ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន ៣ នៅកម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា
ភ្នំពេញ ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះរួមមាន ទូរទស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរទស្សន៍ធំៗចំនួន ២ រួមមាន ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប និង ក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុន ថ្នាលទូរទស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា ។
ពិធីចុះហត្ថលេខានេះប្រព្រឹត្តទៅនាថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅសណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង លោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សាក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ព្រមទាំងលោកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមហ៊ុន ទូរទស្សន៍ហង្សមាសគ្រុប ។
កម្មពិធីនេះ ក៏មានការចូលរួមផងដែរពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ព្រមទាំងមន្ត្រីរាជការ និង ពាណិជ្ជករ ឆ្នើមជាច្រើនរូប ។
គោលបំណងនៃអនុស្សរណៈនេះ គឺដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថល ដែលមានឈ្មោះថា «សម្ព័ន្ធ ទូរទស្សន៍កម្ពុជា គ្រុប ខូ អិល ធី ឌី» ដែលមានការចូលរួមភាគហ៊ុនដោយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្រុមហ៊ុនទូរទស្សន៍បាយ័ន និង ក្រុមហ៊ុនទូរទស្សន៍ហង្សមាស ។ ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីមួយនេះ នឹងដាក់ឲ្យដំណើរការនូវថ្នាលទូរទស្សន៍ឌីជីថល ដែលនឹងផ្តល់ជូននូវសេវា និង ជម្រើសទូរទស្សន៍ឌីជីថលដោយសម្បូរបែប ព្រមទាំងមានប៉ុស្តិ៍ច្រើនប្រភេទ សំដៅលើកស្ទួយចំណេះដឹង ការកម្សាន្ត និង ទស្សនីយភាពត្រជាក់ៗ ដែលនាំមកនូវភាពសុខដុមរមនាដល់ក្រុមគ្រួសារកម្ពុជា ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា ៖ «នេះជាផ្នែកមួយនៃចក្ខុវិស័យរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប សម្រាប់ធ្វើឲ្យប្រទេសកម្ពុជាមានឌីជីថលពេញលេញ និង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមសម្រេចឲ្យបានឧស្សាហកម្មជំនាន់ ៤.០ ហើយនេះក៏ជាគំនិតផ្តួចផ្តើមមួយ ក្នុងការដាក់វិស័យសោតទស្សន៍ និង ផ្សព្វផ្សាយ ឲ្យទៅជាប្រព័ន្ធឌីជីថលផងដែរ» ។
អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍បន្តថា ៖ «យើងមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការគ្នាបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ ដែលនឹងចូលរួមចំណែកជួយដល់ការអនុវត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឲ្យរាល់បណ្តាញផ្សព្វផ្សាយរបស់ឯកជន និង រដ្ឋ ដើម្បីប្តូរការផ្សាយពីអាណាឡូកទៅជាការផ្សាយលើថ្នាលទូរទស្សន៍ឌីជីថលវិញ» ។
ក្រុមហ៊ុនថ្នាលទូរទស្សន៍ឌីជីថលថ្មីនេះ មានភារកិច្ចត្រួតពិនិត្យគុណភាព រូបភាព វីដេអូ សំឡេង និង កម្មវិធីផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយតាមរយៈច្រកចេញចូលតែមួយ ហើយក៏ចូលរួមធានាបាននូវការផ្លាស់ប្តូរ ការផ្សាយពីប្រព័ន្ធអាណាឡូកទៅជាប្រព័ន្ធឌីជីថលដោយរលូន ឲ្យបានទាន់ពេលកំណត់មុនឆ្នាំ ២០១៣ ។
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការគាំទ្រការកែប្រែឲ្យប្រទេសកម្ពុជាមានឌីជីថល ពេញលេញ ។ បណ្តាក្រុមហ៊ុនក្នុងផ្នែក ICT របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមាន Cellcard, Ezecom, Wing Money, CBS និង Digital Slty បាននឹងកំពុងធ្វើការជារួមគ្នា ដើម្បីសម្រេចយុទ្ធសាស្ត្រធ្វើឲ្យប្រទេសកម្ពុជាមាន ឌីជីថលពេញលេញ ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុននីមួយៗបានបម្រើទស្សនីយអារម្មណ៍ ចំណេះដឹង និង ការកម្សាន្ត ក្នុងវិស័យសោតទស្សន៍ ជូនប្រជាជនកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ រហូតមកដល់ពេលនេះ ក្រុមហ៊ុនយើងមានបទពិសោធ ជំនាញ និង ធនធានបនុស្សយ៉ាងមុតមាំនៅក្នុងឧស្សាហក ឬ សោតទស្សន៍ និង ប្រព័ន្ធផ្សព្វ ។
- ក្រុមហ៊ុនទូរទស្សន៍ CBS មានប៉ុស្តិ៍ទូរទស្សន៍ដូចជា ប៉ុស្តិ៍ CTN, CTN International, CNC, MyTv, CBS Digital, TMS, វិទ្យុភ្នំពេញ និង Legend Tiger ។ ចំណែកក្រុមហ៊ុន Digital Sky មានថ្នាលទូរទស្សន៍ឌីជី ថលចំនួន ៣ ដូចជា (១) DVB-T ផ្សាយតាមប្រព័ន្ធឌីជីថលបានចំនួន ៧២ ប៉ុស្តិ៍ (២) DTH ផ្សាយតា ផ្កាយរណបមានចំនួន ២៦៥ ប៉ុស្តិ៍ ( IT ) OTT ទូរទស្សន៍ផ្សាយតាមទូរស័ព្ទដៃហនចំនួន ៨៦ ប៉ុស្តិ៍ និង ផលិតប៉ុស្តិ៍ទូរទស្សន៍ខ្លួនឯងចំនួន ១១ ប៉ុស្តិ៍ ដូចជា OneTv sabay, OneTV Drama, OneTV Kids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport 9, OncTV Sportl 1, OneTV-E-school ។
- ក្រុមហ៊ុនទូរទស្សន៍ បាយ័នគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍បាយ័ន ប៊ីធីវី កាសែតកម្ពុជាថ្មី និង វិទ្យុបាយ័ន ។
- ក្រុមហ៊ុនទូរទស្សន៍ ហង្សមាសគ្រុប រួមមាន ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស រស្មីហង្សមាស វិទ្យុហង្សមាស និង រស្មីហង្សមាស ផលិតកម្មរស្មីហង្សមាស, WE, Pleng Records និង សារព័ត៌មាន ២៤ ម៉ោង ។
ព័ត៌មានលម្អិត សូមទំនាក់ទំនងលោក អ៊ុក វរ៉ា
តាមរយៈសារអេឡិចត្រូនិក៖ oukvora@digitalsky.com.kh