កក្រើកពេញបណ្តាញសង្គមទៀតហើយ! foodpanda ចាប់ដៃគូសហការជាមួយ Gulf Lubricant សម្រាប់ភាពងាយស្រួលដល់ក្រុមការងាររបស់ខ្លួន
ដើម្បីជាភាពងាយស្រួល និង ឆាប់រហ័សដល់អ្នកដឹកជញ្ចូនអាហារ និង បុគ្គលិកក្រុមការងារ ពេលនេះ foodpanda បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន Gulf Lubricant ក្នុងគោលបំណងជួយទ្រទ្រង់ក៏ដូចជាផ្តល់ជាកម្លាំងចិត្តដល់ក្រុមការងាររបស់ខ្លួនថែមមួយកម្រិតទៀតផងដែរ ។
foodpanda ជាកម្មវីធីកុម្ម៉ង់អាហារដ៏ពិសេសមួយនៅលើទូរស័ព្ទដៃដែលមានការគាំទ្រយ៉ាងច្រើនក្នុងតំបន់អាស៊ី ដោយសារសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តជម្រើសអាហារដ៏សម្បូរបែប និង ការផ្ដល់ជូនប្រូម៉ូសិនឥតឈប់ឈរ ។
លើកនេះពិសេសណាស់ សម្រាប់បងៗអ្នកដឹក! ដោយមានការសហការរវាង foodpanda និង Gulf Lubricant គ្រប់បុគ្គលិករបស់ foodpanda ទាំងអស់នឹងទទួលបានតម្លៃដ៏ពិសេសទាបជាងតម្លៃទីផ្សារ ទៅលើការប្តូរប្រេងម៉ាស៊ីនម្តង ការផ្តល់ជូននេះពិតជាអស្ចារ្យណាស់ដែលមិនធ្លាប់មានពីមុនមក ។
គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Gulf Lubricant ជាក្រុមហ៊ុនចែកចាយប្រេងម៉ាស៊ីនខ្នាតអន្តរជាតិមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញសកលលោក ហើយពេលនេះបានរួមសហការជាមួយ foodpanda ដើម្បីផ្តល់ជូននូវផលិតផលប្រេងម៉ាស៊ីនដ៏ពិសេសក៏ដូចជាតម្លៃជូនដល់បុគ្គលិករបស់ foodpanda ហើយអ្វីដែលពិសេសនោះគឺជួយចូលរួមជាចំណែកក្នុងការដឹកជញ្ចូនអាហារដ៏ឆាប់រហ័សផងដែរ ។ ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ងអាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ពី foodpanda ។ តាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ foodpanda ។