បុគ្គលិកវីងម៉លទាំងអស់ ទទួលបានវ៉ាក់សាំងកូវីដ-១៩ រួចរាល់
វីងម៉ល (WingMall) ដែលជាទីផ្សារអេឡិចត្រូនិចដ៏ទំនើប និង ពេញនិយមនៅកម្ពុជាបានឲ្យដឹងថា បុគ្គលិកដឹកជញ្ជូន និង បុគ្គលិកក្នុងការិយាល័យទាំងអស់របស់វីងម៉ល បានទទួលវ៉ាក់សាំងកូវីដ-១៩ រួចរាល់ហើយ ។ រាល់សេវាដឹកជញ្ជូននឹងដំណើរការជាធម្មតា ចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១០ យប់ ។
លោកស្រី សួស ពៅមាលា ប្រធានជាន់ខ្ពស់ ប្រតិបត្តិអាជីវកម្ម វីងម៉លមានប្រសាសន៍ថា ៖ «សុវត្ថិភាពរបស់បុគ្គលិកនិងអតិថិជនទាំងអស់របស់វីងម៉ល ជាការងារអទិភាពបំផុតដែលយើងត្រូវធ្វើ។ ហេតុដូចច្នេះហើយ យើងបានលើកទឹកចិត្តបុគ្គលិកវីងម៉លទាំងអស់អោយទទួលវ៉ាក់សាំងបង្ការកូវីដ១៩ អោយបានគ្រប់គ្នា» ។
ទោះបីជាបងប្អូនចង់រក្សាសុវត្តិភាពមិនចេញក្រៅផ្ទះ និង សារាចរណ៍បំរាមគោចរចាប់ពីម៉ោង ៨ យប់ក៏ដោយ អតិថិជនទាំងអស់នៅតែអាចបញ្ជាទិញអាហារ ភេសជ្ជៈ គ្រឿងទេស ផលិតផលប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលជាច្រើនផ្សេងទៀតតាមរយៈវីងម៉ល បានយ៉ាងងាយស្រួលនិងមានសុវត្ថិភាពរហូតដល់ម៉ោង១០យប់ព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់១០គីឡូម៉ែត ក្នុងរាជធានីភ្នំពេញ ថែមទាំងមានការបញ្ចុះតម្លៃជាច្រើនផ្សេងទៀត ។
លោកស្រី ពៅមាលា បានបន្ថែមទៀតថា ផលិតផលរបស់វីងម៉លគឺសុទ្ធសឹងតែមានស្តង់ដារ ទំនិញមានគុណភាពខ្ពស់ សុវត្ថិភាព អនាម័យល្អ តម្លៃសមរម្យ និងមានសេវាដឹកជញ្ជូនល្អឥតខ្ចោះ ។ ការដឹកជញ្ជូនរបស់បុគ្គលិកវីងម៉លទាំងអស់ គឺអាចធានាសុវត្ថិភាព ១០០% ជូនដល់អតិថិជនគ្រប់រូប ពីព្រោះអ្នកដឹកទាំងអស់ មានសម្ភារការពារខ្លួន ដូចជាម៉ាស់ ស្រោមដៃ អាល់កុលត្រូវបាញ់ជាប្រចាំមុនប្រគល់ជូនអាហារភ្ញៀវ រក្សារគម្លាតសង្គម ដែលគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
ដើម្បីប្រើប្រាស់ វីងម៉ល អតិថិជនអាចបង្កើតគណនីវីងបានដោយខ្លួនឯងដោយគ្រាន់តែវាយពាក្យ Wing Money ក្នុង App Store ឬ Play Store និង បំពេញព័ត៌មានតាមការណែនាំជាការស្រេច ៕