រង្វាន់តម្លៃជាង ១៧៨ លានរៀល ពីក្រុមហ៊ុនអូអិឈិ ធ្វើឱ្យជីវិតអ្នករត់ម៉ូតូឌុបម្នាក់នេះផ្លាស់ប្តូរខ្លាំង !
អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពោធិសាត់ក្នុងក្រុងពោធិសាត់ ខេត្តពោធិសាត់ រំភើបចិត្តរហូតដល់និយាយស្ទើរមិនចេញនៅពេលដែលទទួលបានរង្វាន់រថយន្ត FORD Ranger XLT មានតម្លៃស្មើនឹង ១៧៨ លានរៀលពីក្រុមហ៊ុនតែបៃតងអូអិឈិ កាលពីខែឧសភា កន្លងទៅនេះ ។
លោក ស៊ិន គក់ ដែលឆ្នាំនេះមានអាយុ ៥៥ ឆ្នាំហើយនោះ រាល់ថ្ងៃនេះមានអាជីពជាអ្នករត់ម៉ូតូឌុបដែលគាត់អាចរកចំណូលបានត្រឹមតែ ២០០០០ រៀលប៉ុណ្ណោះក្នុងមួយថ្ងៃដើម្បីផ្គត់ផ្គង់គ្រួសារដែលមានសមាជិក ៥ នាក់ ខណៈពេលកូនប្រសាប្រុសរបស់គាត់កំពុងចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ។ គាត់បានឲ្យដឹងថា៖ «ខ្ញុំសឹងតែមិនជឿនឹងភ្នែកនៅពេលដែលខ្ញុំបើកគម្របដបត្រូវរង្វាន់ ។ សម្រាប់អ្នកក្រដូចជាខ្ញុំមិនដែលហ៊ានគិតផងថាមានឡានជិះ ។
នេះមិនត្រឹមតែជារង្វាន់ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យជីវិតខ្ញុំទទួលបានការផ្លាស់ប្តូរយ៉ាងខ្លាំង ។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនអូអិឈិ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់បែបនេះសម្រាប់ប្រជាជនខ្មែរយើង ។ ខ្ញុំពិតជាមិនអាចបំភ្លេចអ្វីដែលអូអិឈិ ផ្តល់ឲ្យខ្ញុំនៅពេលនេះឡើយ» ។
រង្វាន់ដែលលោក ស៊ិន គក់ ទទួលបាននៅពេលនេះ គឺបានពីកម្មវិធី OISHI Instant Win របស់ក្រុមហ៊ុនតែបៃតងអូអិឈិ ដែលបង្កើតឡើងកាលពីចុងឆ្នាំ ២០១៧ កន្លងទៅ ហើយគាត់គឺជាអ្នកទី ២ ហើយដែលបានទទួលរង្វាន់នេះ ។
លោក សុង សាក់លី នាយកផ្នែកលក់ និង ទីផ្សារនៃក្រុមហ៊ុនអូអិឈិ បានឲ្យដឹងថា៖ «ពួកយើងពិតជារីករាយដែលបានបង្កើតនូវកម្មវិធី Instant Win Promotion ដ៏ធំនេះឡើងវាមិនត្រឹមតែជាកម្មវិធីមួយដែលលើកទឹកចិត្តដល់អតិថិជនឲ្យទទួលទានទឹកតែដែលត្រូវបានផលិតចេញពីសន្លឹកតែល្អៗបីប្រភេទហើយមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីមួយដែលជំរុញប្រជាជនឲ្យខិតខំប្រឹងប្រែងធ្វើឲ្យជីវភាពកាន់តតែប្រសើរឡើង» ។
គួររំឭកផងដែរថា កម្មវិធីអូអិឈិ Instant Win Promotion គឺជាកម្មវិធីមួយដែលផ្ដល់ឱកាសដល់អតិថិជនដើម្បីផ្សងសំណាងយករង្វាន់នៅក្រោមគម្របដបដែលមានដូចជា៖ រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ ១០ លានរៀល និង រង្វាន់អូអិឈិ ជាច្រើនលានដបថែមទៀតផង ។ មានរង្វាន់ជាច្រើនកំពុងរងចាំលោកអ្នកឈ្នះ ។ តើនរណានឹងក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ក្នុងកម្មវិធី OISHI Instant Win Promotion នេះ ?
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក OISHI Drink Station ឬទូរស័ព្ទមកលេខ 015 691 555 / 015 693 555 ដើម្បីទទួលរង្វាន់ ៕