តោះ! មកមើលឡេបថប់ដែលបំពាក់ CPU ជំនាន់ទី ១១ ចុងក្រោយបង្អស់ ដែលក្រុមហ៊ុន ASUS នាំចូលក្នុងប្រទេសកម្ពុជា
ឡេបថប់របស់ ASUS ថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និង ក្រាហ្វិច Intel®Iris® Xe ជំនាន់ថ្មី សម្រាប់ឡេបថប់ដែលស្តើង ស្រាល និង ផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធចុងក្រោយនៃការច្នៃប្រឌិត និង កំសាន្ត ។ ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ ប្រើប្រាស់ បច្ចេកវិទ្យា AI ដើម្បីផ្តល់ល្បឿនលឿន និង មុខងារដែលមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃហើយរួមបញ្ចូលជាមួយនឹង គំរោងរបស់ Intel Evo ធ្វើអោយការប្រើប្រាស់ថាមពលថ្មប្រកបដោយប្រសិទ្ធភាព បូករួមទាំង WiFi 6 ធ្វើអោយល្បឿននៃអ៊ីនធឺណែតប្រព្រឹត្តទៅបានយ៉ាងលឿនបំផុត ។
ឡេបថប់ដែលបានបំពាក់ CPU Intel Core 11th Gen (Tiger Lake) ទាំងនោះរួមមាន ៖
ASUS ZenBook Flip S (UX371)
កុំព្យូទ័រយួរដៃ ZenBook Flip S គឺជាកុំព្យូទ័រយួរដៃ ASUS ដំបូងគេ ដែលទទួលបានគំរោង Intel Evo platform design ដែលជាគំរោងពិសេសរបស់ Intel ប្រើសំរាប់តែឡេបថប់ដែលមានសមត្ថភាពខ្លាំង និង រាងស្តើងតែប៉ុណ្ណោះ ។ នេះគឺជាកុំព្យូទ័រយួរដៃដែលអាចយកតាមខ្លួនបានយ៉ាងស្រួលដែលកម្រាស់ 13.9 mm និង ទម្ងន់ 1.2kg ។ អេក្រង់ touch screen ដែលមានពណ៌អេក្រង់ច្បាស់កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹងអេក្រង់ធំទូលាយកម្រិតពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified សម្រាប់ពណ៌ខ្មៅ និង ភាពឌិតនៃពណ៌អេក្រង់ ។
ZenBook Flip S មានការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណិតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម និង អាចបត់បានរហូតដល់ 360° ។ ប្រព័ន្ធដំណើរការមានរហូតដល់ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រួមបញ្ចូលជាមួយរ៉េមរហូតដល់ទៅ 16 Gb និង 1 TB PCIe® 3.0 x4 SSD ។ សម្រាប់ រន្ធដំណរភ្ជាប់ ZenBook Flip S ផ្តល់នូវរន្ធដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និង រន្ធ HDMI ។ ថ្មដែលមានសមត្ថភាពខ្ពស់នៅក្នុង ZenBook Flip S អាចកាន់បានរយៈពេលរហូតដល់ ១៥ ម៉ោងឯណោះ គឺគ្រប់គ្រាន់សម្រាប់ការធ្វើការពេញមួយថ្ងៃ ។
ASUS ZenBook Flip 13 (UX363)
ZenBook Flip 13 មានកម្រាស់ត្រឹមតែ 13.9mm និងទម្ថន់ 1.3kg មានអេក្រង់ដែលអាចបើកបានរហូតដល់ 360° ។ ជាមួយនឹងថ្មដែលមានសមត្ថភាពខ្ពស់ ៦៧ Wh ដែលអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងលើការសាកម្តង ZenBook Flip 13 គឺល្អសម្រាប់ការធ្វើការប្រចាំថ្ងៃ ។
ZenBook Flip 13 បំពាក់អេក្រង់ដែលធំទូលាយ NanoEdge FHD OLED touchscreen ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen ។
ASUS ZenBook S (UX393)
ZenBook S គឺជាកុំព្យូទ័រយួរដៃទំហំ 13.3 អ៊ីញ មានកំរាស់ 15.7mm និង ទម្ងន់ 1.35kg និង ត្រូវបានរចនាឡើងបានយ៉ាងល្អប្រសើរជាមួយនឹងការបង្រួមដោយលោហៈធាតុដែលមានរាងតូចច្រឡឹងដែលបង្កើតនូវរូបសណ្ឋានផលិតភាពថ្មីគួរឱ្យចាប់អារម្មណ៍ ។ វាត្រូវបានគេបំពាក់អេក្រង់ទំហំ 3.3K (3300 x 2200) NanoEdge PANTONE touchscreen ដែលមានទំហំអេក្រង់ ៣: ២ ជាប្រភេទទំហំអេក្រង់ថ្មីប្លែក និង ធ្វើអោយអ្នកមានអារម្មណ៍ធំល្មមងាយស្រួលមើល ។ ថ្មដែលមានសមត្ថភាពខ្ពស់ 67Wh ជាមួយនឹងការសាកបានយ៉ាងឆាប់រហ័សដែលមាននៅ ZenBook S រហូតដល់ 12 ម៉ោង ។
ការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណិតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម និង អក្សរឡូហ្គូ ASUS នៅចំកណ្តាលបន្ថែមភាពទាក់ទាញយ៉ាងល្អឥតខ្ចោះ ។ ចំពោះការដំណើរការល្អឥតឈប់ឈរ ZenBook S ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី ១១ ដែលមានរ៉េមរហូតដល់ ១៦ ជីហ្កាបៃនិង 1TB PCIe 3.0 x4 M.4 SSD ។ វាមានរន្ធដោត HDMI និង USB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធដោត Thunderbolt 4 USB-C ចំនួន ២ និង រន្ធដោតកាត MicroSD ។
ASUS ZenBook 14 (UX425)
Zenbook 14 (UX425) គឺជាលេបថបទំហំ 14 អ៊ីង ជំនាន់ថ្មីនៃត្រកូល Zenbook ដែលមានរូបរាងកាន់តែស្រាល និងស្តើង ជាងជំនាន់មុនៗ ។ Zenbook 13 មានទំងន់ត្រឹមតែ 1.13Kg ហើយម៉ូដែលទាំងពីរមានកម្រាស់ស្តើងត្រឹមតែ 13.9mm ប៉ុន្តែការរចនាដ៏ស្តើងនេះ ក៏នៅតែផ្តល់ជូននូវកន្លែងរន្ធដោតទូលាយល្អដូចជា រន្ធ HDMI, រន្ធ USB Type-A , USB-C, និង MicroSD card reader ។ អេក្រង់សឹងតែគ្មានគែម NanoEdge display ផ្តល់ជូននូវបរិវេនអេក្រង់ដល់ទៅ 90% នៃផ្ទៃលេបថប ជាមួយនឹងមុខងារ Ultra-low power 1-watt display ដែលអាចប្រើប្រាស់ថ្មបានយូរ។ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់ ASUS NumberPad 2.0, និង ការប្រើប្រាស់ថ្មបានដល់ទៅ 21 ម៉ោង, Zenbook13/14 មានជម្រើសពីរពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ ប្រផេះ(Pine Grey) និង ពណ៌ ស បែកស្វាយ Lilac Mist ។ កម្លាំងខ្លាំងរបស់ CPU Intel Core processor ជំនាន់ទី11 មាន រ៉េម 16GB ដែលអាចធ្វើការបានជាច្រើនមុខក្នុងពេលតែមួយ ជាមួយនឹង 512G SSD និង ប្រព័ន្ធ Wifi6(802.11ax) ចុងក្រោយគេបង្អស់ ដែលធ្វើអោយការងាររបស់អ្នកកាន់តែល្អឥតខ្ចោះ ។
ASUS VivoBook S14/S15 (S433/S533)
Vivobook S14 (S433), និង S15(S533) ជាប្រភេទលេបថប 14/15 អ៊ីងផ្តល់ជូននូវភាពល្អឥតខ្ចោះនៃលក្ខណៈនិងកម្លាំង ដែលបំពាក់ជាមួយរូបរាងដ៏លេចធ្លោរ។ លេបថប Vivobook S បានរចនាជាមួននឹង Diamond-cut edges ដែលមើលទៅភ្លឺដូចជាគ្រាប់ពេជ្រ និងផ្ទៃឆ្នូតរលោង មានជម្រើសពណ៌ជាច្រើនដែលអ្នកអាចជ្រើសរើសទៅតាមបុគ្គលិកលក្ខណៈរបស់អ្នក។ អ្វីដែលពិសេសនោះគឺ ការរចនាពណ៌នៅលើ Enter Key ដែលមិនមានពីមុនមក និង មានភាពស្រស់ស្អាត ។ Vivobook S ថ្មីនេះបានបំពាក់ជាមួយនឹង CPU Intel Core i7 ជំនាន់ទី11 ជាមួយនឹង ក្រាហ្វិក Intel Iris Xe និង ក្រាហ្វិចដាច់ Nvidia MX350, មានរ៉េម 8GB, 512G PCIe SSD ជាមួយនឹង Intel® Optane™ Memory H10 ដែលជូននូវល្បឿនលឿន ក៏ដូចជាការផ្តល់ជូននូវរន្ធដោតដែលសាកសមក្នុងការប្រើប្រាស់ផងដែរ ។
ASUS VivoBook 14/15 (K413/K513)
Vivobook 14/15 ជាលេបថបចម្រុះពណ៌ដែលបង្កើតឡើង សម្រាប់តម្រូវការនិងការកំសាន្ត។ លេបថប K413/K513 ជាម៉ូដែលដែលមានតួជាលោហៈ មានជម្រើសពណ៌ដូចជា ពណ៌ស (Dreamy White) ពណ៌ខៀវ (Cobalt Blue) និងពណ៌ខ្មៅ ( Bespoke Black) ។ រីឯម៉ូដែល K413 និង K513 ត្រូវបានរចនាគំរបពីដែក ដែលមានពណ៌ ទឺកមាស (Hearty Gold) ពណ៌ខ្មៅ (Indie Black) និងពណ៌ទឹកប្រាក់ (Transparent Silver)។ ការបំពាក់ជាមួយនឹង CPU Intel Corei5 ជំនាន់ទី 11 និង ក្រាហ្វិក Intel Iris Xe និង ក្រាហ្វិចដាច់ Nvidia MX330, រ៉េម8GB, Wifi6, និងសមត្ថភាពរបស់ 512G PCie SSD បានធ្វើអោយ Vivobook 14 និង 15 ផ្តល់ជូនដល់អ្នកប្រើប្រាសើនូវបទពិសោធប្រើប្រាស់ដ៏អស្ចារ្យ ។ ASUS NumberPad 2.0 របស់ Vivobook 14 បានធ្វើអោយការងារគណនារបស់អ្នកកាន់តែមានភាពងាយស្រួលនិងមានប្រសិទ្ធិភាព, ការរចនាពណ៌នៅលើ Enterkey, ក៏ដូចជាការបំពាក់នូវ Dual-storage នៅលើ Vivobook 15 ដែលធ្វើអោយល្បឿនដំណើរការនៃ SSD និង HDD កាន់តែលឿន ៕