បញ្ចុះតម្លៃ ៥០ % សម្រាប់ទិញទំនិញតាមអនឡាញ អំឡុងពេលកូវីដ ១៩
ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងបន្តគំរាមកំហែងនៅកម្ពុជា ធនាគារឯកទេសវីង និង ក្រុមហ៊ុនវីសា ផ្តល់ការបញ្ចុះតម្លៃ ៥០% សម្រាប់អ្នកទិញទំនិញតាមអនឡាញដែលធ្វើការទូទាត់ប្រាក់តាមរយៈ Wing Virtual Visa Card ដែលជាកាតនិម្មិតសម្រាប់ទូទាត់តាមប្រព័ន្ធអ៊ីនធើណេតដល់អ្នកប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។
កាន់តែពិសេសទៅទៀតនោះ សម្រាប់អ្នកដំណើរដែលប្រើប្រាស់សេវាដឹកជញ្ជូន GRAB លោកអ្នកនឹងទទួលបានទឹកប្រាក់ត្រឡប់មកវិញចំនួន ១,៥ ដុល្លារ ភ្លាមៗ សម្រាប់ការទូទាត់លើកដំបូង តាមរយៈ Wing Virtual Visa Card ដែលមានតម្លៃស្មើ ឬចាប់ពី ១,៥ ដុល្លារឡើងទៅ ។
បញ្ជាក់៖ ការបញ្ចុះតម្លៃ ៥០% លើការទិញទំនិញតាមអនឡាញទាំងក្នុងស្រុក ឬ ក្រៅស្រុកនឹងផ្តល់ជូនច្រើនបំផុតត្រឹមតែ ៥ ដុល្លារ ហើយសម្រាប់តែប្រតិបត្តិការដំបូងប៉ុណ្ណោះ។ ការផ្តល់ជូនទាំងនេះនឹងមានសុពលភាពចាប់ពីថ្ងៃជូនដំណឹងរហូតដល់ ថ្ងៃទី ២២ ខែមិនា ឆ្នាំ ២០២១ ។
ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះ អតិថិជនអាចបង្កើត Wing Virtual Visa Card បានដោយខ្លួនឯងដោយគ្រាន់តែ ៖
1. ចូលទៅកាន់ កម្មវិធីស្មាតហ្វូនវីង (Wing Money App)
2. ចុចលើ “គណនី” (My Account)
3. បញ្ចូលលេខកូដសំងាត់ ៤ ខ្ទង់របស់លោកអ្នក
4. ចុចលើប៊ូតុងសញ្ញាបូក (+)
5. ជ្រើសរើស “បង្កើតកាតនិម្មិតវីសា” (Create Virtual Visa Card)
6. បំពេញលេខទូរស័ព្ទ និងអ៊ីម៉ែល
7. ចុចលើ “ខ្ញុំយល់ព្រមចំពោះលក្ខខណ្ឌ” (I agree with the Terms & Conditions)
8. បញ្ចូលលេខកូដសំងាត់ ៤ ខ្ទង់របស់លោកអ្នក
9. ការបង្កើត Wing Virtual Visa Card ត្រូវបានជោគជ័យ
សម្រាប់ព័ត៌មានបន្ថែមសូមចូលមកកាន់តំណ www.wingmoney.com ៕