Connect with us

អត្ថបទក្រុមហ៊ុន

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

Advertisement

on

Sponsored

-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok
-TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។

តាមរយៈកិច្ចសហការនេះ UFC និង TikTok នឹងធ្វើការបង្កើតនិងផ្សាយមាតិកាជាប្រចាំសប្តាហ៍ដែលស្តីអំពីសន្និសិទ្ធសារព័ត៌មាន កិច្ចសម្ភាស៍ជាមួយអត្តពលិក ទស្សនកិច្ចសង្វៀនប្រដាល់ ការហ្វឹកហាត់ និងសកម្មភាពជាច្រើនទៀត ។ គ្រប់វីដអូទាំងអស់នឹងត្រូវបានផ្សាយនៅលើTikTok នៅមុនពេលការប្រកួតធំៗ ដើម្បីជូនដំណឹងដល់ទស្សនិកជនអំពីព្រឹត្តិការណ៍ឬការប្រកួតដែលនឹងត្រូវប្រារព្ធធ្វើឡើងក្នុងពេលឆាប់ ។

UFC និង TikTok នឹងធ្វើការចែកចាយវីដេអូរាប់រយជារៀងរាល់ឆ្នាំតាមរយៈគណនី TikTok របស់ភ្នាក់ងារ UFC ទូទាំងពិភពលោករួមមាន@UFC @UFCRussia @UFCBrasil និង @UFCEurope ដែលមានអ្នកតាមដានសរុបប្រមាណ៧លានគណនី។ ជាមួយនឹងប្រិយភាពដែលកំពុងកើនឡើងជាគំហុកក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់TikTok និងអ្នកគាំទ្ររបស់UFC នឹងអាចទទួលយកបទពិសោធន៍នៃការទស្សនាការប្រកួតការប្រដាល់បែបថ្មីលើទម្រង់TikTokដ៏អស្ចារ្យនេះ ។

UFCនឹងត្រៀមបុគ្គលិកពេញម៉ោងរបស់ខ្លួនដើម្បីធ្វើការជាមួយ TikTok ក្នុងការផលិតវីដេអូសម្រាប់ផ្សាយផ្ទាល់និងវីដេអូផ្សេងៗទៀតសម្រាប់គណនី @UFC ក្នុងគោលបំណងបង្កើនទំនាក់ទំនងជាមួយនឹងសហគមន៍UFCដ៏ធំនៅលើTikTok។ នេះបានបង្ហាញពីការចាប់ដៃសហការគ្នាជាលើកដំបូងរបស់TikTokនិងវិស័យកីឡា UFC ។

Harish Sarma ដែលជាប្រធាន TikTok ផ្នែក Global Strategic Partnerships នៃសហរដ្ឋអាមេរិកនិងអូសេអានីបានឲ្យដឹងថា៖ «ពួកយើងពិតជារីករាយខ្លាំងណាស់ដែលបង្កើតទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងដៃគូសហការរបស់យើងUFC តាមរយៈការបង្កើតមាតិកាយ៉ាងពិសេសសម្រាប់ផ្សាយតែនៅលើTikTok។ អ្វីដែលកាន់តែពិសេស អ្នកគាំទ្រនិងអ្នកស្នេហាវិស័យកីឡាអាចមើលព្រឹត្តិការណ៍នានាដែលពួកគេខកខាន តាមរយៈបទពិសោធន៍ថ្មីលើទម្រង់TikTok។ តាមរយៈកិច្ចសហការនេះ យើងជឿជាក់ថា យើងនឹងនាំយកភាពរំភើបសប្បាយរីករាយទាំងក្នុងនិងក្រៅសង្វៀនប្រដាល់»

David Shaw ដែលជាអនុប្រធាននាយកជាន់ខ្ពស់ផ្នែកមាតិកា UFC បានឲ្យដឹងថា៖ «កិច្ចសហការជាមួយនឹងTikTok គឺជាទម្រង់នៃការចែករំលែកមាតិកាដ៏សំខាន់មួយដែលបន្ថែមទៅលើទម្រង់នៃការចែកចែកមាតិកាបែបប្រព័ន្ធអេកូឡូស៊ីរបស់UFC។ ពួកយើងចង់ឲ្យអ្នកគាំទ្ររបស់យើងអាចទទួលព័ត៌មាននិងមាតិការបស់យើងកាន់តែងាយស្រួលថែមទៀត ហើយTikTokគឺជាទម្រង់មួយដែលផ្សាភ្ជាប់ជាមួយនឹងអ្នកប្រើប្រាស់គ្រប់ជាន់ថ្នាក់ពីទូទាំងសកលលោក។ ការសហប្រតិបត្តិការនេះគឺជាវិធីដ៏ល្អមួយក្នុងការបង្កើនការទស្សនាកម្មវិធីហើយជាមួយគ្នានោះដែរចែករំលែកទៅឲ្យទស្សនិកជនរបស់យើងគ្រប់ពេលវេលា»

TikTok គឺជាបណ្តាញសង្គមដែលលូតលាស់លឿនបំផុតដែលមានអ្នកប្រើប្រាស់ជា ១០០លាននាក់នៅសហរដ្ឋអាមេរិក។ ជាមួយនឹងអ្នកតាមដានជាង ៧លាននាក់នៅលើគណនីផ្លូវការរបស់ខ្លួន UFCបានក្លាយជាកីឡាដែលរីកចម្រើនលឿនបំផុតនៅលើ TikTok ។ ចាប់តាំងពីឆ្នាំ ២០១៩ វីដេអូក្រោម #UFC ត្រូវបានទស្សនាជាង ៨ ពាន់លានដង ។

អំពី UFC®
UFC® គឺជាអង្គការប្រដាល់ក្បាច់គុណលំដាប់ពិភពលោក (MMA) ដែលមានអ្នកគាំទ្រជាង៦២៥លាននាក់ និងអ្នកតាមដានលើបណ្តាញសង្គមជាង ១៤២ លាននាក់ ។ អង្គការនេះបានធ្វើការរៀបចំការប្រកួតច្រើនជាង ៤០ ដងក្នុងមួយឆ្នាំ នៅលើសង្វៀនក្នុងតំបន់ធំៗនៅជុំវិញពិភពលោក ហើយថែមទាំងត្រូវបានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាង ៩០០ លានគ្រួសារក្នុងតំបន់ជាង ១៧៥ ។ អត្តពលិករបស់UFC ត្រូវបានចាត់ទុកជាកីឡាករដែលល្អបំផុតមកពីបណ្តា៧០ប្រទេស។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ UFC.com និងតាមដាន UFC នៅ Facebook.com/UFC, Twitter, Snapchat និង Instagram៖ @UFC ។

អំពី TikTok
TikTok គឺជាទម្រង់វីដេអូខ្លីៗលើកម្មវិធីទូរស័ព្ទដ៏ឈានមុខគេ ។ បេសកកម្មរបស់ពួកយើង គឺជំរុញឱ្យមានគំនិតច្នៃប្រឌិតថ្មី និង បង្កើតភាពសប្បាយរីករាយ ។ TikTok មានការិយាល័យកណ្តាលនៅទូទាំងពិភពលោក រួមមាន ទីក្រុងឡុងដ៍ ឡូសអ៊ែនចឺឡេស ញូវយ៉ក ប៉ារីស ប៊ែកឡាំង ឌូបៃ ប៊ុមបៃ សិង្ហហ្គាពួរ ចាកាតា សេអ៊ូល និង តូក្យូ ។

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
សង្ស័យមូលហេតុនេះហើយ ទើប ប៊ុន សក្តិ ស្ងាត់បាត់ឈឹងពីពិភពសិល្បៈ
អតីតតារាចម្រៀង ឱក បុរី បាត់មុខពីសិល្បៈយូរ ឥលូវប្រែប្រួលសម្រស់ប្លែក
Sponsored
សង្គម7 mins ago

ដោយសារអំណាចថ្នាំញៀន បុរសជនជាតិចិនកើតកូវីដ-១៩ បានស្លា.ប់តាំងពីម៉ោង ៩ ព្រឹកមកម៉្លេះ

ជំងឺ Covid-19 នៅកម្ពុជា16 mins ago

លោកជំទាវ យក់ សម្បត្តិ បញ្ជាក់ឱ្យច្បាស់អស់សង្ស័យ ជនជាតិចិនដែលស្លា.ប់ មិនមានអាការកូវីដ-១៩ ឡើយ

កម្សាន្ត24 mins ago

ទម្លាយមុខគ្រូពេទ្យស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ រូបសង្ហាម្នាក់ តាមពិតជាអតីតតារាចម្រៀង ក្នុងក្រុមមួយនេះ!

ជំងឺ Covid-19 នៅកម្ពុជា59 mins ago

ច្បាស់ៗណាស់ ជនជាតិចិនដែលស្លាប់នៅមណ្ឌលព្យាបាលព្រែកព្នៅ គឺមកពីមូលហេតុនេះ

ជំងឺ Covid-19 នៅកម្ពុជា1 hour ago

បន្ទាន់! ក្រសួងប្រកាសករណីស្លា.ប់ បុរសជនជាតិចិនម្នាក់ មិនមែនដោយសារកូវីដ-១៩

កម្សាន្ត1 hour ago

មហាជនផ្ទុះការសរសើរ រ៉េត សារីតា ស្អាតខ្លាំង ពេលស្លៀកឈុតប៊ីគីនី

ជំងឺ Covid-19 នៅកម្ពុជា1 hour ago

ទិដ្ឋភាពស្ងប់ស្ងាត់លើដងផ្លូវនានា ក្នុងខេត្តព្រះសីហនុ ក្រោយផ្ទុះកូវីដ-១៩

កម្សាន្ត2 hours ago

តារាថៃ Golf បង្អួតឡានថ្មី ខណៈតារាមួយចំនួនប្រកាសលក់ម៉ូតូឡានព្រាត ព្រោះដាច់លុយ

កម្សាន្ត2 hours ago

ធ្លាយមូលហេតុ ដួង វីរៈសិទ្ធ នៅបន្តថតរឿងឱ្យហង្សមាស ខណៈទៅច្រៀងនៅទ្រនំថ្មី

កម្សាន្ត3 hours ago

អួលដើមក! Minho ឆ្លើយមិនចេញ ក្រោយកុមារីម្នាក់សួររក Jonghyun (វីដេអូ)

អត្ថបទក្រុមហ៊ុន1 day ago

បញ្ចុះតម្លៃ ៥០ % សម្រាប់ទិញទំនិញតាមអនឡាញ អំឡុងពេលកូវីដ ១៩

អត្ថបទក្រុមហ៊ុន3 days ago

លើកដំបូង! អ្នកដឹកនាំរឿងខ្មែរល្បីៗ ៣ នាក់ រួមគ្នាផលិតវីដេអូចម្រៀង

បច្ចេកវិទ្យា3 days ago

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

អត្ថបទក្រុមហ៊ុន3 days ago

កក្រើក​ពេញ​បណ្តាញ​សង្គម​ទៀតហើយ​! foodpanda ចាប់​ដៃគូ​សហការ​ជាមួយ Gulf Lubricant សម្រាប់​ភាពងាយស្រួល​ដល់​ក្រុមការងារ​រប​ស់​ខ្លួន​

អត្ថបទក្រុមហ៊ុន6 days ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

អត្ថបទក្រុមហ៊ុន6 days ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

កីឡា1 week ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

អត្ថបទក្រុមហ៊ុន1 week ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អត្ថបទក្រុមហ៊ុន1 week ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

មតិរបស់អ្នក