វ៉ាវ! ពិតជាមិនធម្មតាមែន! តារា YouTube ស្រីនា និង ហេង វិសាល ជ្រើសរើសប្រើថ្នាំដុសធ្មេញ ដូចគ្នានឹងកំពូលតារាកូរ៉េខាងត្បូង Seo Kang-Joon
រាជធានីភ្នំពេញ ប្រទេសកម្ពុជា៖ តារាលើបណ្តាញសង្គមដ៏កំពុងពេញនិយម ស្រីនា និង ហេង វិសាលបានក្លាយជាអ្នកតំណាងផលិតផលថ្នាំដុសធ្មេញគុណភាពខ្ពស់ ដិនធីសធី ប្រចាំប្រទេសកម្ពុជា បន្ទាប់ពីលោក Seo Kang-joon បានក្លាយជាអ្នកតំណាងចុងក្រោយបង្អស់ប្រចាំប្រទេសកូរ៉េ។
កំពូលតារាកូរ៉េ Kang-joon រូបនេះ បានបង្ហាញខ្លួននៅក្នុងរឿងខ្លីបែបមនោសញ្ចេតនាមួយ ក្រោមចំណងជើងថា « Awaken The Love in Me » ដែលក្នុងនោះ គេបានដើរតួជាបុរសកំព្រាស្នេហ៍ម្នាក់ ព្យាយាមទាក់ទាញចំណាប់អារម្មណ៍អ្នកជិតខាងរូបស្រស់និងឯករាជ្យដែលរស់នៅជាប់បន្ទប់របស់ខ្លួន។
សាច់រឿងខ្លីរ៉ូមេនទិចមួយនេះគឺជាស្នាដៃដែលត្រូវបានដឹកនាំដោយយុទ្ធនាការឌីជីថលរបស់ថ្នាំដុសធ្មេញ ដិនធីសធី ដែលទទួលបានអ្នកទស្សនាជាង ៥លានដង នៅលើបណ្តាញសង្គមនានាក្នុងប្រទេសកូរ៉េខាងត្បូង។ កាន់តែពិសេសជាងនេះទៅទៀត សិល្បករដ៏ល្បី លោក Jung Seung Hwan ក៏បាននិពន្ធចម្រៀងថ្មី ក្រោមចំណងជើងថា « Walking Along the Moon » ដែលផ្តោតជាពិសេសទៅលើសាច់រឿងខ្លីមួយនេះ តាមរយៈការច្រៀងរៀបរាប់ជាមួយនឹងសម្លេងដ៏ក្រអួនក្រអៅ អំពីការធ្លាក់ក្នុងអន្លុងស្នេហ៍ដោយមិនដឹងខ្លួនរបស់បុគ្គលមួយរូប។
តាមរយៈសាច់រឿងបានបង្ហាញឲ្យឃើញថា តួឯកស្រីបានព្យាយាមហាមចិត្តខ្លួនឯងកុំឲ្យលង់ស្រឡាញ់ Kang-joon ដែលជាតួឯកប្រុស ក្រោយពីនាងបានជួបគេដោយចៃដន្យជាច្រើនលើកច្រើនសារនៅកន្លែងផ្សេងៗគ្នាដែលនាងចូលចិត្តទៅ ដោយមិនដឹងខ្លួនថា តាមពិតទៅ គេគឺជាអ្នកជិតខាងរបស់នាងនោះទេ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ Kang-joon គឺជាអ្នករៀបគម្រោងការដើម្បីឲ្យខ្លួនបានជួបនឹងនាងទៅវិញ។
ក្រោមទិដ្ឋភាពនៃការជួបគ្នាចៃដន្យនោះធ្វើឲ្យយើងបានមើលឃើញថា ពួកគេទាំងបានសុទ្ធតែបានប្រើប្រាស់ថ្នាំដុសធ្មេញប្រភេទតែមួយគឺ ថ្នាំដុសធ្មេញពេលយប់ ដិនធីសធី។
ចំណែកនៅក្នុងវីដេអូពាណិជ្ជកម្មដែលកំពុងត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ក៏បានឆ្លុះបញ្ជាំងពីភាពរ៉ូមេនទិចរបស់គូស្នេហ៍មួយគូនេះ តាមរយៈស្នាមថើបនាព្រឹកព្រលឹម ប៉ុន្តែតួស្រីហាក់មិនមានទំនុកចិត្តលើខ្យល់ដង្ហើមនិងក្លិនមាត់របស់នាង ទើបធ្វើឲ្យនាងរត់ចូលទៅដុសធ្មេញសិន។ ពេលនោះហើយ ទើបនាងដឹងថា អាថ៌កំបាំងនៃភាពជឿជាក់របស់ Kang-joon គឺជាថ្នាំដុសធ្មេញ ដិនធីសធីដែលគេបានដុសមុនចូលគេងរៀងរាល់យប់។
រីឯតារាលើបណ្តាញសង្គមក្នុងប្រទេសកម្ពុជា ស្រីនា បានប្រាប់ទៅប្រិយមិត្តនិងអ្នកគាំទ្ររបស់នាងនៅក្នុងការផ្សាយលើបណ្តាញសង្គមថា មិត្តដ៏ល្អរបស់នាងគឺ ថ្នាំដុសធ្មេញធ្វើឲ្យសបែបធម្មជាតិគុណភាពខ្ពស់ ដិនធីសធី ដែលតែងតែជួយជំរះនូវបញ្ហាកាកកំបោរ និងផ្តល់មកវិញនូវភាពខ្យល់ដង្ហើមស្រស់ថ្លានិងស្នាមញញឹមដ៏ស្រស់បំព្រងដល់នាង។ នាងបានបង្ហើបប្រាប់ថា មិនត្រឹមតែនាងប៉ុណ្ណោះទេដែលកំពុងប្រើវា ក្រុមគ្រួសាររបស់នាងក៏ប្រើដិនធីសធីដែរ។ ក្រៅពីនោះ ហេង វាសនាដែលជាតារាបណ្តាញសង្គមដ៏ល្បីម្នាក់ទៀត បានចែករំលែកទៅកាន់អ្នកតាមដានរបស់លោកថា លោកទុកចិត្តទៅលើគុណភាពនៃថ្នាំដុសធ្មេញ ដិនធីសធីក្នុងការផ្តល់នូវខ្យល់ដង្ហើមស្រស់ថ្លានាពេលព្រឹកនិងស្នាមញញឹមប្រកបដោយភាពជឿជាក់ដល់លោក។ ក្រៅពីថ្នាំដុសធ្មេញ ពួកគេក៏បានប្រើទឹកបាញ់មាត់ខ្យល់ដង្ហើមស្រស់ថ្លាបែបធម្មជាតិ ដិនធីសធីនិងស្ករបៀមបំបាត់ក្លិន DENTISTE SUKKIRI LOVE MINT ផងដែរ។ ពួកគេទាំងពីរនឹងធ្វើការសាកល្បងធ្វើតេស្តធ្មេញភ្លឺរលោងរយៈពេល២សប្តាហ៍។
អំពី ដិនធីសធី
ផលិតផលបំបាត់ក្លិនមាត់នៅពេលយប់ ដិនធីសធី គឺជាផលិតផលប្រកបដោយគុណភាពខ្ពស់ ដែលបានជាប់ចំណាត់ថ្នាក់ពានរង្វាន់លំដាប់ពិភពលោក រួមមានពានរង្វាន់@COSME Ranking ពីប្រទេសជប៉ុន ពានរង្វាន់ No 1 Brand Customer Loyalty ពីប្រទេសកូរ៉េខាងត្បូង ពានរង្វាន់ប្រចាំឆ្នាំ២០១៩-២០២០នៃប្រទេសកូរ៉េខាងត្បូង ពានរង្វាន់មាសចំនួន៥ពី Monde Selection ចាប់ពីឆ្នាំ២០១៤-២០២០ និងពានរង្វាន់ថ្នាំដុសធ្មេញដែលត្រូវបានលក់ដាច់បំផុតពី pharmacy chain Watsons។
ផលិតផលបំបាត់ក្លិនមាត់នៅពេលយប់ ដិនធីសធី ត្រូវបានផលិតឡើងក្រោមបច្ចេកវិទ្យាទន្តសាស្ត្រដ៏ទំនើប ជាមួយនឹងគ្រឿងផ្សំធម្មជាតិគុណភាពខ្ពស់។ សារធាតុ ស៊ីលីតុល វីតាមីន C និងសារធាតុសំខាន់ៗដទៃទៀតនៅក្នុងថ្នាំដុសធ្មេញ ត្រូវបានចម្រាញ់ចេញពីរុក្ខជាតិធម្មជាតិ ទាំង១៤មុខ សម្រាប់ធ្វើការកំចាត់បាក់តេរីនៅក្នុងមាត់ធ្មេញយ៉ាងមានប្រសិទ្ធិភាពខ្ពស់ និងផ្តល់មកវិញនូវស្នាមថើបពេលព្រឹកដ៏ផ្អែមល្ហែម។
បន្ថែមពីនេះទៅទៀត គ្រប់ផលិតផលរបស់ដិនធីសធីត្រូវបានផលិតឡើងដោយគ្មានសារជាតិហ្វ័ររ៉ៃដ៍ មិនប៉ះពាល់ដល់ធម្មជាតិ និងមិនត្រូវបានសាកល្បងនៅលើសត្វ។ ៩៣%នៃអ្នកប្រើប្រាស់របស់យើង ទទួលលទ្ធផលចាប់តាំងពីការប្រើប្រាស់លើកដំបូង។
ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Rachel Roberts
MSA Marketing Solutions
Rachel.roberts@msacam.com +(855) 96 368 0826