កុម៉្មង់ទុកមុន ថែមជូនកាដូកប់ សម្រាប់ទូរស័ព្ទ Huawei P20 Pro ដោយបំពាក់កាមេរ៉ាក្រោយ Leica ចំនួន ៣ គ្រាប់ !
ភ្នំពេញ៖ ទីបំផុតមិនបាច់រង់ចាំទៀតទេ អតិថិជនអាចកុម្ម៉ង់កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា និង បុគ្គលិកលក់ Huawei ចាប់ពីពេលនេះតទៅតម្លៃត្រឹមតែ ៨៥៩ ដុល្លារ ថែមកាដូកប់ ។
លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ «អតិថិជនដែលកក់ទុកមុនជាមួយនឹងកំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro នឹងទទួលបានតម្លៃពិសេសគឺត្រឹមតែ $859 ថែមកាស Wireless Huawei FreeBuds និង ស៊ីមស្មាត កញ្ចប់ធំហ្មង ២៤ សប្តាហ៍ គិតជាសាច់ប្រាក់សរុប $259» ។
Huawei P20 Pro គឺជាកំពូលស្មាតហ្វូនស៊េរីថ្មីដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និង លោហធាតុដ៏រលើបរលោង ប្រើប្រាស់នូវប្រព័ន្ធ IP67 សម្រាប់ការពារធូលី និង ការពារទឹកថែមទៀតផង ។
ជាពិសេស Huawei P20 Pro ក៏ប្រើប្រាស់នូវ IR Blaster នៅលើ Board មានរន្ធដោតកាសស្តាប់ 3.5mm Headphone Jack បំពាក់នូវអេក្រង់ទំហំ 6.1-inch OLED Display ជាមួយកម្រិតភាពច្បាស់ 2240×1080 ភិចស៊ែលមាន Notch នៅលើអេក្រង់ ភ្ជាប់នូវបច្ចេក វិជ្ជា 2D Mapping សម្រាប់ការស្កេនទៅលើផ្ទៃមុខមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 6GB ។
Huawei P20 Pro ប្រើប្រាស់មុខងារ AI មានកាមេរ៉ាមុខ Leica ទំហំ 24MP និង កាមេរ៉ាខាងក្រោយ Leica ចំនួន ៣ គ្រាប់ គឺ 40MP+8MP+20MP ។ ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិជ្ជា Huawei’s SuperCharger fast charging technology នឹងការភ្ជាប់ទំនាក់ទំនងដូចជា WIFI, Bluetooth 4.2 (not 5.0), NFC និង LTE 28 ក្រុមផ្សេងគ្នាដែលមាន ន័យថា គឺអាចប្រើប្រាស់បាននៅជុំវិញពិភពលោកបាន ។
សម្រាប់ព័ត៌មានលម្អិតពីការកុម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro សូមអញ្ជើញទៅកាន់ហាងលក់ទូរស័ព្ទដែលនៅជិតអ្នកជាងគេ រឺ ហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញា រឺ បុគ្គលិកលក់ Huawei ៕
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook:
www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com