ពិតឬ OPPO F7 ត្រៀមពញ្ញាក់អារម្មណ៍អតិថិជន ព្រមជាមួយការមកដល់នូវ…
កម្តៅនៃការលក់ដាច់ដ៏សម្បើមនូវទូរស័ព្ទដៃ OPPO F7 ដែលបានចេញលក់កាលពីចុងខែមេសាកន្លងទៅមិនទាន់ចុះថយផង ពេលនេះក្រុមហ៊ុន OPPO គ្រោងនឹងចេញលក់ OPPO F7 ដែលមាន RAM 6GB+ROM128GB នៅពេលឆាប់ៗនេះទៀតហើយ នេះបើយោងទៅតាមផេកផ្លូវការរបស់ក្រុមហ៊ុន OPPO ដែលបានផុសកាលពីថ្ងៃទី ៩ ខែឧសភានេះ ។
ការដែលនឹងមកដល់នៃ OPPO F7 128GB ក៏ជាការទង្ទឹងរង់ចាំនៃបណ្តារអតិថិជនជាច្រើនក៏ដូចជាអ្នកគាំទ្រផលិតផលទូរស័ព្ទ OPPO ទាំងឡាយ ។ តាមរយៈការសាកសួរពីម្ចាស់ហាងលក់ទូរស័ព្ទដៃ OPPO នានាបានឲ្យដឹងថា ខណៈពេលដែល OPPO F7 Ram 4GB+Rom 64GB ដែលកំពុងមានលក់នៅលើទីផ្សារនាពេលបច្ចុប្បន្នគឺថាលក់ដាច់ខ្លាំង តែក៏មានអតិថិជនជាច្រើននាក់បានសួររកទិញនូវ OPPO F7 Ram 6GB+Rom 128GB ដែលត្រូវគេរំពឹងថានឹងមកលក់នៅលើទីផ្សារកម្ពុជានៅពេលឆាប់ៗនេះ ។
កញ្ញា មុំ ដែលជាអតិថិជនម្នាក់បានឲ្យដឹងថា «ខ្ញុំចាំទិញ OPPO F7 ដែលមាន memory ធំ ដោយសារតែខ្ញុំជាអ្នកដែលចូលចិត្តការថតរូប ដូច្នេះខ្ញុំចង់បាន OPPO F7 ដែលមាន memory ធំ ដើម្បីរក្សាទុករូបថតបានច្រើន ដោយមិនចាំបាច់លុបរូបខ្លះចោលឡើយ» ។ ចំណែក លោក សុភាព ដែលជាអតិថិជនម្នាក់ទៀតបាននិយាយថា «ខ្ញុំបានទិញ OPPO F7 មួយគ្រឿងឲ្យភរិយាខ្ញុំប្រើហើយ ល្អប្រើណាស់ ។ ម្យ៉ាងទៀត ខ្ញុំបានឮក្រុមហ៊ុនថានឹងមាន F7 RAM ធំមកលក់ដែរ គាប់ជួនខ្ញុំជាអ្នកដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វ៊ិចច្បាស់ អ៊ីចឹងហើយនឹងចាំទិញ OPPO F7 128GB ប្រើមួយដែរហើយ» ។
គួររំឭកផងដែរថា OPPO F7 128GB មានលក្ខណៈពិសេសដូចគ្នាទៅនឹង OPPO F7 គឺថាវាជាស្មាតហ្វូនដំបូងគេដែលបានបំពាក់មកជាមួយនូវកាមេរ៉ាមុខរហូតដល់ទៅ 25MP ដែលភ្ជាប់ជាមួយនូវបច្ចេកវិទ្យា AI Beauty 2.0 ហើយក៏បានប្រើប្រាស់នូវ Sensor HDR576 ដែលវាអាចផ្តិតយករូបភាពដ៏ស្រស់ស្អាតទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយ ឬកុងពន្លឺក៏ដោយ ។
អេក្រង់របស់វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9 កម្រិតបង្ហាញ FHD+ និងResolution 2280×1080 pixels ហើយវាជាអេក្រង់ឆក (Notch Screen) Super Full Screen។ សម្រាប់ផ្នែកម៉ាស៊ីនវិញ វាដំណើរការដោយ Processor ចុងក្រោយបំផុតគឺ 8+2(AI)-core ដែលមានល្បឿន 2.0 GHz (MTK P60) ដំណើរការដោយ ColorOS 5.0 ដើរដោយAndroid 8.1។
ឯរូបរាងខាងក្រៅវិញ OPPO F7 ក៏ដូចជា F7 128GB ត្រូវបានបានរចនាតួខ្លួនភ្លឺរលោងដូចជាកញ្ចក់ ព្រមទាំងមានកន្លែងស្កេនក្រយៅដៃនៅលើផ្ទៃខាងក្រោយវាផងដែរ ។ ឯចំណុចខុសគ្នារវាង OPPO F7 និង F7 128GB នោះគឺថា OPPO F7 មានRAM 4GB+ROM 64GB មាន ៣ ពណ៌សម្រាប់ជ្រើសរើស គឺ៖ ពណ៌ក្រហម (Solar Red) ពណ៌ប្រាក់ (Moonlight Silver) និង ពណ៌ពេជ្រខ្មៅ (Diamond Black) ហើយត្រូវបានលក់ក្នុងតម្លៃ ៣២៩ ដុល្លារ ។
រីឯ OPPO F7128GB វិញគឺមាន RAM 6GB+ROM128GB និង មានពីរពណ៌សម្រាប់ឲ្យជ្រើសរើសគឺ៖ ពណ៌ក្រហម(Solar Red) និង ពណ៌ពេជ្រខ្មៅ (Diamond Black) ជាមួយតម្លៃត្រឹមតែ ៤២៩ ដុល្លារប៉ុណ្ណោះ ។ ទោះជាយ៉ាងណាមិនទាន់មានព័ត៌មានច្បាស់ការនៅ ឡើយចំពោះកាលបរិច្ឆេទច្បាស់លាស់នៃការមកដល់របស់ OPPO F7 Ram 6GB+Rom128GB ។ ប៉ុន្តែគេរំពឹងថា អតិថិជននឹងអាចចាប់ផ្តើមធ្វើការ Pre-order ក្នុងពេលឆាប់ៗនេះជាមួយនឹងប្រម៉ូសិនពិសេស ៕