គ្រាន់តែរឿងមួយហ្នឹងសោះ ធ្វើឲ្យ កុសុម៉ា សប្បាយចិត្តដ៏ម្លឹង (វីដេអូ)
ពិធីការិនីវ័យក្មេងដែលកំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជា សុភក្ត្រ័ កុសុម៉ា បានបង្ហើបពីចំនុចពិសេសដែល Wing Virtual Visa Card ធ្វើឲ្យនាងសប្បាយចិត្តស្ទើររាល់ថ្ងៃទោះនៅតែក្នុងផ្ទះ ។ កញ្ញា កុសុម៉ា បាននិយាយទាំងក្រមិចក្រមើមថា៖ «អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងបំផុត នៅពេលដែលខ្ញុំមានលុយច្រើនក្នុងកាតនិម្មិតវីងវីសាកាត» ។
ដោយហេតុតែពិធីការិនីដ៏ស្រស់ស្អាតរូបនេះ អាចធ្វើការទូទាត់ប្រាក់តាមអនឡាញបានយ៉ាងងាយស្រួលជាមួយ NETFLEX ដែល ជារឿយៗនាងទស្សនាភាពយន្តដាច់យប់ និងទូទាត់ប្រាក់ជាមួយ Spotify ដែលជាប្រភពបទចំរៀងដែលនាងចូលចិត្តស្តាប់ លើសពីនេះនាងអាចបញ្ជាទិញផលិតផលតាមអនឡាញដែលខ្លួនស្រលាញ់ទាំងក្នុង និងក្រៅប្រទេសថែមទៀត។
កុសុម៉ា បានបន្តថា នាងនឹងកក់កន្លែងដើរលេងល្បីៗ តាម Agoda ជាមួយ Wing Virtual Visa Card ដើម្បីសម្រាកអោយណាណីម្ដង ។ អ្វីដែលធ្វើឲ្យរូបនាងកាន់តែរីរាយខ្លាំងនោះគឺ Promotion របស់ Wing Virtual Visa Card បានបញ្ចុះតម្លៃ៥០%ដែលផ្តល់ជូនច្រើនបំផុតត្រឹម ៥ ដុល្លារ សម្រាប់ធ្វើប្រតិបត្តិការដំបូងហើយ ចំពោះការចំណាយលើសពី ៥០ ដុល្លារក្នុងមួយខែ រូបនាង និង អតិថិជននឹងមានឱកាសចូលរួមចាប់ឆ្នោតឈ្នះរង្វាន់ iPhone 12 Pro ជាប្រចាំខែផងដែរ ។
ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ អតិថិជនអាចបង្កើត Wing Virtual Visa Card បានដោយខ្លួនឯងដោយគ្រាន់តែ ៖
1. ចូលទៅកាន់ កម្មវិធីស្មាតហ្វូនវីង (Wing Money App)
2. ចុចលើ “គណនី” (My Account)
3. បញ្ចូលលេខកូដសំងាត់ ៤ ខ្ទង់របស់លោកអ្នក
4. ចុចលើប៊ូតុងសញ្ញាបូក (+)
5. ជ្រើសរើស “បង្កើតកាតនិម្មិតវីសា” (Create Virtual Visa Card)
6. បំពេញលេខទូរស័ព្ទ និងអ៊ីម៉ែល
7. ចុចលើ “ខ្ញុំយល់ព្រមចំពោះលក្ខខណ្ឌ” (I agree with the Terms & Conditions)
8. បញ្ចូលលេខកូដសំងាត់ ៤ ខ្ទង់របស់លោកអ្នក ៕