Connect with us

អត្ថបទក្រុមហ៊ុន

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

on

Advertisement

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖ «សុវត្ថិភាពរបស់បុគ្គលិកគឺជាអាទិភាពសំខាន់របស់យើង។ ខណៈពេលដែលឆ្នាំ២០២០ យើងបានប្រឈមនូវបញ្ហាជាច្រើនពីផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតនេះ យើងក៏បានដាក់ចេញនូវវិធានការណ៍ជាច្រើនដើម្បីធានាថានិយោជិតរបស់យើងអាចបំពេញភារកិច្ចរបស់ពួកគេប្រកបដោយសុវត្ថិភាពនិងស្ថេរភាព»

នៅក្នុងការទទួលស្គាល់ការខិតខំប្រឹងប្រែងទាំងនេះ វីងបានទទួលពានរង្វាន់“ស្លាកយីហោនិយោជកឆ្នើមនៅកម្ពុជាឆ្នាំ ២០២០” ក្នុងកម្មវិធីប្រគល់រង្វាន់ស្លាកយីហោនិយោជកលើកទី ១៤ ដែលរៀបចំដោយវិទ្យាស្ថានEmployer Branding Institute នៃ World HRD Congress & Stars of the Industry Group ។ វីងក៏ត្រូវបានគេទទួលស្គាល់ផងដែរជាមួយនឹងពានរង្វាន់ស្លាកយីហោនិយោជកឆ្នើមអាស៊ី (Asia’s Best Employer Brand award) ក្នុងពិធីដែលបានរៀបចំឡើងដោយស្ថាប័ន World HRD Congress កាលពីខែតុលាថ្មីៗនេះ ។

ថ្មីៗនេះវីងត្រូវបានផ្តល់កិត្តិយសជាមួយពានរង្វាន់ «ក្រុមហ៊ុនល្អបំផុតរបស់ប្រទេសកម្ពុជាដើម្បីធ្វើការនៅអាស៊ី» ដោយ HR Asia 2020 សម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេចំពោះនិយោជិត ។ នៅក្នុងព្រឹត្តិការណ៍នេះ វីងរួមជាមួយសែលកាតត្រូវបានផ្តល់ជូនដោយទស្សនាវដ្តី Asia HR ដែលជាទស្សនាវដ្តីមួយឈានមុខ នៅក្នុងឧស្សាហកម្មនេះ ។ ពានរង្វាន់នេះគ្របដណ្តប់ដល់ប្រទេសចិន ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី កូរ៉េខាងត្បូង ថៃ តៃវ៉ាន់ ប្រទេសវៀតណាម និងមជ្ឈិមបូព៌ា ។

ចាប់តាំងពីឆ្នាំមុនមក ដោយអនុលោមទៅតាមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ ១៩ នៅប្រទេសកម្ពុជា បុគ្គលិកវីងត្រូវបានលើកទឹកចិត្តឱ្យធ្វើការពីផ្ទះដើម្បីរក្សាគម្លាតសង្គមនៅក្នុងការិយាល័យ ។ សម្រាប់ការងារនៅក្នុងការិយាល័យ វីងផ្តល់ម៉ាស់និងអាល់កុលដោយឥតគិតថ្លៃហើយបានអនុវត្តការត្រួតពិនិត្យសុខភាពជាប្រចាំនិងការស្ទង់មតិប្រចាំថ្ងៃដែលត្រូវបានអនុវត្តតាំងពីឆ្នាំមុនដល់បច្ចុប្បន្ន។ ក្រៅពីវិធានការណ៍ដែលទាក់ទងទៅនឹងកូវីដ ១៩ វីងក៏បានបន្តវិនិយោគជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសមត្ថភាពរបស់បុគ្គលិកផងដែរ ។

ក្នុងរយៈពេលតែមួយឆ្នាំប៉ុណ្ណោះ វីងបានចំណាយពេលជាង ២០០០ ម៉ោង ក្នុងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកទាំងចាស់និងថ្មី ។ និយោជិតម្នាក់ៗត្រូវបានលើកទឹកចិត្តឱ្យចូលរួមវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអ៊ិនធឺណិតដែលរួមមានវគ្គសិក្សាផ្សេងៗអំពីការងារប្រចាំថ្ងៃនិងការអភិវឌ្ឍខ្លួនរយៈពេលវែង។ ជារៀងរាល់ឆ្នាំ វីងបង្កើតឱកាសសម្រាប់សិស្សនិស្សិតមកពីស្ថាប័នផ្សេងៗដើម្បីចុះកម្មសិក្សានិងទទួលបាននូវបទពិសោធន៍ដ៏មានតម្លៃ។ ជាលទ្ធផលនៃបរិយាកាសការងារដ៏ល្អនៃវីង ៧៦% នៃអ្នកហាត់ការជាមួយវីងបានរក្លាយជាបុគ្គលិកពេញម៉ោងនៅឆ្នាំ ២០២០ ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖ «វីងតែងតែប្តេជ្ញាផ្តល់ជូនបុគ្គលិកនូវបទពិសោធន៍ល្អបំផុតនៅទីនេះ តាមរយៈការយកចិត្តទុកដាក់និងបណ្តុះបណ្តាលសមត្ថភាពដល់ពួកគេ» ។ យើងតែងតែផ្តោតលើការផ្តល់ឲ្យនិយោជិតនូវឱកាសដែលផ្តល់នូវផលប្រយោជន៍សម្រាប់ពួកគេ អាជីវកម្ម និងសហគមន៍ទាំងមូល» ។

ការយកចិត្តទុកដាក់ចំពោះសហគមន៍បានស្ថិតនៅក្នុងការតាំងចិត្តរបស់វីងជានិច្ច តាមរយៈការដឹកនាំបុគ្គលិកឲ្យចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គមជាច្រើន។  កាលពីឆ្នាំមុន វីងបានសម្របសម្រួលការរៃអង្គាសប្រាក់សម្រាប់អ្នករត់ម៉ូតូកង់បី និងមគ្គុទេ្ទសក៍ទេសចរណ៍ដែលរងប៉ះពាល់ដោយកូវីដ១៩ ប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប សាងសង់ផ្លូវនៅកំពង់ស្ពឺ ឧបត្ថម្ភគាំទ្រដល់ពលករចំណាកស្រុកកម្ពុជានៅប្រទេសកូរ៉េខាងត្បូង រៀបចំពិធីកម្មវិធីបរិច្ចាគឈាមរបស់បុគ្គលិក សហការជាមួយអង្គការស្នាមញញឹមកម្ពុជា ដើម្បីផ្តល់ការវះកាត់ដោយឥតគិតថ្លៃដល់អ្នកជំងឺមានបញ្ហាពិការភាពមុខមាត់ពីកំណើត ការបរិច្ចាគកុំព្យូទ័រយួរដៃនិងសំភារៈផ្សេងៗដើម្បីជួយដល់កុមារដែលកំពុងរស់នៅមជ្ឈមណ្ឌលរក្សាកុមារក្រុមជំនុំដំណឹងល្អពោរពេញកម្ពុជា (FGACCCC) នៅក្នុងខេត្តកំពង់ស្ពឺ គាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងកូវីដ ១៩ ។ វីងក៏បម្រើសេវាផ្តល់មូលនិធិគាំពារសង្គមដល់ប្រជាជនក្រីក្រដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាផងដែរ ៕

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
Margie រៀបការជាមួយស្វាមីសំណាងដូចធ្លាក់ក្នុងជង្រុកទ្រព្យ គ្រាន់តែឃ្លាំងដាក់ឡាន សរុបជាង ១ លានដុល្លារ
ស្ងាត់ឈឹង! ពេលនេះ ម្ចាស់បទ F4 ខ្មែរ អោក សុម៉ារីម៉ា និង ចាន់ សម័យ នៅឯណា?

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន2 hours ago

Visa បន្តការចែករំលែកកម្មវិធី «ជំនាញអាជីវកម្មជាក់ស្តែង» ដែលជាធនធានសិក្សារដោយឥតគិតថ្លៃ សម្រាប់អាជីវកម្មខ្នាតតូច និង សហគ្រិន

«កម្មវិធីសិក្សារលើជំនាញអាជីវកម្មជាក់ស្តែង – Practical Business Skills» ផ្តល់ជូនការអប់រំទាក់ទងនឹងជំនាញអាជីវកម្មដោយឥតគិតថ្លៃ ដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អាចបង្កើតអាជីវកម្មដែលរឹងមាំ និងអាចដំណើរការបានជាលក្ខណៈឌីជីថល ភ្នំពេញថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២១ នៅថ្ងៃនេះ ក្រុមហ៊ុន Visa Inc. (NYSE:V)...

អត្ថបទក្រុមហ៊ុន23 hours ago

ទិញទំនិញតាម Wing App មិនចាំបាច់មានទឹកប្រាក់ក្នុងគណនី ហើយបញ្ចុះតម្លៃ ៥០% ទៀត

ឥឡូវនេះអតិថិជនដែលមិនមានទឹកប្រាក់ក្នុងគណនីវីង ក៏អាចបញ្ជាទិញទំនិញដែលមានការបញ្ចុះតម្លៃរហូតដល់ ៥០% ភាគរយពី វីងម៉លបានដែរ ថែមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្ងៃចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១០ យប់ ។ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ-១៩ អតិថិជនអាចធ្វើការបញ្ជាទិញម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និង ប្រដាប់ប្រដាសម្រាប់ថ្វាយទេវតាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិពីផ្ទះ បានយ៉ាងងាយស្រួល ជាមួយការបញ្ចុះតម្លៃរហូតដល់៥០%លើមុខទំនិញមួយចំនួន។...

អត្ថបទក្រុមហ៊ុន2 days ago

វីង នៅតែបម្រើសេវាហិរញ្ញវត្ថុ ដោយបន្តអនុវត្តវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន

ខណៈពេលដែលប្រទេសកម្ពុជាកំពុងរងនូវវិបត្តនៃជំងឺកូវីដ១៩ នេះ ធនាគារឯកទេសវីងបាននឹងកំពុងប្រឹងប្រែឲ្យអស់ពីលទ្ធភាពដើម្បីបន្តផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជនទូទាំងប្រទេសដើម្បីឲ្យពួកគេមានភាពងាយស្រួលក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃដោយដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនសម្រាប់អនុវត្ត។ បុគ្គលិកវីងស្ទើរតែទាំងអស់គ្នា ត្រូវបានឲ្យបំពេញការងារពីផ្ទះជំនួសឲ្យការមកការិយាល័យដោយផ្ទាល់បន្ទាប់ពីមាព្រឹត្តិការណ៍២០កុម្ភៈ ។ ពួកគេត្រូវបានផ្តល់ឲ្យនូវជំនួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន ដើម្បីធានានូវប្រសិទ្ធិភាពក្នុងផ្តល់សេវាហិរញ្ញវត្ថុដល់អតិថិជននៅទូទាំងប្រទេសកម្ពុជា។ បន្ថែមពីនេះទៀត ទាំងអតិថិជន និងបុគ្គលិកទាំងអស់ដែលមកការិយាល័យកណ្តាលនៃធនាគារវីងត្រូវស្កេនកូដ “Stop Covid” ត្រួតពិនិត្យកំដៅរបស់ពួកគេ សម្អាតដៃជាមួយអាល់កុលឬជែល ពាក់ម៉ាស ពាក់របាំងមុខ និងអនុវត្តគម្លាតសុវត្ថិភាពសង្គម។ ដោយអនុវត្តតាម ការណែនាំរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍...

អត្ថបទក្រុមហ៊ុន3 days ago

សូម​ស្វាគមន៍​សមាជិក​ថ្មី New Ford Ranger FX4 ស៊េរី​ថ្មី​ឆ្នាំ 2022

​បើ​និយាយ​ពី​រថយន្ត Off-Road នោះ​លោកអ្នក​ប្រាកដជា​គិតដល់​រថយន្ត Ford Pickup មុនគេ​ដោយ​ក្នុងនោះ​រួមមាន​៖ រថយន្ត Ford F-150 Raptor ដែលជា​កំពូល​រថយន្ត Off-Road Pickup និង រថយន្ត Ford Ranger Raptor ដែលជា DNA...

អត្ថបទក្រុមហ៊ុន3 days ago

គ្រាន់តែរឿងមួយហ្នឹងសោះ ធ្វើឲ្យ កុសុម៉ា សប្បាយចិត្តដ៏ម្លឹង (វីដេអូ)

ពិធីការិនីវ័យក្មេងដែលកំពុងមានឈ្មោះបោះសម្លេងនៅកម្ពុជា សុភក្ត្រ័ កុសុម៉ា បានបង្ហើបពីចំនុចពិសេសដែល Wing Virtual Visa Card ធ្វើឲ្យនាងសប្បាយចិត្តស្ទើររាល់ថ្ងៃទោះនៅតែក្នុងផ្ទះ ។ កញ្ញា កុសុម៉ា បាននិយាយទាំងក្រមិចក្រមើមថា៖ «អ្វីដែលធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងបំផុត នៅពេលដែលខ្ញុំមានលុយច្រើនក្នុងកាតនិម្មិតវីងវីសាកាត» ។ ដោយហេតុតែពិធីការិនីដ៏ស្រស់ស្អាតរូបនេះ អាចធ្វើការទូទាត់ប្រាក់តាមអនឡាញបានយ៉ាងងាយស្រួលជាមួយ NETFLEX ដែល...

អត្ថបទក្រុមហ៊ុន4 days ago

ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យកំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ foodpanda បានផ្តល់ជាអាហារ ភេសជ្ជៈដឹកជូនពួកគាត់ដល់មន្ទីរពេទ្យ

ដើម្បីជួយសម្រាលដល់រដ្ឋាភិបាលក្នុងគ្រាលំបាកនេះ foodpanda បានផ្តល់ជាអាហារ និងភេសជ្ជៈចែកជូនដល់ក្រុមគ្រូពេទ្យ ដែលកំពុងតែព្យាយាមយ៉ាងមោះមុតក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩។ ដោយឃើញថាក្រុមគ្រូពេទ្យទាំងអស់គ្នាពិតជាហត់នឿយក្នុងរយៈពេលកន្លងមកនេះ foodpanda ក៏សម្រេចចិត្តរៀបចំនូវកម្មវីធីនេះឡើង ដើម្បីលើកទឹកចិត្តដល់ពួកគាត់អោយមានកំលាំងចិត្ត និងកាយខិតខំបន្ថែមទៀតសម្រាប់ប្រទេសជាតិយើងទាំងមូល ។ foodpanda និង ចែកជូនអាហារទៅដល់ទីតាំងមន្ទីរពេទ្យតែម្តង ដែលក្នុងនោះ foodpanda ចែកជូនមន្ទីរពេទ្យធំៗចំនួន៤ ៖ • មន្ទីរពេទ្យព្រះអង្គដួង...

អត្ថបទក្រុមហ៊ុន5 days ago

បុគ្គលិកវីងម៉លទាំងអស់ ទទួលបានវ៉ាក់សាំងកូវីដ-១៩ រួចរាល់

​វី​ង​ម៉​ល​ (WingMall) ដែលជា​ទីផ្សារ​អេ​ឡិច​ត្រូ​និ​ច​ដ៏​ទំនើប និង​ ពេញនិយម​នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា បុគ្គលិក​ដឹកជញ្ជូន និង​ បុគ្គលិក​ក្នុង​ការិយាល័យ​ទាំងអស់​របស់​វី​ង​ម៉​ល បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ រួចរាល់​ហើយ​ ។ រាល់​សេវា​ដឹកជញ្ជូន​នឹង​ដំណើរការ​ជាធម្មតា ចាប់ពី​ម៉ោង ​៦ ​ព្រឹក​រហូតដល់​ម៉ោង​ ១០ ​យប់​ ។​ ​លោកស្រី សួស...

អត្ថបទក្រុមហ៊ុន5 days ago

លើសពីការពង្រីកសេវាកម្ម foodpanda មកដល់ខេត្តបន្ទាយមានជ័យដើម្បីជួយម្ចាស់អាជីវកម្ម និង ទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩

ក្នុងកំឡុងពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង foodpanda បានធ្វើការពង្រីកខ្លួនយ៉ាងឆាប់រហ័សដើម្បីជួយសម្រួលដល់ភោជនីយដ្ឋានតូច ធំ ក៏ដូចជាអតិថិជន ក្នុងការដឹកជញ្ជូនអាហារ រហ័សទាន់ចិត្ត និង ដោយសុវត្ថិភាពតាមរយៈមុខងារទូទាត់ប្រាក់តាមបែបឌីជីថល (Cashless Payment) អាចជួយកាត់បន្ថយការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ។ ក្នុងនោះនៅថ្ងៃទី ៧ ខែមេសា ២០២១ អ្នកបន្ទាយមានជ័យ នឹងអាចធ្វើការកុម្ម៉ង់អាហារឆ្ងាញ់ៗតាមកម្មវិធី...

អត្ថបទក្រុមហ៊ុន6 days ago

All New SCOOPY ជំនាន់​ថ្មី ទាំង​៣ ស៊េរី​ ​ដែល​អតិថិជន​បាន​ទ​ង្ទឹ​ង​រង់ចាំ​បានដាក់​លក់​ជា​ផ្លូវការ​ហើយ

​ក្រុមហ៊ុន អិន ស៊ី អិ​ច ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ផលិត​និង​តំឡើង​ម៉ូតូ​ម៉ាក​ហុងដា និង ​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​ ០៦ ខែមេសា ឆ្នាំ​២០២១ ​នេះ ក្រុមហ៊ុន​បានដាក់​លក់​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក Honda All New SCOOPY ស៊េរី​ថ្មី ក្រោម​គំនិត​ច្នៃប្រឌិត #ShakeYourWorld...

អត្ថបទក្រុមហ៊ុន6 days ago

ឆាប់ៗ​នេះ​!!! “​ដំណើរ​ជីវិត​” កម្មវិធី​ថ្មី​ស្តីអំពីជីវិត​ពិត​ក្រោយ​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ មាន​ផ្សាយ​នៅតែ CTN, MyTV, CNC និង CBS Digital​

​ភ្នំពេញ​៖ កម្មវិធី​ថ្មី “​ដំណើរ​ជីវិត​” នឹង​លាតត្រដាង​អំពី​រឿងរ៉ាវ​ជីវិត​ពិត ទាក់ទង​នឹង​ព្រឹត្តិការណ៍​ជំងឺ​កូ​វីដ​-១៩ ដែលជា​មេរោគ​ដ៏​កាច​សាហាវ​ឥត​ត្រា​ប្រណី កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក រួមទាំង​ប្រទេស​កម្ពុជា ផងដែរ​ ។ ​ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កើតឡើង មកទល់ពេលនេះ បាន​បណ្តាលឱ្យមាន​អ្នកស្លាប់ រួមទាំង​អ្នក​កំពុង​សម្រាក​ព្យាបាល​ក៏​បន្ត​កើនឡើង​ច្រើន​ផងដែរ ទន្ទឹមនឹងនោះ ក៏មាន​អ្នកជា​សះស្បើយ ជា​បន្តបន្ទាប់...