំ និងអាចដំណើរការបានជាលក្ខណៈឌីជីថល

ភ្នំពេញថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នៅថ្ងៃនេះ ក្រុមហ៊ុន Visa Inc. (NYSE:V) បានប្រកាសពីការពង្រីកការផ្តល់ជូនកម្មវិធីអប់រំស្តីពី «ជំនាញអាជីវកម្មជាក់ស្តែង – Practical Business Skills ដែលជាវេទិកាឌីជីថលសកលមួយចែកជូនធនធានសិក្សារដោយឥតគិតថ្លៃ។ វេទិកានេះបានប្រមូលផ្តុំនូវគន្លឹះ មធ្យោបាយ និងដំណោះស្រាយសម្រាប់ការគ្រប់គ្រងអាជីវកម្ម ដើម្បីជាជំនួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMB) ធ្វើសេចក្តីសម្រេចចិត្តប្រកបដោយទំនុកចិត្ត ក្នុងដំណាក់កាលពង្រីក និងអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។ គ្រប់ឯកសារទាំងអស់ មានរៀបចំជាភាសាអារ៉ាប់ អង់គ្លេស បារាំង និង អេស្បាញ ហើយក៏កំពុងរៀបចំជាភាសាខ្មែរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Visa ក្នុងការជួយដល់ម្ចាស់អាជីវកម្មដែលជាដៃគូ ទាំងខ្នាតតូច និងមធ្យមនៅកម្ពុជា ក្នុងការស្តារអាជីវកម្មឡើងវិញ។

គេហទំព័រអប់រំសម្រាប់សហគ្រិនដ៏សំបូរបែបនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Visa ស្របពេលដែលវិបត្តិសេដ្ឋកិច្ច កំពុងតែជះឥទ្ធិពលដល់អាជីវកម្មខ្នាតតូច និងមធ្យម រាប់លាននៅទូទាំងពិភពលោក។ គេហទំព័រនេះ អាចជាបច្ច័យទានមួយផ្តល់នូវមធ្យោបាយ និងដំណោះស្រាយសម្រាប់ការគ្រប់គ្រងអាជីវកម្មដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងការបន្តដំណើរការអាជីវកម្មរបស់ខ្លួនមិនឲ្យដួល នឹងចេះកំណត់ឱកាសសម្រាប់ពន្លឿនវឌ្ឍនភាពរបស់ខ្លួននៅក្នុងស្ថានការណ៍បែបនេះ។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “អាជីវកម្មខ្នាតតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង។ វាមានសារៈសំខាន់ណាស់ ក្នុងការបំពាក់បំប៉ននូវចំណេះដឹង និងជំនាញដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម រួមទាំងលទ្ធភាពក្នុងការទទួលបាននូវសេវាកម្មដែលនឹងគាំទ្រពួកគាត់ក្នុងការស្តារអាជីវកម្មឡើងវិញ ឬ ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពរឹងមាំ និងអាចដំណើរការអាជីវកម្មរបស់ខ្លួនជាលក្ខណៈឌីជីថលបាន” ។ លោកស្រីបន្តទៀតថា៖ «កម្មវិធី Practical Business Skills គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ Visa ក្នុងការផ្តល់នូវធនធាន និងចំណេះដឹង ដើម្បីជួយជម្រុញកំណើនសេដ្ឋកិច្ចដែលមាននិរន្តភាព និងសមធម៌ សំរាប់សហគ្រិន អាជីវកម្ម និងសហគមន៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅជុំវិញពិភពលោកផងដែរ»។

អាជីវកម្មខ្នាតតូច និងមធ្យម មានចំនួនច្រើនជាង ៩០% នៃអាជីវកម្មទូទាំងពិភពលោក និងបានរួមចំណែកពី ៥០ ទៅ ៦០ ភាគរយនៃការងារ សកល។ នៅក្នុងខួបគម្រប់រយៈពេលជិតមួយឆ្នាំនៃជំងឺ Covid-19 សហគមន៍អាជីវកម្មខ្នាតតូច និងមធ្យម នៅតែត្រូវការការគាំទ្រដើម្បីបន្តសម្របខ្លួននៅក្នុងគ្រាដ៏លំបាកមួយនេះ ពីព្រោះការចូលរួមចំណែករបស់ម្ចាស់អាជីវកម្មដល់សហគមន៍ និងសេដ្ឋកិច្ចពិភពលោក មិនអាចមើលរំលងបានទេ។

កម្មវិធី «Practical Business Skills » ត្រូវបានបង្កើតឡើងដោយផ្អែកលើជំនាញសកលរបស់ក្រុមហ៊ុន Visa ក្នុងការអប់រំទាក់ទងទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងវិធីសាស្ត្របណ្តុះផ្នត់គំនិតសហគ្រិនក្នុងការអភិវឌ្ឍអាជីវកម្ម មធ្យោបាយក្នុងការចាប់ផ្តើម គ្រប់គ្រង និងពង្រីកអាជីវកម្មជាដើម។ ដើម្បីឆ្លើយតបទៅនឹងតំរូវការនៅដំណាក់កាលផ្សេងៗគ្នានៃដំណើរអាជីវកម្ម កម្មវិធីនេះមានជាគំរូមេរៀនតាមអ៊ិនធើណេតរហូតដល់ ៥០មេរៀន ដែលទាក់ទងទៅនឹង ៖

• ការចាប់ផ្តើមអាជីវកម្ម៖ ផ្តល់នូវគន្លឹះសម្រាប់អ្នកចង់ក្លាយជាសហគ្រិន ដើម្បីអាចស្វែងយល់ នឹង វាយតម្លៃពីដំណាក់កាលពាក់ព័ន្ធទៅនឹងការបើកអាជីវកម្ម ការស្វែងរកហិរញ្ញប្បទាន ការប្រកបអាជីវកម្ម និងការធ្វើទីផ្សារជាដើម ។

• ការគ្រប់គ្រងអាជីវកម្ម៖ ផ្តល់ជាព័ត៌មានអំពីការគ្រប់គ្រងអាជីវកម្មប្រចាំថ្ងៃ គំរូសម្រាប់ការវិភាគហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ ព្រមទាំងគន្លឹះ និងយុទ្ធសាស្រ្តដើម្បីជម្រុញការលក់។

• ការបង្កើត និងការអភិវឌ្ឍន៍អាជីវកម្ម៖ មានជាវិធីសាស្រ្តស្តីអំពីរបៀបក្នុងការជម្រុញអាជីវកម្មអោយទទួលបានប្រាក់ចំណេញ និងជោគជ័យយូរអង្វែង។

កម្មវិធី Practical Business Skills ផ្តល់ជូនម្ចាស់អាជីវកម្មខ្នាតតូច និងខ្នាតមធ្យមនូវលទ្ធភាពក្នុងការចូលទៅកាន់ បណ្ណាល័យវីដេអូ ឯកសារមេរៀន និងបណ្តាធនធានជាច្រើនទៀត ហើយម្ចាស់អាជីវកម្មអាចទាញយកសំណៅមេរៀនទាំងនោះ និងធ្វើការកែតម្រូវឲ្យសមស្របសម្រាប់អាជីវកម្មរបស់ខ្លួនបានយ៉ាងងាយស្រួល ដូចជាកម្មវិធីម៉ាស៊ីនគិតលេខដើម្បីគ្រប់គ្រងលំហូរសាច់ប្រាក់ ឬកំណត់តុល្យភាពការចំណាយ និងអត្ថប្រយោជន៍នៃការខ្ចីប្រាក់ជាដើម។ ដើម្បីពិនិត្យមើលឯកសារទាំងអស់ សូមចូលទៅកាន់តំណគេហទំព័រ៖ www.practicalbusinessskills.org ។

ក្រុមហ៊ុន Visa បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវធនធានដែលអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចនិងមធ្យមអាចរីកចម្រើននិងងើបឡើងវិញពីវិបត្តិ COVID-19។ ក្នុងនាមជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលមានចំនួនទីតាំងពាណិជ្ជកម្មស្ទើតែ ៧០លានកន្លែងនៅជុំវិញពិភពលោក អាទិភាពរបស់ក្រុមហ៊ុន Visa គឺធ្វើយ៉ាងណាជួយដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមអោយរីកចម្រើននៅគ្រប់ជំហាន។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការសកម្មភាពរបស់ Visa និងមូលនិធិ Visa ឆ្លើយតបទៅនឹងផលប៉ះពាល់នៃវិបត្តិ COVID-19 សូមចូលទៅកាន់៖

• អត្ថបទទាក់ទងនឹងប្រតិកម្មរបស់ Visa Inc ឆ្លើយតបទៅនឹងវិបត្តិ COVID-19 សូមចុចតំណនេះ៖

https://usa.visa.com/visa-everywhere/blog/bdp/2020/04/03/visa-is-committed-1585927227688.html

• ថវិការបស់មូលនិធិ Visa ជាង ២១០លានដុល្លារ ត្រូវបានរៀបចំឡើងក្រោមការប្តេជ្ញាចិត្តដើម្បីទ្រទ្រង់អាជីវកម្មខ្នាតតូច និង ខ្នាតមីក្រូ និងជំនួយបន្ទាន់ ដើម្បីគាំទ្រដល់អង្គការសប្បុរសធម៌នានានៅសមរភូមិមុខដែលឆ្លើយតបទៅនឹងជំងឺ COVID-19 ៖

https://usa.visa.com/about-visa/newsroom/press-releases.releaseId.17066.html

• ការបើកដំណើរការមជ្ឈមណ្ឌលអាជីវកម្មខ្នាតតូច នៅលើគេហទំព័រ Visa.com ដើម្បីផ្តល់ធនធានក្នុងស្រុក សម្រាប់សហគ្រិន រួមទាំងការផ្តល់ភាពជាដៃគូពិសេស និងគន្លឹះជំនួយដែលម្ចាស់អាជីវកម្មអាចអនុវត្តបានយ៉ាងងាយស្រួលដើម្បីធ្វើឱ្យអាជីវកម្មរបស់ពួកគេកាន់តែប្រសើរឡើង។

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។ បេសកកម្មរបស់យើងគឺផ្សារភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់ អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិត ដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មបែបឌីជីថលដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិកណាក៏បាន សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថលក្រុមហ៊ុន Visa ក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផល បុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។ ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ visa.com/blog និង @VisaNews.

អំពីមូលនិធិ Visa
មូលនិធិ Visa ស្វែងរកការគាំទ្រដល់សេដ្ឋកិច្ចបញ្ចូលគ្នា ដែលបុគ្គល អាជីវក និងសហគមន៍អាចរីកចម្រើនបាន។ តាមរយៈការផ្តល់ជំនួយ និងការវិនិយោគ មូលនិធិ ផ្តល់អាទិភាពដល់កំណើននៃអាជីវកម្មខ្នាតតូច និងខ្នាតមីក្រូ ដែលផ្តល់អត្ថប្រយោជន៍ដល់ស្ត្រី។ មូលនិធិនេះក៏គាំទ្រផងដែរនូវតម្រូវការសហគមន៍និងការឆ្លើយតបនឹងគ្រោះមហន្តរាយនៅពេលមានវិបត្តិ។ មូលនិធិ Visa ត្រូវបានចុះឈ្មោះនៅសហរដ្ឋអាមេរិកក្នុងនាមជាអង្គភាពប្រភេទ 501(c)3 ។ ព័ត៌មានបន្ថែមអំពីមូលនិធិ Visa សូមចុចលើតំណ https://usa.visa.com/about-visa/philanthropy/visa-foundation.html.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖
កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ ៖ (84) 28 3520 7439
អ៊ីម៉ែល ៖ trang.nguyen@visa.com

កញ្ញា គ្រី សុវណ្ណារី
ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.
ទូរស័ព្ទ ៖ (855) 11 733 368
អ៊ីម៉ែល ៖ nary@reddot.com.kh

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
អតីតតារាចម្រៀង ឱក បុរី បាត់មុខពីសិល្បៈយូរ ឥលូវប្រែប្រួលសម្រស់ប្លែក
នាង Cris ខូចចិត្តខ្លាំង ត្រឹមមួយប៉ប្រិចភ្នែក ជំងឺសាហាវនេះឆក់យកជីវិតឪពុកជាទីស្រឡាញ់ គ្មានថ្ងៃត្រឡប់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន3 days ago

រីករាយថ្ងៃពិសេសទិវាមាតាអន្តរជាតិ សម្រាប់ស្ត្រីគ្រប់រូបគួរឲ្យសរសើរ! អ្នកដឹកជញ្ជូនស្រ្តីឆ្នើម ១០ រូប ទទួលបានការកោតសរសើរនៅក្នុងទិវាមាតាពីក្រុមហ៊ុន foodpanda

ក្នុង​ថ្ងៃ​ទិវា​មាតា​អន្តរជាតិ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​០៩ ឧសភា គឺជា​ថ្ងៃ​ដែល​មនុស្ស​ជាច្រើន​បង្ហាញ​ការដឹងគុណ​ចំពោះ​ម្តាយ​ដ៏​អស្ចារ្យ​ដែល​ខិតខំ​ប្រឹងប្រែង តស៊ូ​ដើម្បី​គ្រួសារ ព្រមទាំង​ស្ត្រី​គ្រប់រូប​ទូទាំង​ពិភពលោក​។ អ្នក​ម្តាយ​គឺ​មានគុណ​មិនអាច​កាត់ថ្លៃ មានការ​តស៊ូ​មោះមុត និង​មាន​សមត្ថភាព​អាចធ្វើ​អ្វីៗ​បាន​គ្រប់យ៉ាង​។ ១​ឆ្នាំ​ចុងក្រោយ យើង​សង្កាត់​ឃើញ​មានការ​កើនឡើង​នូវ​ចំនួន​អ្នក​ដឹកជញ្ជូន​ស្ត្រី​នៅក្នុង​ក្រុមហ៊ុន foodpanda​ដោយសារ​កត្តា​ផ្សេងៗ​ជាច្រើន​ដូចជា​បញ្ហា​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដោយ​កូ​វីដ​១៩ ហើយ​ក្នុងចំណោម​មូលហេតុ​ទាំងនោះ​អាច​ដោយសារ​ការផ្តល់​លក្ខខណ្ឌ​ការងារ​សមប្រកប​សម្រាប់​ស្ត្រី​ដូចជា ម៉ោង​ពេលធ្វើការ​បត់បែន​តាម​ពេលវេលា​ជាក់ស្តែង​របស់​ពួកគេ ដែល​ចំណុច​នេះ ពិតជា​អំណោយផល​ខ្លាំង​សម្រាប់​ស្ត្រី​ដែលមាន​គ្រួសារ​ហើយ នៅតែ​អាចធ្វើ​ការងារ​សន្សំ​ប្រា​ក់បាន ជួយ​សម្រួល​បន្ទុកគ្រួសា​រ និង​សេដ្ឋកិច្ច​គ្រួសារ​ឱ្យមាន​ភាព​នឹងធឹង...

អត្ថបទក្រុមហ៊ុន4 days ago

WingMall អនុញ្ញាតសប្បុរសជន អាចទិញស្បៀងជួយដល់ជនរងគ្រោះដោយជំងឺកូវីដ-១៩

នៅក្នុងកាលៈទេសៈនេះ យើងដឹងថាអ្នកណាក៏មានភាពតានតឹងដែរ ប៉ុន្តែក៏ជឿជាក់ថា យើងខ្ញុំអាចចែករំលែកក្តីសង្ឃឹមដល់អ្នកដែលទីទាល់បំផុតបាន ។ ដូច្នេះ វីង បានបង្កើតជាកម្មវីធី កុម្ម៉ង់អាហារសប្បុរស នៅលើវីងម៉ល (WingMall) ដើម្បីចែកជូនដល់បងប្អូនខ្វះខាត ។ សប្បុរសជនទាំងឡាយ អាចធ្វើការបញ្ជាទិញ អង្ករ មី ត្រីខ ទឹកត្រី និងម្ហូបអាហារជាច្រើនផ្សេងទៀតតាមរយៈ...

អត្ថបទក្រុមហ៊ុន4 days ago

ឡេបថបអេក្រង់ភ្លោះ ជំនាន់ស៊េរី ២០២១ របស់ ASUS មានវត្តមាននៅកម្ពុជាហើយ

ថ្ងៃនេះក្រុមហ៊ុន ASUS បានប្រកាសឡេបថបស៊េរីចុងក្រោយនៅក្នុងត្រកូល ZenBook ដែលត្រូវបាននាំមុខដោយឡេបថបអេក្រង់ភ្លោះទំហំ១៥អ៊ីញ ZenBook Pro Duo 15 OLED (UX582) និងទំហំ១៤អ៊ីញ ZenBook Duo 14 (UX482) ដែលទទួលបានពានរង្វាន់ច្នៃប្រឌិតឆ្នើមប្រចាំឆ្នាំ២០២១នេះ។ ឡេបថបអេក្រង់ភ្លោះថ្មីទាំងពីរនេះក៏បានមកជាមួយនឹង ASUS ScreenPad...

អត្ថបទក្រុមហ៊ុន4 days ago

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង រៀបចំកម្មវិធីអបអរសាទរការប្រកួតសរសេរអត្ថបទច្នៃប្រឌិតសម្រាប់បេក្ខជនឆ្នើម ២៥ រូប

ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង មានមោទកភាពក្នុងការរៀបចំកម្មវិធីប្រកួតសរសេរអត្ថបទច្នៃប្រឌិតដែលបានបញ្ចប់ដោយភាពជោគជ័យ ស្របតាមគោលជំហររបស់ក្រុមហ៊ុនក្នុងការប្ដេជ្ញាចិត្ដចូលរួមអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាតាមរយៈការលើកកម្ពស់ស្មារតី និងបទពិសោធន៍ជាក់ស្តែងដល់យុវជនជំនាន់ក្រោយ និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារបន្ថែម។ បន្ទាប់ពីការប្រកាសម្ចាស់ជ័យលាភី ៥នាក់រួចមក នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានរៀបចំកម្មវិធីអបអរសាទរការប្រកួតសរសេរអត្ថបទច្នៃប្រឌិតនេះជាផ្លូវការជាមួយបេក្ខជនឆ្នើមចំនួន ២៥នាក់ ដែលបានប្រព្រឹត្ដទៅតាមប្រព័ន្ធអនឡាញ...

អត្ថបទក្រុមហ៊ុន4 days ago

មានសុខរួមសុខ មានទុក្ខរួមទុក្ខ អ្នកនៅតំបន់ក្រហមសូមឈប់បារម្ភទៀតទៅ!

អស់រយៈពេលជាងពីរខែហើយ ដោយទីក្រុងភ្នំពេញដែលជាបេះដូងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាយើងរងការវាយប្រហារដោយសារវីរុសឆ្លងកូវីដ ១៩ ដែលបានផ្ទុះឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយអស់រយៈពេល ២ សប្តាហ៍ហើយដែលរាជរដ្ឋាភិបាលបានប្រកាសបែងចែកតំបន់បិទខ្ទប់ដែលរងផលប៉ះពាល់ខ្លាំងទៅជាតំបន់ក្រហម តំបន់លឿងទុំ និង តំបន់លឿង យោងតាមសេចក្តីសម្រេចលេខ ៥៤ សសរ ចុះថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២១...

អត្ថបទក្រុមហ៊ុន5 days ago

វិនាទីជួយសង្គ្រោះជីវិត-សម្អាតដៃរបស់អ្នក Seconds Saves Lives-Clean Your Hands

យុទ្ធនាការ «ជួយសង្គ្រោះជីវិត-សម្អាតដៃរបស់អ្នក» ធ្វើទ្បើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែឧសភា ដោយមានការចូលរួមពីមជ្ឃដ្ឋានជុំវិញពិភពលោក។ យុទ្ធនាការនេះបានបង្កើតទ្បើងក្នុងឆ្នាំ ២០០៩ ដោយអង្គការសុខភាពពិភពលោកដើម្បីឈានទៅរកគោលដៅនៃការថែរក្សាអនាម័យដៃ និង លើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមអនុវត្តទាំងអស់គ្នាដោយប្រើប្រាស់វិធីនៃការសម្អាតដៃត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។ នៅថ្ងៃទី ៥ ខែឧសភា បានរៀបចំយុទ្ធនាការ «ទិវាអនាម័យដៃពិភពលោក» គោលដៅដើម្បីលើកកម្ពស់សុវត្ថិភាពអនាម័យជាសកល ជាពិសេសកំទ្បុងពេលកំពុងមានការរាតត្បាតជំងឺកូវីដ១៩ជុំវិញពិភពលោក។ កម្មវិធីនេះធ្វើឡើងតាមរយៈ Zoom...

អត្ថបទក្រុមហ៊ុន6 days ago

ភ្នាក់ងារវីង រួមគ្នាម្តងទៀត ដើម្បីជួយសហគមន៍អំឡុងពេលជំងឺកូវីដ-១៩

ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ ១៩​ នេះ ភ្នាក់ងារវីងទូទាំងប្រទេសបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួនម្តងទៀតហើយដើម្បីជួយសហគមន៍ ។ ខណៈពេលដែលជំងឺរាតត្បាតនៅតែបន្តជះឥទ្ធិពលដល់ប្រទេសកម្ពុជា ភ្នាក់ងារវីងនៅទូទាំងប្រទេសបានរួបរួមគ្នាម្តងទៀតហើយ ដោយបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សហគមន៍មូលដ្ឋានដែលកំពុងជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។ អ្នកស្រី តាន់ សៀកលៀង មានអាយុ ៣០ ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញបានរៀបចំអង្ករ ៣០០ គីឡូក្រាម...

អត្ថបទក្រុមហ៊ុន1 week ago

មានលុយត្រឹម 200 ដុល្លារជាង ក៏អាចទិញរថយន្តថ្មីជិះបានដែរ!

បច្ចុប្បន្នយើងសង្កេតឃើញថា ទីផ្សាររថយន្តថ្មីក្នុងព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារតែតម្លៃរថយន្តថ្មីមានតម្លៃប្រហាក់ប្រហែលទៅរថយន្តមួយទឹក ឬរថយន្តជជុះដែលមានលក់នៅលើទីផ្សារដែលទាំងនេះក៏ព្រោះតែមានការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួនរបស់រដ្ឋាភិបាលក្នុងការបញ្ចុះពន្ធនាំចូលរថយន្តថ្មីប្រភេទ SUV ផងដែរ។  ម៉្យាងទៀតគេសង្កេតឃើញថាការទិញរថយន្តតាមរយៈការបង់រំលស់ក៏កាន់តែមានភាពទូលំទូលាយនៅប្រទេសកម្ពុជា ជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ ទំហំនៃប្រាក់កម្ចី អត្រាការប្រាក់ដ៏សម្បូរបែប ទៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលបានកំណត់ ដូច្នេះហើយទើបការបង់រំលស់កាន់តែមានភាពងាយស្រួលជាងមុនដែលអាចតម្រូវបានស្ទើរតែគ្រប់តម្រូវការរបស់លោកអ្នក ទោះបីស្ថិតក្នុងកម្រិតជីវភាពទាប មធ្យម ឬធូរធាក៏ដោយ។ ថ្ងៃនេះដែរយើងខ្ញុំសូមណែនាំរថយន្តថ្មីមួយប្រភេទដែលមានតម្លៃសមរម្យជាងគេក្នុងចំណោមរថយន្តថ្មីក្នុងទីផ្សារប្រទេសកម្ពុជា ដែលលោកអ្នកអាចបង់រំលស់ប្រចាំខែត្រឹមតែ $228 ដុល្លាតែប៉ុណ្ណោះនោះគឺរថយន្ត...

អត្ថបទក្រុមហ៊ុន1 week ago

លែងពិបាកទៀតហើយ! គ្រប់ដេប៉ូរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង

ធនាគារវីងដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និង IQPS ដែលជាក្រុម ហ៊ុនបោះដុំនិងចែកចាយស្រាបៀរ ភេសជ្ជៈ ទឹកសុទ្ធ បារី Marlboro និង L&M ដែលឈានមុខគេនៅកម្ពុជា បានសហការគ្នាដើម្បីអនុញ្ញាតដល់ដៃគូអាជីវកម្មរបស់ IQPS អាចទូទាត់ប្រាក់តាមរយៈវីង។ ភាពជាដៃគូនេះ នឹងជួយសម្រួលដល់ដៃគូអាជីវកម្មរបស់ក្រុមហ៊ុន IQPS ជាង៦០០០០ កន្លែងនៅ២៥ខេត្តក្រុង...

អត្ថបទក្រុមហ៊ុន2 weeks ago

WOWNOW ចេញសេចក្តីជូនដំណឹង សុំអភ័យទោសដល់អតិថិជន ដោយសារ… (វីដេអូ)

ក្នុងកាលៈទេសៈដ៏លំបាករួមគ្នាដោយសារតែវីរុសរាតត្បាតកូវីដ-១៩ នៅនាពេលបច្ចុប្បន្ននេះ អេប WOWNOW  ដែលជាអេបលក់ទំនិញតាមអនឡាញដ៏ធំមួយបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដោយដាក់លក់ទំនិញចាំបាច់ៗជាច្រើនដូចជាអង្ករ មីកញ្ចប់ និង គ្រឿងឧបភោគបរិភោគនានាដោយបញ្ចុះថ្លៃជាពិសេសជាងទីផ្សាខាងក្រៅ ក្នុងកម្មវិធីប្រូម៉ូសិន ៤ ធំៗរបស់ខ្លួនមិនធ្លាប់មានដូចជា ៖ ទី ១ កម្មវិធីបញ្ចុះថ្លៃទំនិញយ៉ាងសម្បូរបែបត្រឹមតែ $0.25 ឬ 1000រៀល ។ ទី...