Connect with us

អត្ថបទក្រុមហ៊ុន

បើកបរ​សាកល្បង​រថ​យន្ត Ford Territory ទទួលបាន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​!

on

Advertisement

​អ្វីដែល​លោកអ្នក​ទន្ទឹងរង់ចាំ​បាន​មកដល់​ហើយ​នោះ​គឺ កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Territory 2021 ដែល​រថយន្ត​នេះ​ទើប​តែមាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នាពេល​ថ្មីៗ​នេះ។ រថយន្ត​នេះ​ត្រូវបាន​រចនា​រូបរាង​ថ្មីសន្លាង​ដែល​គ្រប់​ចំណុច​ទាំងអស់​ពិតជា​មាន​ភាព​ពិសេស គឺ​មិន​ត្រឹមតែ​ស្អាត​តែប៉ុណ្ណោះ​ទេ ហើយ​ថែមទាំង​មាន​សមត្ថភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ឆ្លាត​វៃ​លើសពី​ការរំពឹងទុក​ផងដែរ​។

ដូច្នេះ​សូម​បងប្អូន​អញ្ជើញ​មក​ទទួល​បទពិសោធ​ថ្មី​ជាមួយនឹង​ការបើកបរ​សាកល្បងរ​ថយ​ន្ត Ford Territory 2021 ទាំងអស់គ្នា ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តិ​ទៅ​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៤​ល្ងាច នៅ​ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ (​ទល់មុខ​ផ្សារ​ទំនើប​អ៊ី​អន 2)​។ រាល់​ការអញ្ជើញ​ចូលរួម​កម្មវិធី​បើកបរ​សាកល្បង​រថយន្ត Ford Territory 2021 នេះ​លោក​អ្នកនឹង​ទទួលបាន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដែលមាន​ដូចជា អាវយឺត មួក និង​ដប​ទឹក​ដ៏​ស្រស់ស្អាត​របស់ Ford ។ សម្រាប់​ព័​ត៌មាន​បន្ថែម និង​ទំនាក់ទំនង​ចុះឈ្មោះ​ចូលរួម 078 333 748 | 016 333 785 ។​

​អ្នកចូលរួម​ទាំងអស់​នឹង​ទទួលបាន​ការបើកបរ​សាកល្បង​រថយន្ត Ford Territory 2021 និង​ ធ្វើការ​តេស្ត​ទៅលើ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​នៃ Ford Co-Pilot 360TM របស់​រថយន្ត SUV ស៊េរី​ទំនើប​នេះ​ដែល​រួមមាន​ដូចជា​៖

•​ ​សាកល្បង​ជាមួយនឹង​កម្លាំង​ម៉ាស៊ីន​ជំនាន់​ថ្មី 1.5L EcoBoost ដែលមាន​ស៊ីឡាំង 4/V4
​ដែល​អាច​ផលិត​នូវ​កម្លាំង​សេះ​បាន​រហូតដល់​ទៅ 143 PS និង​កម្លាំង​រមួល​កង់ 225 Nm
•​ ​ទទួលយក​បទពិសោធ​ន៍​ថ្មី​ជាមួយនឹង​ប្រអប់លេខ 8 វគ្គ​អូ​តូ​ជំនាន់​ថ្មី (Continuously Variable Transmission with Sport Mode) ដែល​លោកអ្នក​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​អូ​តូ និង​លេខ​ដៃ ម្យ៉ាងទៀត​លោកអ្នក​ក៏​អាច​ប្រើប្រាស់​នូវ​មុខងារ Sport Mode សម្រាប់​បើកបរ​ល្បឿន​លឿន​ផងដែរ​
•​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​បែប​អក្សរ T និង​អក្សរ P (Active Park Assist System) ដែល​ធ្វើ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល ដោយ​តម្រូវ​ឲ្យ​អ្នកបើកបរ​គ្រាន់តែ​យក​ជើង​អប​ហ្វ្រាំង និង​ពុំ​ចាំបាច់​កាន់ចង្កូត​នោះទេ​នៅពេល​ចូល​ចត​។ រថយន្ត​នេះ​ប្រើ​ឧបករណ៍​ចាប់​សញ្ញា Ultrasonic ដើម្បី​ស្វែងរក​កន្លែង​ដែល​ធំ​ល្មម​អាច​ចត​ឡាន​បាន (​ឧបករណ៍​ចាប់​សញ្ញា​ដំណើរការ​គ្រប់ពេល ត្រឹម​ល្បឿន​ក្រោម 30km/h)​។ នៅពេល​វា​ចាប់​កន្លែង​ដែល​អាច​ចត​រថយន្ត​បាន​ហើយ វា​នឹង​ឲ្យ​សញ្ញា​ទៅ​អ្នកបើកបរ​នូវ​របៀប​ចូល​ចត​។ ប្រព័ន្ធ​ជំនួយ​ចូល​ចត​អាច​ប្រាប់​ពី​ទំហំ​នៃ​កន្លែង​ណា​ដែល​គួរ និង​មិនគួរ​ចត​ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​រថយន្ត​ដទៃ​។ បច្ចេកវិទ្យា​នេះ​ជួយ​សម្រួល​ដល់​ការចូល​ចត ជាពិសេស​នៅពេល​ចូល​ចត​កន្លែង​ចង្អៀត ផ្ដល់​ភាពងាយស្រួល​អ្នក​មិនចាំបាច់​ចំណាយពេល​យូរ ផ្ដល់​សុវត្ថិភាព និង​កាត់បន្ថយ​ភាព​ស្ត្រេ​ស​និង​ កាត់បន្ថយ​ការប៉ះទង្គិច​នៅពេល​ចូល​ចត​ផងដែរ​ ។

•​ ​កុង​ទ័​រ Digital 10 អ៊ីង អាច​ប្តូរ​រូបរាង​បាន 3 ជម្រើស​ដែល​រួមមាន​៖ Sport, Fashion និង Classic ហើយ​ក្នុង​កុង​ទ័​រ​នេះ​ផ្ទាល់​គឺអាច​ផ្តល់នូវ​ទិន្នន័យ​អំពី​រថយន្ត​បាន​យ៉ាង​លម្អិត​
•​ ​អេក្រង់ Touchscreen 10 អ៊ីង បែង​ចែកជា 4 ផ្នែក​អាច​ពង្រីក​បង្រួម​បាន សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់ អាចធ្វើ​ការភ្ជាប់​ផ្ទាល់​ជាមួយនឹង Apple CarPlay, Andriod Auto, Google Map និង​បច្ចេកវិទ្យា​ផ្សេងៗ​ជាច្រើន​ទៀត​
•​ ​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព 360o កម្រិត​ខ្ពស់​ជុំវិញ​រថយន្ត​ផ្តល់​រូបភាព​ច្បាស់​ល្អ​
•​ ​សេន​ស័​រ​ជំនួយ​ក្នុង​ការចូល​ចត​រហូតដល់​ទៅ 12 គ្រាប់​
•​ ​ប្រព័ន្ធ​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ​ដែល​អាច​ឲ្យ​លោកអ្នក​សាក​ថ្ម​ពេល​កំពុង​បើកបរ​
•​ ​ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ច​សម្រាប់​ជំនួយ​ក្នុងការ​ទប់​លំនឹង​ពេល​ចត​
•​ ​មុខងារ​ដ៏​ពិ​សេសមួយ​សម្រាប់​រថយន្ត​នេះ​គឺ កៅអី​ផ្នែក​ខាងមុខ​មានមុខ​ងារ ក្តៅ និង​ត្រជាក់​ ។​

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
រៀបការជិត ២០ ឆ្នាំ និង មានកូនដល់ទៅ ៥ នាក់តែ ខៀវ សំភេទ នៅតែសង្ហាដដែល!
តារាស្រីល្បីទាំងនេះ ត្រូវបងប្អូនត្រកូលអភិជន ៣ គ្រួសារ ឆក់បេះដូងបានសម្រេច

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន23 hours ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន23 hours ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា2 days ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន4 days ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន5 days ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...

អត្ថបទក្រុមហ៊ុន5 days ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok -TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។ តាមរយៈកិច្ចសហការនេះ UFC និង...

អត្ថបទក្រុមហ៊ុន6 days ago

តារាចម្រៀង មាស សុខសោភា រកឃើញទ្រនំថ្មីគឺផលិតកម្ម «រាម» ជាមួយពិធីស្វាគមន៍ដ៏កក្រើក

ពេលនេះតារាចម្រៀងស្រី មាស សុខសោភា ដែលត្រូវបានមហាជន និងអ្នកគាំទ្រនាងទទួលស្គាល់ថា ពិតជាមានសំឡេងធម្មជាតិទាំងច្រៀងបទចម្រៀងជាភាសាបរទេស និងចម្រៀងជាតិនោះបានសម្រេចចិត្តចូលទ្រនំថ្មីគឺ ផលិតកម្ម «រាម» ដោយនាងបានចុះកិច្ចសន្យារយៈមួយឆ្នាំហើយនាងបញ្ជាក់ថាបើទៅមុខដំណើរការល្អអាចនាងនៅក្នុងផលិតកម្មនេះរហូត ។ ក្នុងថ្ងៃសម្ពោធផលិតកម្ម «រាម» នារាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រីមៀរសែនសុខគេបានចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងចំពោះការបង្ហាញវត្តមានតារា២ដួងរបស់ផលិតកម្មរាមដែលមានតារាចម្រៀងស្រីមាស សុខសោភា និង តារាចម្រៀងប្រុសលោក...

អត្ថបទក្រុមហ៊ុន1 week ago

បុរី ប៉េង ហួត បើកសម្ពោធ​ជា​ផ្លូវការគម្រោង​ថ្មី​បែប​អេកូ​ធម្មជាតិ 3 គម្រោង​ព្រម​គ្នា ក្នុង​ព្រឹត្តិការណ៍ «សុភមង្គល​ថ្មី​បែប​ធម្មជាតិ​»

នា​ព្រឹក​ថ្ងៃទី ​19 ខែកុម្ភៈ ឆ្នាំ​ 2021 បុរី ប៉េង ហួត បាន​ប្រារព្ធ​កម្ម​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ គម្រោង​ថ្មី បែប​អេកូ​ធម្មជាតិ 3 គម្រោង​ព្រម​គ្នា រួមមាន គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ វេ​រ៉ា​ន់​ដា ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ រ៉ូ​ម៉ែ​នស៍...

អត្ថបទក្រុមហ៊ុន1 week ago

​ការតាំងពិព័រណ៍​ និង ​លក់​សៀវភៅ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក ​បាន​ត្រលប់​មកវិញ​ ​ជាមួយនឹង​ការដាក់​លក់​នៅលើ​ប្រព័ន្ធ​អន​ឡាញ​

​រីករាយ​ជាមួយនឹង​សៀវភៅ​ប្រមាណ​ ២០​ លាន​ក្បាល និង ​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​រហូតដល់​ ៩០% នៅលើ​គេហទំព័រ​លក់​សៀវភៅ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក ចាប់ពី​ថ្ងៃទី ២៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​ ០៣ ខែមីនា ឆ្នាំ​ ២០២១ ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ៖...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​ធំៗចំនួន ៣ នៅ​កម្ពុជា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​

​ភ្នំពេញ ថ្ងៃទី ​១៨ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​៖ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្នុងនោះ​រួមមាន ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េង បានចុះ​ហត្ថលេខាលើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ទូរទស្សន៍​ធំៗ​ចំនួន​...