ក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតអន្ដរជាតិ foodpanda ពង្រីកពាណិជ្ជកម្មដល់ខេត្តកំពង់ធំហើយ
ជាមួយនឹងការវិវត្តឥតឈប់ឈរ ក្រុមហ៊ុន foodpanda នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅខេត្តកំពង់ធំ ដើម្បីផ្ដល់ជូននូវបទពិសោធកុម្ម៉ង់ទិញអាហារយ៉ាងឆាប់រហ័ស និងទំនើប ។
ការបើកពង្រីកពាណិជ្ជកម្មនេះ មានការសហការពីបណ្ដាហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ ដូចជា Coffee Today កាហ្វេទសវត្សរ៍ទី 90 ជើងជ្រក់ជើងមាន់ពីម៉ីម៉ីហ្វី ភីហ្សាពីចាំបូអូឡាឡា គុយទាវស៊ុបជើងគោ សុ៊បប្រអប់ជើងគោខ្មែរពីហាងណារី មរតកកាហ្វេ ខេ&ខេកាហ្វេ ជូនកាហ្វេ ឡឺបកាហ្វេ និង ភីហ្សា កូគី និងបាយគោដេក ឬ 13 កាហ្វេដូងក្រអូប និងជាច្រើនទៀត។ ទាំងនេះបង្ហាញថា foodpanda ផ្ដល់ជូននូវជម្រើសអាហារយ៉ាងសម្បូរបែប មិនថាជាអាហារបែបលំដាប់ ឬ ជាអាហាររហ័ស ឬ ជាអាហារតាមដងផ្លូវឡើយ ។
ទន្ទឹមនឹងការពង្រីកពាណិជ្ជកម្មនេះ ក្រុមហ៊ុន foodpanda បានប្រកាសនៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនផ្ទាល់ពីប្រូម៉ូសិនពិសេសជូនប្រជាពលរដ្ឋខេត្តកំពង់ធំយ៉ាងសន្ធឹកសន្ធាប់ដូចជា៖
– បញ្ចុះតម្លៃ $2 ភ្លាមៗ ទៅលើការកុម្ម៉ង់ទិញអាហារអស់ពី $5 ឡើងទៅ ដោយគ្រាន់តែប្រើប្រាស់កូដ “HELLOKPT” (សម្រាប់អតិថិជនថ្មីតែប៉ុណ្ណោះ)
– ការដឹកជញ្ជូនដោយឥតគិតថ្លៃ
– បញ្ចុះតម្លៃ 20% គ្រប់ហាងនៅលើ foodpanda ចាប់ពីថ្ងៃទី 23 ខែ វិច្ឆិកា ដល់ 6 ខែ ធ្នូ ឆ្នាំ 2020 ។
គួររំឮកថាក្រុមហ៊ុន foodpanda ជាក្រុមកម្មវិធីកុម្ម៉ង់អាហារតាមទូរស័ព្ទដៃឆ្លាតវៃដ៏ល្បីក្នុងទ្វីបអាស៊ី ដែលតែងតែផ្ដល់់ជូននូវបទពិសោធន៍កុម្ម៉ង់អាហារថ្មី រហ័សទាន់ចិត្ត និងការដឹកជញ្ជូនដោយប្រសិទ្ធភាពជូនអតិថិជនគ្រប់រូប ។
ទាញយកកម្មវិធី foodpanda ឥឡូវនេះ ដើម្បីកុម្ម៉ងអាហារដែលអ្នកចូលចិត្ត និងទទួលយកប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ពី foodpanda។ តាមដានព័ត៌មានថ្មីៗនៅលើគេហទំព័រហ្វេសប៊ុករបស់ foodpanda ៕